ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​កើតឡើង ​​ពេលពួកគេ​ទៅជ្រកភ្លៀង​​ក្រោម​ដើម​ស្វាយ​

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​២​នាក់​បានរង​របួសធ្ងន់ដោយសារ​ត្រូវ​រន្ទះបាញ់ កាលពី​វេលា​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២២​កន្លង​ទៅ នៅ​ភូមិ​ដូន​ណូ​យ ឃុំ​ទ្រាស ស្រុក​ស្វាយ​ចេក ។…

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​២​នាក់​បានរង​របួសធ្ងន់ដោយសារ​ត្រូវ​រន្ទះបាញ់ កាលពី​វេលា​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២២​កន្លង​ទៅ នៅ​ភូមិ​ដូន​ណូ​យ ឃុំ​ទ្រាស ស្រុក​ស្វាយ​ចេក ។

នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​នេះ ម្នាក់​ឈ្មោះ ធួរ ចក់ ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ ជា​ម្ចាស់ផ្ទះ និង​ម្នាក់​ទៀត​ឈ្មោះ ឈឺ​ន ឈួ​យ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​អ្នក​មើល​ក្របី រស់​នៅ​ក្នុងភូមិ ឃុំ ខាងលើ​ជាមួយ​គ្នា ។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​គឺ​មាន​ភ្លៀង​ធ្លាក់ ហើយ​ពេល​នោះ​បុរស​ឈ្មោះ ធួរ ចក់ បាន​ជ្រក​នៅ​ក្រោម​ដើម​ស្វាយ​មុខ​ផ្ទះ​របស់​ខ្លួន​ចម្ងាយ​ប្រហែល​១០​ម៉ែត្រ ។ បន្តិចក្រោយមក បុរស​ឈ្មោះ ឈឺ​ន ឈួ​យ ជា​អ្នកមើល​ក្របី ក៏​ទៅ​ជ្រក​នៅ​ក្រោម​ដើម​ស្វាយ​ជាមួយ​ដែរ ហើយ​ក៏​ស្រាប់តែ​មាន​រន្ទះបាញ់​ដើមស្វាយ​នោះ បណ្តាល​ឲ្យ​ត្រូវ​អ្នក​ទាំង​២​នាក់​រង​របួសធ្ងន់ ។

ជន​រង​គ្រោះ​ទាំង​២​នាក់ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ព្យាបាល​រុងរឿង ក្នុង​ស្រុក​​ស្វាយចេក ហើយ​មក​ដល់​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២២ គឺ​បាន​ធូរស្រាល​វិញហើយ ។ ជា​បម្រាម ចៀសវាង​រន្ទះបាញ់​ពេលមេឃ​កំពុង​ធ្លាក់​ភ្លៀង មិន​ត្រូវ​ជ្រក​ក្រោម​ដើមឈើ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ