រាជធានីភ្នំពេញ ៖ជាងជួសជុលរថយន្តចំនួន២នាក់ បានរងរបួសរលាកដៃ ជើង ខណៈពេលដែលកំពុងតែធ្វើការ ហើយផ្ទុះកំប៉ុងហ្គាសឆាបឆេះនៅចង្ក្រានបាយ នៅក្នុងយានដ្ឋានមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលដល់រថយន្តពន្លត់អគ្គិភ័យមួយគ្រឿងទៅអន្តរាគមន៍ ។
ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចផ្លូវលេខ៤៣០កែងមហាវិថីព្រះមុនីរ៉េត ក្នុងភូមិ១៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមជាងបាញ់ថ្នាំម្នាក់បានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈពេលដែលគាត់កំពុងតែធ្វើការ ស្រាប់តែឮសូរសំឡេងផ្ទុះនៅចង្ក្រានបាយ និងមានអណ្ដាតភ្លើង ។ ភ្លាមនោះក្រុមជាងក៏បាននាំគ្នាយកបំពង់ទើបបាញ់ពន្លត់ ។ នៅក្នុងហេតុការណ៍នេះ បណ្ដាលឲ្យជាងរងរបួសចំនួនពីរនាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
តាមនគរបាលអោយអោយដឹងថា នៅក្នុងហេតុការណ៍នេះ ក្រុមជាងបានបាញ់ពន្លត់អស់២០បំពង់ ហើយរថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿង បានទៅអន្តរាគមន៍បាញ់ ហើយភ្លើងបានរលត់ទៅវិញពុំបណ្ដាលឆេះរាល់ដាលធ្ងន់ធ្ងរឡើយ ។
តាមនគរបាលបានអោយដឹងថា អគ្គិភ័យនេះបណ្តាលឲ្យសម្ភារៈមួយចំនួនបានរងការខូចខាត និងជាងជួសជុលរថយន្តចំនួន ២ នាក់បានរងរបួសធ្ងន់ ៕
ចែករំលែកព័តមាននេះ