ពិតជាព្រហឺនមែន អ្នកភូមិឯងសោះ ក៏ហ៊ានដែរ
ខេត្តឧត្តរមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ធ្វើការឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាព
ខេត្តឧត្តរមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ធ្វើការឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាព
ខេត្តឧត្តរមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ធ្វើការឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូអ្នកភូមិខ្លួនឯង កាលពីវេលាម៉ោង២៤រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ មីនា ២០១៧។ ហេតុការណ៍នេះ កើតឡើងនៅក្នុងភូមិត្នោត សង្កាត់បន្សាយរាក ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនឈ្មោះ ឃួន ស៊ីកាន ភេទប្រុស អាយុ២៧ឆ្នាំ ដោយឡែកជនរងគ្រោះឈ្មោះ សយ សឿប ភេទប្រុស អាយុ៣២ឆ្នាំ ជនសង្ស័យ និងជនរងគ្រោះរស់នៅក្នុងភូមិ-សង្កាត់ជាមួយគ្នានៅកន្លែងកើតហេតុខាងលើ។
ប៉ូលិសការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគបាលខេត្តបានឱ្យដឹងថា មុនពេលកើតហេតុដែលប៉ូលិសទទួលបានព័ត៌មានជំហានដំបូងពីជនរងគ្រោះថា ម៉ូតូរបស់ខ្លួនម៉ាក C១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ មួយគ្រឿងដែលខ្លួនបានទុកក្នុងផ្ទះ ខណៈខ្លួនកំពុងតែដេកលង់លក់ ក៏ត្រូវចោរចូលទៅលួចកាច់សោ.កយកម៉ូតូទៅបាត់ ។
ប៉ូលិសដដែលបានបន្តថា ក្រោយពីបានទទួលព័តមានភ្លាមកម្លាំងប៉ូលិសការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះធ្វើការស្រាវជ្រាវ ហើយបានរកឃើញជនសង្ស័យ ក៏នាំខ្លួនយកមកធ្វើការសាកសួរ។ ក្រោយពេលសួរនាំជននេះបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចកាច់សោ.កម៉ូតូពីជនរងគ្រោះយកទៅលាក់ទុកនៅក្នុងព្រៃមែន ហើយប៉ូលិសបាននាំជនសង្ស័យទៅយកម៉ូតូពីក្នុងព្រៃប្រគល់ទៅឱ្យម្ចាស់ដើមវិញ។
ដោយឡែកជនសង្ស័យឈ្មោះ ឃួន ស៊ីកាន យោងតាមចម្លើយសារភាព និងយោងលើវត្ថុតាង សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាកាអមសាលាដំបូងខេត្តឧត្តរមានជ័យ ចាត់ការតាមនីតិវិធីច្បាប់៕
ចែករំលែកព័តមាននេះ