ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើមេ កុំចេះតែហ៊ាន

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​កូន​តុងទីន​៨​នាក់ បាន​លើកគ្នា​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នង ការ​នគរបាល​ខេត្ត​ប៉ៃលិន ឱ្យ​ចាត់ការ​តាម​ផ្លូវច្បាប់ បន្ទាប់ពី​មេ​តុងទីន​​បាន​លេង​​ក្បាច់​​ខូច គឺ​ស៊ី​ដាច់​លុយ​​ជាង​៦២​លាន​រៀល ដោយ​មិន​ព្រម​សង​​ពួក​គេនោះ ​។

ខេត្ត​ប៉ៃលិន ៖ ​បន្ទាប់​កូន​តុងទីន​៨​នាក់បាន​លើកគ្នា​ ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នង ការ​នគរបាល​ខេត្ត​ប៉ៃលិនឱ្យ​ចាត់ការ​តាម​ផ្លូវច្បាប់ ករណី​មេ​តុងទីន​​បាន​លេង​​ក្បាច់​​ខូច គឺ​ស៊ី​ដាច់​លុយ​​ជាង​៦២​លាន​រៀល ដោយ​មិន​ព្រម​សង​​ពួក​គេនោះ ​។

ហេតុការណ៍​ចាប់​​ខ្លួន​នេះ ​​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ​មីនា ​បន្ទាប់​ពី​ទទួល​​បាន​ពាក្យបណ្តឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ​មីនា ​កន្លង​ទៅ ។

ប្រភព​​ពី​លោក​វរសេនីយ៍ឯក ឆ​ម វ៉ា​ន់​ធី នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង​ករណី​រំលោភ​លើ​ទំនុកចិត្ត (​តុងទីន​) ពី​កូន​តុងទីន​ចំនួន​៨​នាក់​រួច​មក ខាង​លោក​បាន​ចាត់​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ធ្វើការ​ចុះ​ស៊ើបអង្កេត និង​ឃាត់ខ្លួន​មេ​តុងទីន​ឈ្មោះហូ​យ ណា​វិ​ន ហៅ​ម៉ាក់​ស្រី​ការ ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជា​កសិ​ករ រស់នៅ​ភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ដែល​ធ្វើ​ឱ្យ​មានការ​បាត់បង់ ខូ​ត​ខាត​លុយ​ចំនួន​៦២,៣៨០.០០០៛ (​ហុកសិប​ពីរ​លាន​បី​សែន​ប្រាំបី​ម៉ឺន​រៀល​គត់​) ។

លោក​បន្ត​ទៀត​ថា ក្រោម​ការ​សម្រប​ស​ម្រួ ល​លោក តូច សុភ​ក្តី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ខាង​លោក​ក៏​បាន​បញ្ជា​ឱ្យ​ន គ​របាល​ក្រោម​ឱវាទ​ចុះ​ធ្វើការ​ចាប់ខ្លួន​ស្ត្រី​មេ​តុងទីន​ខាងលើ​នៅ​ក្នុងផ្ទះ​របស់​ខ្លួន យក​មក​សាកសួរ​បន្ថែម ។ លោក​បញ្ជាក់​ទៀត​​ថា ស្ត្រី​ខាងលើ​បាន​សារភាព​ថា រូបគេ​ពិតជា​បាន​ធ្វើ​ឱ្យ​បាត់បង់ ទឹកប្រាក់​ជាង​៦២​លាន​រៀល​មែន ដោយសារ​តែ​កូន​តុងទីន​មួយ​ចំនួន​អត់​បង់លុយ​ឱ្យ ហើយ រូបគេ​អត់​មាន​លុយ​បង់​ជំនួស ក៏​ទុក​ចោល​រហូត​ដល់​មាន​ពាក្យបណ្តឹង​បែប​នេះ ។ បច្ចុប្បន្ន​ ខាង​ការិយាល័យ​ជំនាញ​កំពុង​កសាង​សំនុំរឿង ដើម្បី​បញ្ជូន​ស្ត្រី​ខាងលើ​ទៅ តុលាការ ឱ្យ​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ។

សូម​បញ្ជាក់​​ថា ការ​លេង​តុងទីន​នេះ ធ្លាប់​មាន​មេ​វេច​លុយ​រត់​អស់​ជា​ច្រើន​នាក់​រួចមក​ហើយ​នៅ​ក្រុងប៉ៃលិន ក្នុង​នោះ​ ក៏​មាន​ប្រពន្ធ​នគរបាល​មួយ​ចំនួន​ផង​ដែរ ជា​មេ​តុងទីន​បោក​លុយ​​ប្រជាពលរដ្តតែម្តង ។ តែ​កូន​តុងទីន​នៅ​តែ​មិន​រាងចាល ដោយ​ចង់បាន​ប្រាក់​ពី​ល្បែង​មួយ​នេះ​ខ្លាំង​ពេក ក៏​បបួល​គ្នា​បន្ត​លេង ត្រូវ​គេ​បោកប្រាស់​បន្តបន្ទាប់​ជា​ហូរហែ ។

ដូច្នេះ ​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​មាន​លុយ​គួរតែ​យក​ទៅ​រក្សា​ទុក ឬ​រកស៊ី​មុខរបរ​អ្វី​ម្យ៉ាង​ក្រៅ ពី​លេងល្បែង​មួយ​នេះ ទើប​អាច​មាន​សល់​លុយកាក់​ខ្លះ​សម្រាប់​ក្រុម​គ្រួសារ ៕