ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ចំណាស់​ម្នាក់​ដួល​បោក​ក្បាល​សន្លប់ ដោយសារ​រថយន្ដ​កៀរ​ម៉ូតូ

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ រថយន្ដ​មួយ​គ្រឿង​បាន​បើក​ទៅ​កៀរ​ម៉ូតូ​ត្រង់​ចំណុច​ផ្លូវបែក​ជា​បួន​បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ដួល​បែកក្បាល​ហូរ​ឈាម​សន្លប់​ស្ដូកស្ដឹង​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជា​បន្ទាន់​។

ខេត្តពោធិ៍សាត់ ៖ រថយន្ដ​មួយ​គ្រឿង​បាន​បើក​ទៅ​កៀរ​ម៉ូតូ​ត្រង់​ចំណុច​ផ្លូវបែក​ជា​បួន​បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ដួល​បែកក្បាល​ហូរ​ឈាម​សន្លប់​ស្ដូកស្ដឹង​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជា​បន្ទាន់​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៧ វេលា​ម៉ោង​៣​រសៀល នៅ​គល់​ស្ពានថ្ម​ត្រើយ​ខាងលិច​ខាង​មុខ​សាលាខេត្ត​ត្រង់​ចំណុច​ផ្លូវបែក​ជា​បួន​ស្ថិត​ក្នុងភូមិ​ពាល​ញែក​២ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់​។ សមត្ថកិច្ច​នគរបាល​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ស៊ុន សាល ភេទ​ប្រុស អាយុ​៧៦​ឆ្នាំ រស់នៅ​ភូមិ​រោង​ម៉ាស៊ីន ឃុំ​ស្វាយ​លួង ស្រុក​កណ្ដៀង ជិះ​ម៉ូតូ​ម៉ាក​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ធិ៍​សាត់ 1A-2622​។

ចំណែក​រថយន្ដ​ម៉ា​កវី​ហ្គោ​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ពោធិ៍សាត់ ២A-1966​។ នៅ​រសៀល​នោះ​គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ពី​ជើង​ទៅ​ត្បូង រីឯ​រថយន្ដ​ធ្វើ​ដំណើរ​ឆ្លងស្ពាន​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​។ ទាំង​រថយន្ដ និង​ម៉ូតូ​សុទ្ធតែ​មិន​បង្អង់​ល្បឿន​ដូច​គ្នា​។ លុះ​ពេល​ទៅ​ដល់​ចំណុច​ផ្លូវបែក​ជា​បួន ម៉ូតូ​ត្រង់​ទៅ​មុខ ឯ​រថយន្ដ​បត់​ស្ដាំ​ក៏​កៀរ​ម៉ូតូ​ដួល​តែ​ម្ដង​បណ្ដាល​ឲ្យ​បោក​ក្បាល​នឹង​ថ្នល់​ហូរ​ឈាម​សន្លប់​ស្ដូកស្ដឹង​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ជា​បន្ទាន់​។

ចំណែក​អ្នកបើកបរ​រថយន្ត​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ ក្រោយ​ពេល​កើតហេតុ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។ រថយន្ដ និង​ម៉ូតូ​សមត្ថកិច្ច​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់​ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕