ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ចោរ១៤​នាក់ធ្វើសកម្មភាព​ធា.ក់ វា.យ​ និង​កា.ប់​​ប្ល.ន់​​ក្នុងភូមិ​សាស្ត្រខណ្ឌដង្កោ ត្រូវ​បង្ក្រាប​

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ​ជនសង្ស័យ​​ធាក់ វា.យ​ និង​កា.ប់​ប្ល.ន់​ម៉ូតូ​បាន​ចំនួន​១៤​នាក់ ​ត្រូវ​បាន​លោក​វរ

រាជធានី​ភ្នំពេញ​ ៖ ​ជនសង្ស័យ​​ធាក់ វា.យ​ និង​កា.ប់​ប្ល.ន់​ម៉ូតូ​បាន​ចំនួន​១៤​នាក់ ​ត្រូវ​បាន​លោក​វរសេនីយ៍ឯក​ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ​ កម្លាំង​នគរបាល​ខណ្ឌ​និង​ប៉ុស្តិ៍​មួយ​ចំនួន​ធ្វើការ​ស្រាវជ្រាវ ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ក្រោយ​ក្រុម​នេះ​ធ្វើ​សកម្មភាព​ធាក់​ និង​វា.យ​កា.ប់​ប្ល.ន់​ម៉ូតូ​បាន​សម្រេច​ជា​ច្រើន​លើក​។

ការ​ចាប់ខ្លួនក្រុមជនសង្ស័យ​​ខាងលើ​​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២២ នៅ​ត្រង់​ចំណុច​ក្បែរ​ស្តុ​ប​ទួល​ពង្រ ផ្លូវ​បេតុង​៥០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​ម្ភៃ​បួន សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

នគរបាល​បាន​ប្រាប់​ថា ជនសង្ស័យ​ទាំង​១៤​នាក់​នោះ​ រួម​មាន​១-​ឈ្មោះ ផា​ន់ ឧត្តម អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំ​រៀង សង្កាត់​ព្រៃវែង ខណ្ឌដង្កោ​ ២-​ឈ្មោះ ចាន់​ថា វុ​ទ្ធា អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​កំ​រៀង សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ៣-​ឈ្មោះ ពេជ្រ សា​មែន ហៅ ពេជ្រ សំ​អេ​ន អាយុ​១៨​ឆ្នាំ ទាំង​៣​នាក់​នេះ​មាន​ទីលំនៅ​ភូមិ​កំ​រៀង សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ។

៤-​ឈ្មោះ​ភឿន ទេព​ផ​ន ហៅ ផ​ន អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស ៥-​ឈ្មោះ ផាត ដា​វីត ហៅ វីត អាយុ​១៨​ឆ្នាំ ជនសង្ស័យ​២​នាក់​នេះ​មាន​ទីលំនៅ​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ​ ​។ ៦-​ឈ្មោះ សោម វឌ្ឍនៈ ហៅ ណា​ក់ អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៦៧២​ផ្លូវ​លេខ​០៨ បុរី​លឹ​ម​ឈាង​ហាក់ ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ។ ៧-​ឈ្មោះ ឃ្លោក រ៉ូ ហៅ ពៅ អាយុ​១៩​ឆ្នាំ ៨-​ឈ្មោះ ហាក់ ឆៃ​ហេង ហៅ ហាក់ អាយុ​១៨​ឆ្នាំ ជនសង្ស័យ​២​នាក់​នេះ​ស្នាក់​នៅ​ក្នុង​តារាង​បាល់ទាត់​កាឡាក់ស៊ី ស្ថិត​នៅ​តាម​ផ្លូវ​បេតុង​ទួល​ពង្រ ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។​

៩-​ឈ្មោះ ឈួ​រ សឿ​ម៉េ​ង ហៅ សឺ អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ១០-​ឈ្មោះ រឿ​ន វ​ឌ្ឍ​ពណ្ណរាយ ហៅ រាជ អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ម្ភៃ​បួន សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ១១-​ឈ្មោះ មុំ សុ​វ​ណ្ណា​រិ​ទ្ធិ អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មាន ទីលំនៅ​ភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ ១២-​ឈ្មោះ ពេជ្រ សំណាង អាយុ​២០​ឆ្នាំ មុខរបរ​បុគ្គលិក​ណា​ហ្គា​វើ​ល មាន​ទីលំនៅ​ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ​ ១៣-​ឈ្មោះ ឌី ធា​រិ​ទ្ធ ហៅ រិ​ទ្ធ អាយុ​១៨​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ និង​១៤-​ឈ្មោះ ផល ផាត់​យុទ្ធ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

នគរបាល​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្រោយ​ចាប់ខ្លួន​កម្លាំង​ដកហូត​បាន ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេ​ភ្នំពេញ​1BP-8395 ១​គ្រឿង, ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ​1HR-4190 ១​គ្រឿង​, ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1JM-3508 ១​គ្រឿង​,​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1JL-2484 ១​គ្រឿង​, ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២២ ពាក់​ស្លាក​លេខ​ភ្នំពេញ​1JJ-3442 ១​គ្រឿង (​ម៉ូតូ​នេះ​ប្ល.ន់​បាន​កន្លង​មក​),​កាំបិ.ត​កែ​ច្នៃ​ប្រវែង​១៧​សង្ទីម៉ែត្រ​១​ដើម ,​កាបូប​លុយ​១,​កាំបិ.តប៉័ងតោ​១ ,​ទូរស័ព្ទ​ដៃ​ម៉ាក​Iphone 6 Plus ១​គ្រឿង​,​ទូរស័ព្ទ​ដៃ​ម៉ាក Iphone 7 Plus ២​គ្រឿង​។

នគរបាល​ខាងលើ​បាន​បញ្ជាក់​ប្រាប់​ទៀត​ថា ជនសង្ស័យ​ត្រូវ​បាន​នាំ​យក​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌដង្កោ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ​។ ​ក្នុង​ពេល​សួរ​ចម្លើយ​ ជនសង្ស័យ​បានសារភាព​ថា ក្រុម​ខ្លួន​បាន​ធ្វើ​សកម្មភាព​លួ.ច ​និង​ប្ល.ន់​ម៉ូតូ​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ​ចំនួន​៣​លើក​រួច​មក​ហើយ​ ​ក្នុង​នោះ​លើក​ទី​១-​កាលពី​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២២ វេលា​ម៉ោង​៣​រសៀល នៅ​ចំណុច​ភ្លើងស្តុប​ព​ទួល​ពង្រ ផ្លូវ​៥០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​ម្ភៃ​បួន សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។

លើក​ទី​២-កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២២ ធាក់​ប្ល.ន់​យក​ម៉ូតូ នៅ​ត្រង់​ចំណុច​ខាង​មុខ​តូប​លក់​ទឹកត្នោតជូរ តាម​ផ្លូវ​៥០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​ប្រកា សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​ និង​លើក​ទី​៣-កាលពី​វេលា​ម៉ោង​០១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២២ ធាក់​ប្ល.ន់​ម៉ូតូ នៅ​តាម​ផ្លូវជាតិ​លេខ​២ ស្ថិត​នៅ​ក្នុងភូមិ​កណ្តាល សង្កាត់​រលួស ខណ្ឌដង្កោ​។

ក្រុម​ជនសង្ស័យ​ខាងលើ​បាន​សារភាព​ប្រាប់​នគរបាល​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្រៅពី​វា.យ​និង​ធាក់​ប្ល.ន់​នេះ​ក្រុម​ខ្លួន​ធ្លាប់​បាន​ប្រើ​កាំបិ.តប៉័ងតោ​កា.ប់​ទៅ​លើ​ជន​រង​គ្រោះ​២​លើក​ផង​ដែរ ក្នុង​នោះ​រួម​មាន​លើក​ទី​១-កាលពី​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២២ វេលា​ម៉ោង​១៩​និង​២២​នាទី​ព្រឹក ។​ នៅ​ក្នុង​បុរី​ពិភព​ថ្មី​២ ផ្ទះ​លេខ​១២៣ ផ្លូវ​លេខ​៩ ភូមិ​ព្រៃ​កី​ខ សង្កាត់​ពងទឹក ខណ្ឌដង្កោ​ ។ ​លើក​ទី​២​-នៅ​ត្រង់​ចំណុច​មុខ​វត្ត​សំបួរ តាម​ផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ចំការ​ដូង ស្ថិត​នៅ​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ