ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​សំឡេង​ស្នូរផ្ទុះ​ក្នុងហាង​​ស៊ុប ភ្ញៀវនាំគ្នារត់ចេញ​ប្រញាយ

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍បឋម​ឱ្យដឹងថា មានអគ្គិភ័យមួយ​កើត​ឡើង​​ក្នុងភោជនីយដ្ឋាន​​មួយ​កន្លែង មាន​យីហោ «ហ្គ្រីន​ស៊ូគីស៊ុប» ​បង្កការភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង​០៨ និង៣០នាទីព្រឹកថ្ងៃទី​២៥ មីនា នេះ ស្ថិត​ក្នុងភូមិ​បន្ទាយចាស់ សង្កាត់ស្លក្រាម

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍បឋម​ឱ្យដឹងថា មានអគ្គិភ័យមួយ​កើត​ឡើង​​ក្នុងភោជនីយដ្ឋាន​​មួយ​កន្លែង មាន​យីហោ «ហ្គ្រីន​ស៊ូគីស៊ុប» ​បង្កការភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង​០៨ និង៣០នាទីព្រឹកថ្ងៃទី​២៥ មីនា នេះ ស្ថិត​ក្នុងភូមិ​បន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។ ករណីនេះ ត្រូវគេដឹងជំហានដំបូងថា គឺ​បណ្តាលមកពី​​ចុង​​ភៅ​បានប្រើប្រាស់​ហ្គាស​​ខុសបច្ចេកទេស ​ក៏​ផ្ទុះ​ឆាប​ឆេះ​​​ឡើង ធ្វើឱ្យ​ចុង​ភៅនោះ​រងរបួស​ធ្ងន់ និង​ធ្វើឱ្យ​មនុស្ស​រត់ប្រញាយចេញពីកន្លែងចេញពីកន្លែងកើតហេតុតេម្តង ។

ប្រភពឱ្យដឹងថា ​​ជនរងគ្រោះ​ឈ្មោះ​ចន្ថា អាយុ​២២​ឆ្នាំ ​បានរលាកពេញខ្លួនដងខ្លួន ត្រូវគេបញ្ជូនទៅសង្គ្រោះភ្លាមៗ ។

ទោះបីជាយ៉ាងណា ​គេ​មិន​ទាន់​ដឹងច្បាស់ ដែលចុងភៅរូប​នោះ​ភ្លាត់ស្នៀត​បែប​ណានោះ​ទេ ។ គេ​ឃើញ​មាន​ខាង​រថយន្ត​អគ្គិភ័យ​របស់​​ប៉ូលិស និងប៉េអឹម​ ចុះមកបាញ់​អស់​ចំនួន​៤​គ្រឿង ទើបរលត់ទៅវិញ​ ។