បទល្មើសនេសាទក្នុងដែនអភិរក្សក្នុងទន្លេមេគង្គនៅតែជាបញ្ហាស្មុគស្មាញ
ខេត្តក្រចេះ ៖ នាយរងខណ្ឌរដ្ឋបាលជលផលខេត្តលោក ម៉ុក ពន្លក បានលើកឡើងថា បើទោះបីជាស្ថានភាពបទល្មើសនេសាទខុសច្បាប់
ខេត្តក្រចេះ ៖ នាយរងខណ្ឌរដ្ឋបាលជលផលខេត្តលោក ម៉ុក ពន្លក បានលើកឡើងថា បើទោះបីជាស្ថានភាពបទល្មើសនេសាទខុសច្បាប់
ខេត្តក្រចេះ ៖ នាយរងខណ្ឌរដ្ឋបាលជលផលខេត្តលោក ម៉ុក ពន្លក បានលើកឡើងថា បើទោះបីជាស្ថានភាពបទល្មើសនេសាទខុសច្បាប់នៅក្នុងបរិវេណហាមឃាត់ ឬតំបន់អភិរក្សនៅដងទន្លេមេគង្គមានភាពស្មុគស្មាញបន្តិចយ៉ាងណាក្តី តែមន្ត្រីជំនាញជលផល និងសហការជាមួយកងកម្លាំងប្រដាប់អាវុធបន្តស្រាវជ្រាវបង្ក្រាបឲ្យមានប្រសិទ្ធភាព ។
ការលើកឡើងរបស់លោកប្រធានអភិរក្សគឺបានឲ្យដឹងបែបនេះបានធ្វើឡើងក្នុងពេលដែលសមត្ថកិច្ចជលផលបានបង្ហាញខ្លួនជនម្នាក់ក្នុងចំណោមពីរនាក់ដែលត្រូវបានចាប់ខ្លួនជាប់សង្ស័យ និងបទល្មើសឆក់ត្រីក្នុងដែនអភិរក្សអន្លង់ផ្សោត កាំពី និងបានឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ ហើយក៏នឹងត្រូវបញ្ជូនខ្លួនបន្តនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ ជាមួយនឹងវត្ថុតាងបទល្មើសឧប្បករណ៍ឆក់ត្រីមួយឈុត ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាកនេះជាមួយនឹងបក្សពួកម្នាក់ទៀតប្រដាប់ ដោយទូកមួយគ្រឿង និងឧប្បករណ៍ឆក់ត្រីបានលួចធ្វើការនេសាទខុសច្បាប់ឆក់ត្រីក្នុង តំបន់អភិរក្សហាមឃាត់តែក៏ត្រូវបានចាប់ឃាត់ខ្លួន ។ បើតាមលោកនាយរងខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ និងជាប្រធានឆ្មាំទន្លេផងដែរនោះ បានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចចម្រុះឃាត់ចាប់បានគឺមានឈ្មោះ ភួង ណាន អាយុ៤០ឆ្នាំ រស់នៅភូមិកាកុត ឃុំសំបុក ស្រុកចិត្របុរី ជាមួយនឹងការឃាត់ជនសង្ស័យ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមផ្សំនៃបទល្មើសដែលរឹបអូសបានគឺមានទូកម៉ាស៊ីនម៉ាកកាវ៉ាកម្លាំង៦សេះចំនួន១គ្រឿង អាំងវែកទ័រឆក់ត្រី១គ្រឿង អាគុយ៥០អំពែរ១គ្រឿង ដងឆក់ចំនួន២ កន្ត្រង់ដងត្រីចំនួន១ និងត្រីចម្រប្រហែល៣គីឡូក្រាម ។
ជាមួយនិងវិធានការបង្ក្រាបបទល្មើសឆក់ត្រីពីមន្ត្រីជំនាញនេះពលរដ្ឋបានអំពាវនាវ ឲ្យអាជ្ញាធរមានសមត្ថកិច្ចបង្កើនការទប់ស្កាត់ និងបង្ក្រាប ខណៈដែលបទល្មើសការធ្វើ នេសាទក្នុងតំបន់អភិរក្សត្រូវបានគេដឹងថា កំពុងតែកើតមានពេញបន្ទុកដោយជនទុច្ចរិក បានប្រើគ្រប់រូបភាពមធ្យោបាយទ្រង់ទ្រាយធំគ្រប់រដូវកាលមកធ្វើនេសាទខុសច្បាប់យក ពូជត្រីតូចធំនៅក្នុងតំបន់ហាមឃាត់នៅទន្លេមេគង្គ ។ ចំណែកឯការបង្ក្រាបគឺត្រូវបានគេកត់សម្គាល់ឃើញថា បានធ្វើឡើងជាប្រយ៉ោលពោលគឺបង្ក្រាបបានតែទៅលើការធ្វើនេសាទ ខុសច្បាប់ជាលក្ខណះតិចតួចសម្រាប់ចិញ្ចឹមគ្រួសារតែការធ្វើនេសាទខុសច្បាប់ជាលក្ខណៈខុសច្បាប់ទ្រង់ទ្រាយធំប្រើប្រាស់សុទ្ធតែសម្ភារទំនើបៗគឺសមត្ថកិច្ចមិនដែលចាប់បង្ក្រាបបានម្តងណានោះទេ ៕
ចែករំលែកព័តមាននេះ