ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភូមិវត្តបូព៌របស់កម្ពុជា ជាប់ក្នុងបញ្ជីទីតាំងដ៏ទាក់ទាញបំផុតទាំង​១០ក្នុងពិភពលោក

1 ឆ្នាំ មុន

ភូមិវត្តបូព៌ ជាប់ក្នុងបញ្ជីទីតាំងដ៏ទាក់ទាញបំផុតទាំង ១០ក្នុងពិភពលោក ដែលត្រូវបានវា.យតម្លៃ និងជ្រើសរើសដោយទស្សនាវដ្តីពិភពលោក Time Out។

ខេត្តសៀមរាប ៖ ភូមិវត្តបូព៌ (Wat Bo Village) របស់កម្ពុជាជាប់ក្នុងបញ្ជីទីតាំងដ៏ទាក់ទាញបំផុតទាំង ១០ក្នុងពិភពលោក ដែលត្រូវបានវា.យតម្លៃ និងជ្រើសរើសដោយទស្សនាវដ្តីពិភពលោក Time Out។

ការជ្រើសរើសតំបន់ដ៏ទាក់ទាញបំផុតក្នុងលោករបស់ Time Out ត្រូវបានធ្វើឡើងតាមរយៈការស្ទង់មតិដ៏ទូលំទូលាយពីមនុស្សរាប់ពាន់នាក់មកពីជុំវិញពិភពលោក រួមទាំងការថ្លឹងថ្លែងជាមួយនឹងអ្នកជំនាញក្នុងតំបន់ផងដែរ ដោយកំណត់បានទីតាំងដ៏ទាក់ទាញបំផុតទាំង ៥១នៅក្នុងពិភពលោក។

ក្នុងចំណោមទីតាំងកំពូលទាំង ១០ ភូមិវត្តបូព៌ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ស្ថិតនៅចំណាត់ថ្នាក់លេខ ៣ ខណៈលេខ១បានទៅលើទីតាំង Colonia Americana របស់មិចស៊ិចកូ និងលេខ ២ គឺតំបន់ Cais do Sodré របស់ព័រ​ទុយហ្គាល់។

បើតាមទស្សនាវដ្តីពិភពលោកនេះ ភូមិវត្តបូព៌ មានវត្ត សណ្ឋាគារប្រណីត រមណីយ​ដ្ឋាន និងភោជនីយ​ដ្ឋាន ដែលមានអាហារសេរីរាង្គដ៏ឈ្ងុយឆ្ងាញ់ និងសហគ្រាសសង្គមដែលផ្តល់សិទ្ធិអំណាចដល់ស្រ្តីនៅក្នុងតំបន់ផងដែរ៕ (យោងតាមប្រភព៖ CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ