ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុ.ត​ជញ្ជ្រាំងរកកណ្តុរ រាលដាលឆេះស្រូវនាងខុនទុំអស់ជិត៥ហិកតា

10 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ មានករណី​អ្នកដើររកចាប់សត្វកណ្តុរ ដុត​ជញ្ជ្រាំង បណ្តាល​ឱ្យ​រាលដាល​ឆាបឆេះស្រូវនាង​ខុនទុំអស់ជិត៥ហិកតា បង្កការភ្ញាក់ផ្អើលកើតឡើងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុច​វាលស្រែមួយកន្លែង ស្ថិត​​ក្នុង​ភូមិកូនដំរី…

ខេត្ត​បន្ទាយមានជ័យ ៖ មានករណី​អ្នកដើររកចាប់សត្វកណ្តុរ ដុត​ជញ្ជ្រាំង បណ្តាល​ឱ្យ​រាលដាល​ឆាបឆេះស្រូវនាង​ខុនទុំអស់ជិត៥ហិកតា បង្កការភ្ញាក់ផ្អើលកើតឡើងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុច​វាលស្រែមួយកន្លែង ស្ថិត​​ក្នុង​ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។

នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់និមិត្តបានប្រាប់ថា នៅពេលអគ្គីភ័យឆាបឆេះស្រូវនាងខុនទុំនៅវាល ផ្លូវទៅស្រុកម៉ាឡៃ គឺកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់និមិត្តបានរាយការណ៍ជូនអធិការនគរបាលក្រុងប៉ោយប៉ែតដឹកនាំកម្លាំងនិងរថយន្តពន្លត់អគ្គីភ័យចំនួន១គ្រឿងនិងត្រាក់ទ័រប្រជាកសិករ២គ្រឿងរួមជាមួយប្រជាកសិករបានជួយពន្លត់រយៈពេលជិត១ម៉ោងទើបគ្រប់គ្រងស្ថានការរលត់ទាំងស្រុង។

នាយប៉ុស្តិ៍បានបញ្ជាក់ថា៖នៅពេលចុះជួយអន្តរាគមន៍គឺត្រាក់ទ័រ២គ្រឿងបានភ្ជួរកាត់មុខភ្លើងមិនអោយរាលបន្តហើយរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត១គ្រឿងបានចូលបាញ់ទឹកពន្លត់រួមជាមួយកម្លាំងនិងប្រជាពលរដ្ឋបានកាច់មេឃឈើវ៉ៃពន្លត់ភ្លើងមិនអោយរាលដាលឆេះបន្ត។

នាយប៉ុស្តិ៍នគរបាលបានបញ្ជាក់ថា៖មូលហេតុដែលអគ្គីភ័យឆាបឆេះស្រូវនាងខុនទុំគឺបណ្តាលមកពីមានអ្នកដុតកញ្ច្រាំងរកចាប់កណ្តុរមាន២ទៅ៣នាក់បានគេចខ្លួនក្រោយដុតបង្កអោយឆេះ​រាលដាលខូចខាតស្រូវនាងខុនទុំមិនទាន់ប្រមូលផលជិត៥ហិកតានិងប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ១គ្រឿងអស់ទឹក១ឡាននិងត្រាក់ទ័រ២គ្រឿងរបស់ប្រជាកសិករក្នុងភូមិជួយអន្តរាគមន៍រួមជាមួយកម្លាំងនគរបាលនិងប្រជាពលរដ្ឋក្នុងភូមិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ