ខេត្តបន្ទាយមានជ័យ ៖ ស្ថានភាពទឹកជំនន់នៅខេត្តបន្ទាយមានជ័យ បានស្រកជិត១តឹក ស្ថិតនៅដងស្ទឹងមង្គលបូរី និងសិរីសោភ័ណ រយៈពេល២ថ្ងៃនេះ គិតត្រឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ។
![Picture]()
លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីបានប្រាប់ថា រយៈពេល២ថ្ងៃទឹកជំនន់បានស្រកជិត១តឹក ចាប់ពីថ្ងៃទី១៥ ខែតុលា ខណៈការប្រកាសអាសន្នដែលលិចលង់ គឺមានកម្រិតទឹក៩ម៉ែត្រ។
![Picture]()
លោកបានបញ្ជាក់ថា ស្រុកមង្គលបូរីមាន១៣ឃុំ ស្មើ១០៥ភូមិ ដែលរងប៉ះពាល់ដោយទឹកជំនន់៥.០០៤គ្រួសារ ដោយត្រូវបានជម្លៀសមិនទាន់បានត្រឡប់ទៅផ្ទះវិញមាន២៨១គ្រួសារ ស្មើ១.១១៥នាក់ស្រី៥.៧៨នាក់និងកុមារ១៥៤នាក់ ហើយប្រជាពលរដ្ឋបានទទួលអំណោយមាន២.១៣៥គ្រួសារ ។
![Picture]()
លោកស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានប្រាប់ថា ក្រុងសិរីសោភ័ណមាន៧ សង្កាត់ស្មើ៣៨ភូមិ ដែលរងប៉ះពាល់ដោយទឹកជំនន់២.៨១០គ្រួសារ មានមនុស្សរាយ១១.៥៧០នាក់ ស្រី៥.៧៨៦នាក់ ត្រូវបានជម្លៀសមិនទាន់បានត្រឡប់ទៅផ្ទៈវិញមាន៤៦៧គ្រួសារស្មើ១.៨៧២នាក់ ស្រី១.០៦៩នាក់ និងកុមារ៤៩៤នាក់ ហើយប្រជាពលរដ្ឋបានទទួលអំណោយមាន៥៣៩គ្រួសារ។
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ