ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​មាន​សតិ​មិន​គ្រប់​ម្នាក់​ដុត​បំផ្លាញ​សាលារៀន​ឆេះ​ហ្មត់

6 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ សាលា​បឋម​សិក្សា​សែន​មនោ​រម្យ​ដ៏​អត្តខាត់​មួយ​ខ្នង​ដែល​មាន​ទំហំ​១២​គុណ​៦​ម៉ែត្រ សាងសង់​អំពី​ឈើ ដំបូល​ប្រក់​ស្បូវ

ខេត្តឧត្តរមានជ័យ ៖ សាលា​បឋម​សិក្សា​សែន​មនោ​រម្យ​ដ៏​អត្តខាត់​មួយ​ខ្នង​ដែល​មាន​ទំហំ​១២​គុណ​៦​ម៉ែត្រ សាងសង់​អំពី​ឈើ ដំបូល​ប្រក់​ស្បូវ និង​ជញ្ជាំង​បាំង​ស្បូវ​ត្រូវ​ក្មេង​ប្រុស​ជំទង់​សតិ​មិន​គ្រប់​យក​ភ្លើង​ដុត​ឆេះ​ហ្មត់ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៣ មីនា​នៅ​ក្នុងភូមិ​សែន​មនោ​រម្យ ឃុំ​គោក​ខ្ពស់ ស្រុក​បន្ទាយ​អម្ពិល ។

យោង​តាម​សម្តី​អ្នក​ភូមិ​សែន​មនោ​រម្យ បានឱ្យ​ដឹង​ថា សាលា​បឋម​សិក្សា​នេះ​អាជ្ញាធរ​ភូមិ​ឃុំ​រួម​ទាំង​អ្នក​ភូមិ​បាន​រៃ​អង្គាស​ថវិកា​គ្នា​បន្តិចបន្តួច នាំ​គ្នា​សាងសង់​ឡើង​សម្រាប់​ឱ្យ​កូន​ៗបាន​រៀនសូត្រ​អស់​រយៈពេល​ជា​យូរ​ឆ្នាំ​មកហើយ ។ ការ​បង្ក​ឱ្យ​មាន​ភ្លើង​ឆេះ​សាលារៀន​ដ៏​អត្តខាត់​មួ​យ​ខ្នង​នេះ គឺ​បណ្តាល​មក​ពី​ក្មេង​ប្រុស​ជំទង់​ម្នាក់ ឈ្មោះ ងួ​ន ងី អាយុ​១៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​ដែល​ពលរដ្ឋ​បាន​អះអាង​ថា ជា​មនុស្ស​មាន​សតិ​មិន​គ្រប់​បាន​ដុត​បំផ្លាញ​ចោល ។

តាម​ប៉ូលិស​ស្រុក​បន្ទាយ​អម្ពិល បានឱ្យ​ដឹង​ថា ហេតុការណ៍​ភ្លើង​ឆេះ​សាលារៀន​នេះ កើត​ចេញពី​ក្មេង​ជំទង់​ដែល​មាន​សតិ​មិន​ប្រក្រតី បាន​ដុត​បំផ្លាញ​មែន ។ ដោយសារ​តែ​សាលា​ប្រក់​និង​បាំង​ដោយ​ស្បូវ ត្រូវ​អណ្តាតភ្លើង​លេប​ត្របាក់​តែ​មួយប៉ប្រិចភ្នែក សាលា​ទាំងមូល​បាន​ក្លាយជា​ផេះ​ផង់ គឺ​មិន​អាច​ជួយ​អន្តរាគមន៍​ពន្លត់​បាន​ឡើយ រីឯ​សម្ភារ​ដូច​ជា​តុ​រៀន​ចំនួន​១៣ ក្តារខៀន​១ ក៏​ត្រូវ​បាន​ឆេះ​អស់​គ្មាន​សល់​ដែរ ៕