ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ពី​មានពូជ​…

7 ឆ្នាំ មុន

ប្រវត្តិសាស្ត្រ​កម្ពុជា​បាន​បង្ហាញ​ច្បាស់​ហើយ​…​ចាប់ពី​ក្រោយ​សម័យ​អង្គរ​…​ចម្បាំងរាំងជល់​កើត​មាន​មិនឈប់​ឈរ​…​ច្បាំង​តាំង​តែ​ពី​ទឹកដី​ធំ​មក​នៅ​សល់​រួញ​តូច​…​

ប្រវត្តិសាស្ត្រ​កម្ពុជា​បាន​បង្ហាញ​ច្បាស់​ហើយ​…​ចាប់ពី​ក្រោយ​សម័យ​អង្គរ​…​ចម្បាំងរាំងជល់​កើត​មាន​មិនឈប់​ឈរ​…​ច្បាំង​តាំង​តែ​ពី​ទឹកដី​ធំ​មក​នៅ​សល់​រួញ​តូច​…​មើល​សឹង​មិនឃើញ​ក្នុង​ផែនទី​ពិភពលោក​…​។

សេនាប្រមុខ លន់ ន​ល់ ក្នុង​សម័យ​សាធារណរដ្ឋ​ខ្មែរ​…​ពេល​ដែល​ប្រទេស​កំពុង​មាន​សង្គ្រាម​ពេញបន្ទុក​…​គាត់​បាន​ប្រកាស​ជា​ចំហ​ថា​…«​ខ្មែរ​ជា​ពូជ​អ្នក​ចម្បាំង​…» ។

ហេ ! ហេ ! ពូជ​អ្នក​ចម្បាំង​ដ៏​អស្ចារ្យ​នេះ​…​ច្បាំង​ទាល់តែ​អស់​ទឹក អស់​ដី​…​អស់ទាំង​មនុស្ស​…​។ ប្រទេស​គេ​ជិតខាង​ក៏​ច្បាំង​ដែរ​…​ប៉ុន្តែ​គេ​ច្បាំង​មែន ដី​គេ មនុស្ស​គេ​កាន់តែ​រីក​ធំ​…​កាន់តែ​ច្រើន​ឡើង​…​រីក​មនុស្ស​ធំ​ជាង​ខ្មែរ​១០​ដង​…​។ ឃើញ​អីចឹង​ហើយ​នៅ​មិន​ចេះ​រាង​…​មិន​ចេះ​ខ្លាច​ទៀត​…​មានគំនិត​អាក្រក់​…​និយាយ​ឡើង​ម្តង​ៗ​ចង់​តែ​ដណ្តើម​អំណាច​គ្នា​…​ចង់​តែ​ច្បាំង​…​ក្រុម​ណា​ខ្លាំង​ឈ្នះ !…​មិន​ព្រម​បោះបង់​ទេ​…​ហ្នឹងហើយ «​ពូជ​អ្នក​ចម្បាំង​» ។

ពូជ​អ្នក​ចម្បាំង​ចេញពី​ប្រភព​ណា ?

ក្រឡេក​មើល​សម័យ​រាជាណាចក្រ​ទី​១…​កើត​មាន​អ្នកប្រឆាំង​ធំ​ៗ​ច្រើន​ក្រុម​…​ច្រើន​បក្ស ច្រើន​ពួក​…​រាប់​មិន​អស់​ទេ​…​។ ទីបំផុត លន់ ន​ល់ មេ​ប្រឆាំង​ធំ​បាន​ឈ្នះ​…​អ្នក​ឈ្នះ​ដឹកនាំ​ប្រទេស​…​អ្នក​ចាញ់​រត់ចោលស្រុក​…​សូ​ម្បី​ស្តេច​ក៏​ចោលស្រុក​ដែរ​…​ហ្នឹងហើយ​ពូជ​អ្នកប្រឆាំង​…​ក្លាយជា​ពូជ​អ្នក​ចម្បាំង​…​។ សូ​ម្បី​អា​មេ​រិ​ក​ក៏​ហោះ​មក​ច្បាំង​ក្នុង​ទឹកដី​កម្ពុជា​ដែរ​…​អា​មេ​រិ​កបាន​មក​ដឹកនាំ​ពូជ​អ្នក​ច្បាំង​ខ្មែរ​ឱ្យ​ច្បាំង​គ្នា​…​ស្លាប់​ជិត​អស់​ពូជ​ធំ​ៗ…​។

ធ្លាក់​ចូល​ក្នុង​សម័យ​ខ្មែរក្រហម​…​ដែល​ជា​អ្នក​ច្បាំង​ឈ្នះ​…​អ្នក​ឈ្នះ​ធ្វើ​មេដឹកនាំ​ប្រទេស​…​អ្នក​ចាញ់​ខ្លះ​ស្លាប់ ខ្លះ​រត់ចោលស្រុក​…​សល់​ប៉ុន្មាន​ស្លាប់​ជាង​ពាក់កណ្តាល​…​។ ហ្នឹងហើយ​ខ្មែរ​ពូជ​អ្នក​ចម្បាំង​…​។ ពូជ​អ្នក​ចម្បាំង​វា​ចេញ​មក​ពី​ពូជ​អ្នកប្រឆាំង​…​ពូជ​អ្នកប្រឆាំង​ពេល​ឡើង​កាន់​អំណាច​សម្លាប់​ខ្ទេច ដុត​ខ្ទេច​…​បំផ្លាញ​ខ្ទេច​…​ខ្ទេច​ទាំង​មនុស្ស​…​មានផ្ទះ​អត់​មនុស្ស​នៅ​…​មាន​ផ្លូវ​អត់​មនុស្ស​ដើរ​…​។ នេះ​ជា​ស្នាដៃ​ពូជ​អ្នក​ចម្បាំង ដែល​ចេញ​មក​ពី​ពូជ​អ្នកប្រឆាំង​…​ហេ ! ហេ !

មក​ដល់​សម័យ​រាជាណាចក្រ​ទី​២…​ស្មានថា​សង្គម​កម្ពុជា​ផុត​កម្ម ផុត​ពៀរ​ហើយ​មើលទៅ​…​។ ពិតមែន​សង្គម​ជាតិ​ទាំងមូល​មាន​សន្តិភាព​…​មានការ​អភិវឌ្ឍ​ស្តារ​ឡើង​វិញ​នូវ​អ្វី​ៗ​ដែល​ពូជ​អ្នក​ចម្បាំង​…​ពូជ​រៀមច្បង​អ្នកប្រឆាំង​បំផ្លាញ​អស់​ក៏​ដោយ​…​ក៏​នៅ​មិន​ទាន់​ផុត​ពូជ​អ្នក​ចម្បាំង​…​មិន​ទាន់​ផុត​ពូជ​អ្នកប្រឆាំង​នៅឡើយ​ទេ​…​។ ហ៊ាន​តែ​ធ្វើ​នយោបាយ​មិន​រឹង​មាំ​…​ហ៊ាន​តែ​មិន​ខ្លាំង​…​អាច​នឹង​កើត​ចម្បាំង​…​អាច​ពូជ​អ្នក​ចម្បាំង​ដែល​ព្រាយ​កាន់​…​និង​អាច​ពូជ​អ្នកប្រឆាំង​ដែល​មាន​ព្រាយ​កាន់​ដែរ​…​សាកល្បង​កម្លាំង​ក្នុង​ថ្ងៃ​ណាមួយ​…​ឬ​ឆ្នាំ​ណាមួយ​…​ដាស់​អាគម​…​សាក​កម្លាំង​កុំឱ្យ​ពូជ​អ្នក​ចម្បាំង​ឆាប់​សាប​…​។

ទស្សនៈ​មហាជន​យល់​ថា​…​ពូជ​អ្នកប្រឆាំង​ក្លាយជា​ពូជ​អ្នក​ចម្បាំង​…​។ ពូជ​អ្នក​ចម្បាំង​ចេញ​មក​ពី​ពូជ​អ្នកប្រឆាំង​…​។ ហ្នឹងហើយ​ពាក្យ​ថា «​ខ្មែរ​ពូជ​អ្នក​ចម្បាំង​»​នោះ​…៕
             អា​ឡេវ