ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​កំប៉ុង​ហ្គា​ស​ឆេះ​ផ្ទះ​មួយ​ខ្នង​ហ្មត់​ទាំង​ព្រឹក​នៅ​ស្រុក​កំ​រៀង

11 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ លំនៅ​ឋាន​របស់​ប្រជា​កសិករ​មួយ​ខ្នង​ដែល​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី ត្រូវ​បាន​ព្រះ​អគ្គី​លេប​ត្របាក់​អស់​គ្មាន​សល់ ដែល​បង្ក​ឡើង​ដោយ​ការ​ផ្ទុះ​កំប៉ុង​ហ្គា​ស កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១៦ ធ្នូ ស្ថិត​ក្នុងភូមិ​លំ​ផាត់ ឃុំ​អូរ​ដា ស្រុក​កំ​រៀង…

ខេត្តបាត់ដំបង ៖ លំនៅ​ឋាន​របស់​ប្រជា​កសិករ​មួយ​ខ្នង​ដែល​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី ត្រូវ​បាន​ព្រះ​អគ្គី​លេប​ត្របាក់​អស់​គ្មាន​សល់ ដែល​បង្ក​ឡើង​ដោយ​ការ​ផ្ទុះ​កំប៉ុង​ហ្គា​ស កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១៦ ធ្នូ ស្ថិត​ក្នុងភូមិ​លំ​ផាត់ ឃុំ​អូរ​ដា ស្រុក​កំ​រៀង តែ​ពុំ​មាន​គ្រោះថ្នាក់​មនុស្ស​ទេ ។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា លំនៅ​ឋាន​នោះ​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​មាន​ទំហំ​៥​ម៉​x៦​ម៉ ដែល​មាន​ម្ចាស់​ឈ្មោះ មឿង រតនា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មានមុខរ​បរជា​កសិករ ។ សេចក្ដីរាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ថា អគ្គ​ភ័យ​នេះ​អាច​បណ្ដាល​មក​ពី​ការ​ផ្ទុះ​កំប៉ុង​ហ្គា​ស ។ នេះ​ជា​ការ​ផ្ដល់​ព័ត៌មាន​បឋម​ដោយ​ម្ចាស់ផ្ទះ ដែល​បាន​ប្រាប់​សមត្ថកិច្ច ។

រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​សមត្ថកិច្ច​បាន​ចេញ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ដែរ តែ​មិន​អាច​ជួយ​ទប់ស្កាត់​បាន​ទេ ដោយសារ​តែ​ភ្លើង​ឆេះ​ខ្លាំង និង​លឿន​បំផុត ។ រីឯ​ទ្រព្យ​សមត្ថកិច្ច ឬ​សម្ភារ​ផ្សេង​ៗ ក៏​ម្ចាស់ផ្ទះ​មិន​អាចជួ​យស​ង្ត្រោះ​បាន​ដែរ ។ ពោល គឺ​ទាំង​ផ្ទះ ទាំង​ទ្រព្យសម្បត្តិ ត្រូវ​បាន​ក្លាយជា​ផេះ​ផង់​ទាំងស្រុង​តែ​ម្ដង ។

មន្ត្រី​មូលដ្ឋាន​ដែល​បាន​ស្រង់​សម្ដី​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹង​ដែរ​ថា ម្ចាស់ផ្ទះ​បាន​ប្រើប្រាស់​ចង្ក្រានហ្គាស​ដាំស្លរ គ្រានោះ​កំប៉ុង​ហ្គា​ស​ក៏​បាន​ផ្ទុះ​ខ្ទាត​កំទេច​ភ្លើង​ធ្លាក់​ពាសពេញ​ចង្ក្រាន​បាយ ទើប​បណ្ដាល​ឲ្យ​ឆេះ​រាលដាល​កាន់​ខ្លាំង លេប​យក​ផ្ទះ​ទាំងស្រុង​តែ​ម្ដង ។

ដោយសារ​ផ្ទះ​ជន​រង​គ្រោះ​ដាច់​ដោយឡែក​ឆ្ងាយ​ពី​គេឯង អ្នក​ភូមិ​ទៅ​ជួយ​មិន​ទាន់​ពេល ហើយ​មាន​តែ​ម្ចាស់ផ្ទះ​ប្រឹងប្រែង​ពន្លត់ភ្លើង ទើប​មិន​បាន​ជួយ​រំដោះ​ទ្រព្យសម្បត្តិ​រហូត​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​អស់​តែម្ដង ។

រហូត​មក​ទល់​ពេល​នេះ គេ​មិន​ទាន់​មាន​របាយការណ៍​ស្ដី​ពី​ការ​ខាតបង់​នៅឡើយ​ទេ ។ សមត្ថកិច្ច​និយាយ​ថា មន្ត្រី​ជំនាញ និង​អាជ្ញាធរ​បាន និង​កំពុង​ចុះ​ពិនិត្យ​ទីតាំង​កើតហេតុ ដើម្បី​ធ្វើ​របាយ​ការណ៍ និង​ជួយសង្គ្រោះ​បឋម​ដល់​ជន​រង​គ្រោះ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ