ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​​តោង​រទេះ​អាំងត្រី ស្រាប់តែ​ស្រែក​ឆោឡោ​ផ្អើល​ទាំង​កណ្តាល​យប់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​លក់​ត្រី​ដុត​អំបិល​ម្នាក់ បាន​ឆ្លង​ចរន្តអគ្គិសនី​ពី​រទេះ​លក់​ត្រី ខណៈពេល​គាត់​ឈរ​តោង​រទេះ​​អាំង​ត្រី ស្រាប់តែ​ស្រែកខ្លាំងៗ​ថា

រាជធានី​ភ្នំពេញ ៖ បុរស​លក់​ត្រី​ដុត​អំបិល​ម្នាក់ បាន​ឆ្លង​ចរន្តអគ្គិសនី​ពី​រទេះ​លក់​ត្រី បណ្តាល​ឱ្យ​ឆក់​ដាច់​ផ្ងារ​រង​របួសធ្ងន់ ត្រូវ​បាន​សាច់ញាតិ​ហៅ​រថយន្ត​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ព្រះ​កុសុមៈ តែ​អកុសល​បុរស​ខាងលើ​បាន​ដាច់ខ្យល់​ស្លាប់​កណ្តាលផ្លូវ​មុន​ពេល​បញ្ជូន​ដល់​មន្ទី​ពេទ្យ​បាត់​ទៅ​ហើយ​។

ករណី​នេះ​បង្ក​ភ្ញាក់​ផ្អើ​កាលពី​ម៉ោង​២៣​និង​០០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៧ នៅ​មុខ​វិទ្យាល័យ​ជម្ពូ​វ័​ន្ត លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

បុរស​ដែល​ស្លាប់​ឈ្មោះ ឃុ​ត ឈុ​ន​លី​ន អាយុ​២៧​ឆ្នាំ មុខរបរ​អាំ​ត្រី​លក់ ស្នាក់​នៅផ្ទះ​លេខ​០៧​ផ្លូវជាតិ​លេខ​០៤ ភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ប្រភព​ពី​បុរស​ឈ្មោះ ប៉ុក ឡេ​ង អាយុ​៤២​ឆ្នាំ មុខរបរ​លក់​ទា​ខ្វៃ នៅ​ក្បែ​ជន​រង​គ្រោះ​បាន​ប្រាប់​ថា នា​ល្ងាច​មុន​កើតហេតុ មាន​ភ្លៀង​កក់ខែ​មួយ​មេ​យ៉ាង​ខ្លាំង បណ្តាល​ឱ្យ​កន្លែង​លក់ដូរ​មានទឹក​ដក់​នៅ​ដី ហើយ​រូប​គាត់ និង​ជន​រង​គ្រោះ​លក់ដូរ​បណ្តើរ​ជជែក​គ្នា​លេង​បណ្តើរ លុះដល់​ម៉ោង​ខាងលើ ពេល​ដែល​លក់​ជិត​ដល់​ម៉ោង​រើ​ឥ​វ៉ា​ន់​ទៅ​ផ្ទះ​ទៅ​ហើយ​នោះ ជន​រង​គ្រោះ​ទៅ​ឈរ​តោង​នឹង​រទេះ​អាំងត្រី ស្រាប់តែ​ស្រែក​ខ្លាំង​ៗ​ថា ឆក់​ខ្សែរ​ភ្លើង ពេល​នោះ​គាត់​ស្មាន​តែ​ជន​រង​គ្រោះ​និយាយ​លេង​ផង​។

ប្រភព​ដដែល​បាន​ប្រាប់​ទៀត​ថា ពេល​នោះ​គាត់​បាន​យកដៃ​ទៅ​ប៉ះ​ជន​រង​គ្រោះ​ធ្វើ​ឱ្យ​ឆក់​មក​ខ្លួន​គាត់ ទើប​គាត់​ស្ទុះ​ទៅ​ដក​ឌុ​យ​ភ្លើង ហើយ​ឃើញ​ជន​រង​គ្រោះ​ដាច់​ផ្ងារ​មក​ក្រោយ ពេល​ឃើញ​សភាព​បែប​នោះ​គាត់​ក៏​ព្យាយាម​សង្គ្រោះ និង​ហៅ​រថយន្ត​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ តែ​អកុសល​បុរស​ខាងលើ​បាន​ដាច់ខ្យល់​ស្លាប់​កណ្តាលផ្លូវ​មុន​បញ្ជូន​ដល់​មន្ទីរពេទ្យ​បាត់​ទៅ​ហើយ​។

បច្ចុប្បន្ន​សព​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​មក​ផ្ទះ​វិញ និង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕