ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្តី​ប្រកាស Bag to School ថ្ងៃអាទិត្យ ទី​១៩ មិ​នា ស្រុក​បាភ្នំ ខេត្តព្រៃវែង

8 ឆ្នាំ មុន

សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា សាខា​ភ្នំពេញ បាន​ប្រារព្ធ​ពិធី​ចែក​សម្ភារ​សិក្សា​ដែល​មានឈ្មោះ​ថា កា​តាប​ទៅ​សាលារៀន ដែល​ហៅ​កាត់​ថា Bag to School ដល់​សិស្ស​ចំនួន ១៤០០ នាក់​មក​ពី ៤៧

សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា សាខា​ភ្នំពេញ បាន​ប្រារព្ធ​ពិធី​ចែក​សម្ភារ​សិក្សា​ដែល​មានឈ្មោះ​ថា  កា​តាប​ទៅ​សាលារៀន ដែល​ហៅ​កាត់​ថា Bag to School ដល់​សិស្ស​ចំនួន ១៤០០ នាក់​មក​ពី ៤៧ បឋម​សិក្សា ដែល​ស្ថិត​ក្នុងស្រុក​បាភ្នំ ខេត្តព្រៃវែង នា​ថ្ងៃអាទិត្យ ទី​១៩ ខែមីនា ឆ្នាំ​២០១៧ ដោយ​មានការ​គាំទ្រ​ពី​មន្ទីរ​បរិស្ថាន​ខេត្តព្រៃវែង មន្ទីរ​អប់រំ​ខេត្តព្រៃវែង សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តព្រៃវែង និង​មានការ​ចូលរួម​ពី សំណាក់​អភិបាលរង​ស្រុក​បាភ្នំ អាជ្ញាធរ​ដែនដី លោកគ្រូ​អ្នកគ្រូ អាណាព្យាបាល​សិស្ស ក្រុមប្រឹក្សាភិបាល និង​សមាជិក​សមាជិកា​នៃ JCI Phnom Penh, JCI Marina (Singapore), JCI Hong Kong (Harbour), ម្ចាស់​ឧបត្ថម្ភ​គម្រោង និង​ក្រុម​អ្នក​ស្ម័គ្រចិត្ត​ទាំងអស់​។

គម្រោង Bag to School ឆ្នាំ ២០១៧ ត្រូវ​បាន​ធ្វើ​ទ្បើ​ង​នៅ​ក្នុង​សាលា​នាគ​រង្សី ភូមិ​ក្តី​ដូង ឃុំ​រោង​ដំរី ស្រុក​បាភ្នំ ខេត្តព្រៃវែង ដែល​មាន​ចំនួន​សរុប​៤៧ ប​ថម​សិក្សា រួម​មាន​៖ សិរី​ស​ន្ធា​យ ព្រៃ​ទំពូង ទ័ព​ស្តេច ព្រះ​ស្រី​សារពេជ្ញ ទួល​ប្រាសាទ កំពង់​ស្លែង នាគ​រង្សី ពង​ពស់ គ្រោ​ក ក្រាំង​ស្លា ទី​តា​ងើយ ក្តី​ដូង ក​ន្ទ្រា​ន ឈើ​កាច់ ឃ្លាំង ព្រៃ​ក្តួច គ្រួ​ស ទ្រា ដី​ថុ​យ ប្រ​ស្រែ បឹង​ព្រះ ស្នេ​ហ៏​រាន តា​ម៉ៅ គោក​សណ្តែក ទ្រង់ខ្លា ព្រះរាជ​មាន​ជ័យ ជ្រួល​ថ្មី ខ្សាច់​ស​រ៏ សិ​ម្ក​លី បា​ខៅ ច្រក​ស្វាយ ត្រពាំង​សិ​ការ ទួល​រកា ក្តី​សង្ឃឹម ចាន​រ៉ា ព្រៃ​ប្រង់ ធ្លក ជ្រៃ​ឧត្តម សុបិន​ស្វាយ សាមសិប ព្រះ​វិហារ​ធំ ពៅ​ធិ​អណ្តោត កំ​រ៉េ​ង កាឡី ព្រេច សាមគ្គី​បឹង​ស្មាច់ ស្តឺ​។

គោលបំណង​ជា​ច្រើន​របស់​គម្រោង Bag to school រួម​មានការ​លើក​តម្លៃ​នៃ​ការ​អប់រំ ក្នុង​តំបន់​ជនបទ ដោយ​ពាំនាំ​យក​ទៅ​ជាមួយ​នូវ​ការ​ជំរុញ​ទាំង​កម្លាំងកាយ​កម្លាំងចិត្ត​ទៅ​ឲ្យ​សិស្ស​ដើម្បី​ជំរុញ​ទឹកចិត្ត​ពួក​គេ ដោយ​ការ​យក​នូវ​សម្ភារៈ​សិក្សា​ទៅ​ឲ្យ​សិស្ស​ទាំងនោះ​រួម​មាន​៖ កា​តាប សៀវភៅសរសេរ ខ្មៅ​ដៃ ជ័រលុប ដៃ​ខួង ដប​ទឹក ប៊ិ​ច និង​បន្ទាត់ ព្រមទាំង​សម្ភា​រះ​បណ្ណាល័យ​មួយ​ចំនួន​ធំ​ផង​ដែរ​។ លើស​ពី​នេះ​ទៅ​ទៀត​ក្នុងឆ្នាំនេះ Bag to school នឹង​នាំ​យក​សកម្មភាព​ខុស​ប្លែក​ពី​មុន​ៗ សម្រាប់​សិស្សានុសិស្ស​ដោយ​មានការ​ចុះ​សួរ​សុខ​ទុក​ដល់​អាណាព្យាបាល​សិស្ស​ក្រីក្រ និង​សិស្ស​ពូកែ ជា​ពិសេស​នោះ​ការ​ចែករំលែក និង​ផ្តល់​ដំបូន្មាន​ល្អ​ៗ​ពី​សំណាក់​លោកស្រី ជា សុ​ផល្លា ប្រធាន JCI Cambodia ដល់​អាណាព្យាបាល​សិស្ស​ចំនួន ២០០​នាក់ ការ​ចែក​រង្វាន់​ដល់​សិស្ស​ពូកែ គ្រូបង្រៀន ការ​គូររូប ការ​ច្រៀង តុបតែង​បណ្ណាល័យ និទានរឿង លេង​បាល់ទាត់ ល្បែង​ប្រជាប្រិយ និង​សកម្មភាព​សប្បាយ​ៗ​ក្នុង​ការ​សិក្សា និង​ការ​ច្នៃប្រឌិត​។ បន្ថែម​លើស​នេះ​ទៅ​ទៀត កម្មវិធី​នេះ​នឹង​ជំរុញ​ឲ្យ​មាន​ទំនាក់ទំនង​ល្អជា​មួយ​ពលរដ្ឋ​ខ្មែរ និង​សមាជិក JCI ទូ​ទាំង​ពិភពលោក​។