ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ក្រុម​ចោរ​ប្រើ​កាំភ្លើង​អាកា​២​នាក់ នៅ​ព្រំប្រទល់​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ និង​វៀតណាម

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កាលពី​ថ្ងៃ​ទី​២២ មីនា ២០១៧ នេះ​បាន​ធ្វើការ​ចុះ​បង្ក្រាប​ចាប់ខ្លួន​មុខសញ្ញា​ប្លន់​ប្រដាប់​អាវុធ​អាកា​ចំនួន​២​នាក់

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កាលពី​ថ្ងៃ​ទី​២២ មីនា ២០១៧ នេះ​បាន​ធ្វើការ​ចុះ​បង្ក្រាប​ចាប់ខ្លួន​មុខសញ្ញា​ប្លន់​ប្រដាប់​អាវុធ​អាកា​ចំនួន​២​នាក់ នៅ​ព្រំប្រទល់​ស្រុក​មេមត់ កម្ពុជា​-​វៀតណាម​។ ជនសង្ស័យ​ម្នាក់​ឈ្មោះ ខាត់ រ៉េ​ត ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ស្នាក់​នៅ​ភូមិ​ព្រៃ​គុយ ឃុំ​គោ​ចក ស្រុក​មេ​សាង ខេត្តព្រៃវែង និង​ម្នាក់​ឈ្មោះ យី អៀង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ស្នាក់​នៅ​ភូមិ​ហប់ ឃុំ​គោ​ចក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។

តាម​ប្រភព​ព័ត៌មាន​ជំហាន​ដំបូង​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​ការ​មាន​ប្រសាសន៍ នាយ​ឧត្ដមសេនីយ៍​អគ្គស្នងការ និង​អគ្គស្នងការ​រង​ទទួល​ផែន​នគរបាល​យុត្តិធម៌ ដោយ​មានការ​ចង្អុលបង្ហាញ​ផ្ទាល់​ពី​ឧត្ដមសេនីយ៍ឯក សុខ ខេ​ម​រិ​ន ប្រធាន​នាយកដ្ឋាន​កណ្ដាល​នគរបាល​។ អនុញ្ញាត​ឲ្យ​លោក​ឧត្តម​សេនី​ទោ ង៉េ​ង ជួរ អនុប្រធាន​នាយកដ្ឋាន និង​លោ​វរ​:​សេនីយ៍​ឯក ជាវ វិបុល ប្រធាន​ការិយាល័យ​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ក្រសួងមហាផ្ទៃ​។

ការ​ចុះ​បង្ក្រាប និង​ចាប់ខ្លួន​ក្រុម​ចោរប្លន់​អាកា​នេះ ដោយ​បានការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត រួម​សហការ​គ្នា​យ៉ាង​ទាន់​ពេលវេលា ពី​នាយកដ្ឋាន​កណ្តាល​នគរបាល​សន្ដិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​។ ជា​លទ្ធផល​កម្លាំង​សហការ​បាន​តាម​ចាប់ខ្លួន​មុខសញ្ញា​ក្រុម​ចោរប្លន់​អាកា​នេះ ដល់​ភូ​មិច​ង្គំ​ស្ពាន់ ឃុំ​ក​ន្លូ​ង ស្រុក​មេមត់ ព្រំប្រទល់​ខេត្ត​ត្បូងឃ្មុំ​។ ក្រោយ​ពី​ចាប់ខ្លួន​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ប្រគល់​ជនសង្ស័យ​ទាំ​២​នាក់​ឲ្យ​ទៅ​សមត្ថកិច្ច​នគរបាល​ខេត្តព្រៃវែង​ដើម្បី​បន្ត​នីតិវិធី​។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៧ វេលា​ម៉ោង​១០​និង​០០​នាទី​យប់ មាន​ករណី​ចោរ​កាំភ្លើង​អាកា​១​ក្រុម បាន​ធ្វើ​សកម្មភាព​ប្លន់​ផ្ទះ​ប្រជា​ស្ថិត​នៅ​ភូមិ​ព្រៃ​ស្នួល ឃុំ​គោ​ខ្ចក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង រួច​គេ​ខ្លួន​ដោយ​សុវត្ថិភាព​។ ប៉ុន្តែ​ក្រោយមក​ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ និង​ឃាត់ខ្លួន​បក្ខពួក​មួយ​ចំនួន​បញ្ជូន​ទៅ​សាលាដំបូង នៅ​សេសសល់​មុខសញ្ញា​មួយ​ចំនួន​ត្រូវ​តាម​ចាប់ខ្លួន ។ ជាក់ស្តែង​សមត្ថកិច្ច តាម​ប្រមាញ់ និង​ឃាត់ខ្លួន​បាន​២​នាក់​ដូច​មានឈ្មោះ​ខាងលើ​នេះ​ទៀត​៕