ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​គ្រាប់​មីន​ប្រភេទ​69​មួយ​គ្រាប់​ដែល​សេសសល់​ពី​សម័យ​សង្គ្រាម

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ គ្រាប់​មីន​មិន​ទាន់​ផ្ទុះ​1​គ្រាប់​ដែល​សេសសល់​តាំងពី​សម័យ​សង្គ្រាម​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​គេ​យក​ទៅ​ផ្លុ​ង​ចោល​នៅ​ក្បែរ​របង​វត្ត​អូរ​ច្រា

ខេត្ត​ប៉ៃលិន ៖ គ្រាប់​មីន​មិន​ទាន់​ផ្ទុះ​1​គ្រាប់​ដែល​សេសសល់​តាំងពី​សម័យ​សង្គ្រាម​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​គេ​យក​ទៅ​ផ្លុ​ង​ចោល​នៅ​ក្បែរ​របង​វត្ត​អូរ​ច្រា ហើយ​ក៏​បាន​រាយការណ៍​ជូន​អាជ្ញាធរ​ភូមិ​-​ឃុំ​ឱ្យ​ប្រាប់​ដល់​អាជ្ញាធរ​កំចាត់​មីន​យក​ទៅ​រក្សា​ទុក​នៅ​កន្លែង​របស់​ខ្លួន​ដើម្បី​កំទេច​ចោល ។ ហេតុការណ៍​ប្រទះ​ឃើញ​គ្រាប់​មីន​ប្រភេទ​69​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​1​និង​3​នាទី​ថ្ងៃ​ទី​24 ខែមីនា ឆ្នាំ​2017 ស្ថិត​នៅ​ក្បែរ​របង​វត្ត​អូរ​ច្រា ក្នុងភូមិ​អូរ​ច្រាក​ណ្តា​ល សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មាន​ប្រជា​ការពារ​ភូមិ​អូរ​ច្រាក​ណ្តា​ល​ម្នាក់​ឈ្មោះ ឃិ​ត ថា បាន​ទទួល​ដំណឹង​ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន​ថា មាន​គ្រាប់​មីន​ប្រភេទ​69​មិន​ទាន់​ផ្ទុះ​មួយ​គ្រាប់ ស្ថិត​នៅ​ក្បែរ​របង​វត្ត​អូរ​ច្រា​នៅ​ទិស​ខាងលិច​ហើយ​គ្រាប់​មីន​នោះ​បើសិនជា​មាន​ក្មេង​យក​ទៅ​គប់​លេង ឬ​យក​ទៅ​ដុត​នោះ​អាច​បណ្តាល​ឱ្យ​ផ្ទុះ​ទទួល​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​ផង​ដែរ ។

សូម​បញ្ជាក់​ថា បញ្ហា​គ្រាប់​មីន និង​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​មាន​សេសសល់​ជា​ច្រើន​ក្នុង​ខេត្ត​ប៉ៃលិន​បើ​ទោះបីជា​មាន​អង្គការ​កំចាត់​មីន​ជា​ច្រើន​ចូល​មក​រាវរក​យក​ទៅ​កំទេច​ជា​យូរ​មក​ហើយ​ក៏​ដោយ ។ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​សុវត្ថិភាព​ខ្លួនឯង ៕