ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លំនៅ​ដ្ឋា​ន និង​ដីស្រែ​ចំការ និង​ផ្លូវថ្នល់ រង​ការ​ខូច​ខាត​យ៉ាងដំណំ ក្រោយ​ជំនន់​ទឹកភ្លៀង​(​វី​ដេ​អូ​)

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ក​ក្តា​គ្រោះ​ធម្មជាតិ​បាន​បំផ្លិចបំផ្លាញ​លំនៅ​ឋាន​ប្រជាពលរដ្ឋ ផ្លូវថ្នល់​ដីស្រែ​ចំការ រួម​ទាំង​ផលដំណាំ​គ្រប់​ប្រភេទ ត្រូវ​បាន​ទទួល​រង​ការ​ខូចខាត​យ៉ាងដំណំ ក្រោយ​ពី​ទឹកជំនន់​ជន់​លិច​កាលពី​ក្នុង​អំឡុង​រដូវ​ខែវស្សា ខណៈ​ពេល​ទឹកភ្លៀង​ធ្លាក់​ជោកជាំ​កន្លង​ទៅ​នេះ

ខេត្តឧត្តរមានជ័យ ៖ ក​ក្តា​គ្រោះ​ធម្មជាតិ​បាន​បំផ្លិចបំផ្លាញ​លំនៅ​ឋាន​ប្រជាពលរដ្ឋ ផ្លូវថ្នល់​ដីស្រែ​ចំការ រួម​ទាំង​ផលដំណាំ​គ្រប់​ប្រភេទ ត្រូវ​បាន​ទទួល​រង​ការ​ខូចខាត​យ៉ាងដំណំ ក្រោយ​ពី​ទឹកជំនន់​ជន់​លិច​កាលពី​ក្នុង​អំឡុង​រដូវ​ខែវស្សា ខណៈ​ពេល​ទឹកភ្លៀង​ធ្លាក់​ជោកជាំ​កន្លង​ទៅ​នេះ ស្ថិត​ក្នុងស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

ប្រជាពលរដ្ឋ​ដែល​ជា​កសិករ​ប្រកប​មុខរបរ​ផ្នែក​កសិកម្ម នៅ​ក្នុងស្រុក​អន្លង់​វែង បាន​រៀបរាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២២ នេះ​ថា ក្នុង​រដូវ​វ​ខែ​ស្សា​នេះ ទឹកភ្លៀង​បាន​ធ្លាក់​ជា​រៀងរាល់ថ្ងៃ បាន​បង្ក​ឲ្យ​ទឹក​ហូរ​ធ្លាក់​ពីលើ​កំពូលភ្នំ​ដងរ៉ែក រួច​ហូរ​បុក​ចូល​តាម​អាង ប្រឡាយ បឹង​ប៊ួ ធ្វើ​ឱ្យ​ទឹក​ហក់​ឡើង​ជន់​លិច​លំនៅ​ឋាន ផ្លូវថ្នល់ និង​ស្រែ​ចំការ​របស់​ពួក​គាត់​។ ហើយ​ខណៈ​ពេល​ទឹកបាន​ថយ​ស្រក​ទៅ​វិញ​នោះ ពួក​គាត់​បាន​ខកចិត្ត​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​ឃើញ​ផលដំណាំ​គ្រប់​ប្រភេទ បាន​ទទួល​រង​ការ​ខូចខាត​ជា​ច្រើន ហើយ​ក៏​អស់​ក្តី​សង្ឃឹម​ទៅ​លើ​ផ្នែក​ជីវភាព​នា​ពេល​ខាង​មុខ​ទៀត​ផង​។

ទាក់ទិន​ទៅ​នឹង​ក​ក្តា​គ្រោះ​ធម្មជាតិ​បំផ្លិចបំផ្លាញ​ផ្ទះសម្បែង ចំការ​ស្រែ ផលដំណាំ​របស់​ប្រជាពលរដ្ឋ ផ្លូវថ្នល់ កន្លង​ទៅ នៅ​ក្នុង​រដូវ​ខែវស្សា ជាមួយ​គ្នា​នេះ​ដែរ លោក ងួ​ន ទ្ធី​រិ​ទ្ធ អភិបាលស្រុក​អន្លង់​វែង បានដឹង​ថា ទំហំ​ផល​ប៉ះពាល់​នៃ​ការ​ខូចខាត​នៅ​ក្នុងស្រុក​អន្លង់​វែង គឺ​មាន​ដូច​ជា ៖ ខូច​លូ​ចំនួន​៥០​កង់ ស្ពាន​ចំនួន​១៥​កន្លែង ផ្លូវ​ចំនួន​៦៦​កន្លែង ដែល​មាន​ប្រវែង​១១២,៩៦៦​ម៉ែត្រ ដំណាំ​ស្រូវ​ចំនួន​១,១១៣​ហិ​កតា ដំឡូង​មី​ចំនួន​៩,៤៨៤​ហិ​កតា ដំណាំ​រួម​ផ្សំ​ចំនួន​២៦​ហិ​កតា និង​ផល​ប៉ះពាល់​ទឹកជំនន់​ជន់​លិច​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​៥,៣៤៥​ខ្នង​ផ្ទះ​។

លោក​អភិបាលស្រុក​បាន​បញ្ជាក់​ថា ក្រោយ​ពី​ទឹកជំនន់​បាន​ថយ​ស្រក​ទៅ​វិញ លោក​បាន​ដឹកនាំ​ក្រុមប្រឹក្សា​ឃុំ កម្លាំង​នគរបាល​ប៉ុស្តិ៍ ប្រជា​ការពារ ដោយ​មានការ​ចូលរួម​ពី​ក្រុមការងារ​យុវជន​បក្ស​ស្រុក បក្ស​ឃុំ សរុប​ចំនួន​ប្រមាណ​ជាង​៣០​នាក់ បាន​នាំ​យក​ពូជស្រូវ IR៣៦ ចំនួន ៥៥០​គីឡូក្រាម ដែល​ជា​អំណោយ​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី គន់ គី​ម សមាជិក​អចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​ជួយ​ខេត្តឧត្តរមានជ័យ និង​អំណោយ​ក្រុមការងារ​យុវជន​បក្ស​ស្រុក យក​ទៅ​ជួយ​ព្រោះស្រូវ​នៅ​លើ​ដីស្រែ​ប្រជាពលរដ្ឋ​ដែល​រង​ការ​ខូចខាត ដោយសារ​គ្រោះ​ទឹកជំនន់​កន្លង​មក ស្ថិត​នៅ​ភូមិ​អូរ​តា​ម៉េ​ង ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ហើយនឹង​ចុះ​ជួយ​ព្រោះស្រូវ​តាម​ស្រែ​នីមួយ​ៗ​របស់​បងប្អូន​ប្រជា​ពល​ឋ​ដ្ធ​ចំនួន​៥​គ្រួសារ ក្នុង​ផ្ទៃដី​ចំនួន​៦​ហិច​តា បាន​រួចរាល់​ផង​ដែរ​។

លើស​ពី​នេះ កន្លង​ទៅ លោក​តែងតែបាន​ចុះ​ជួយ​ព្រោះស្រូវ​ជូន​ប្រជាពលរដ្ឋ និង​ជួយ​សាងសង់​លំនៅ​ឋាន​ដែល​ទទួល​រង​ការ​ខូចខាត​ដោយសារ​គ្រោះ​ធម្មជាតិ ជួសជុល​ផ្លូវថ្នល់ ស្ពាន​ជូន​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរណ៍​បណ្តោះអាសន្ន​សិន​ផង​ដែរ និង​បន្ត​ចុះ​ជួយ​ដល់​ផលដំណាំ​ស្រូវ​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ