ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនាញ​កំពុង​ដុតដៃដុតជើង​ស្រាវជ្រាវ​ពី​ករណី​ស្លា.ប់​ដ៏​អាថ៌​កំបាំង

7 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ក្រោយ​ក្រុម​គ្រួសារ​បញ្ជូន​ជន​រង​គ្រោះ​ក្នុង​ករណី​សង្ស័យ​ថា ពុល​ស្រា​.​ស​នៅ​ខេត្តមណ្ឌលគិរី​ហើយ​បាន​ជួយ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​មណ្ឌលគិរី និង​ខេត្តកំពង់ចាម

ខេត្តមណ្ឌលគិរី ៖ ក្រោយ​ក្រុម​គ្រួសារ​បញ្ជូន​ជន​រង​គ្រោះ​ក្នុង​ករណី​សង្ស័យ​ថា ពុល​ស្រា​.​ស​នៅ​ខេត្តមណ្ឌលគិរី​ហើយ​បាន​ជួយ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​មណ្ឌលគិរី និង​ខេត្តកំពង់ចាម​បាន​ចាក​ចេញពី​មន្ទីរពេទ្យ​វិញ​ហើយ​នៅ​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៧ បន្ទាប់​ពី​អាការ​មាន​ភាព​ធូរស្រាល​ឡើង​វិញ ។ ចំណែក​ស្រា​.​ស​ដែល​សេសសល់​ពី​ជន​រង​គ្រោះ​ផឹក​ត្រូវ​បា​នប​ញ្ជួ​ន​ទៅ​ត្រួតពិនិត្យ​នៅ​រាជធានី​ភ្នំពេញ​ដើម្បី​ស្វែងរក​ការ​ពិត ។

លោក ប៊ុ​ន សួរ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តមណ្ឌលគិរី​នា​ថ្ងៃ​ច័ន្ទ​នេះ​បាន​ថ្លែង​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៧​ក្រោយ​ផ្ទុះ​ករណី​សង្ស័យ​ពុល​ស្រា​ក្រុម​កា​ងារ​បាន​ចុះ​ដល់​គោលដៅ​ភ្លាម​ដើម្បី​ត្រួតពិនិត្យ ។ លោក​ថា លទ្ធផល​ពិសោធ​នៅ​មិន​ទាន់​ទទួល​បាន​លទ្ធផល​នៅឡើយ​គ្រា​ដែល​លោក​បាន​ផ្ញើរ​ទៅ​មន្ទីរពិសោធន៍​កាលពី​ថ្ងៃអាទិត្យ ។ លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​ថា ករណី​នេះ​ជា​ជំហាន​ដំបូង​ក្រុម​កា​ងារ​បាន​ចុះ​សិក្សា​នៅ​កន្លែង​ចែកចាយ និង​កន្លែង​ផលិត​នៅ​ក្នុងភូមិ​សាស្ត្រ​កើតហេតុ​ហើយ​បាន​ណែនាំ​ដល់​អាជីវករ និង​ពលរដ្ឋ​ត្រូវ​តែ​បញ្ឈប់​ការ​លក់ ឬ​ហូប​ស្រា​.​សណា​ដែល​គ្មាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ​ពី​មន្ទីរ​ជំនាញ​ជា​បន្ទាន់​ចៀសវាង​ដូច​ករណី​សង្ស័យ​ខាងលើ ។

លោក តូច យ៉ុ​ន ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​បញ្ជាក់​ថា ករណី​ខាងលើ​មន្ត្រី​ជំនាញ​កំពុង​តែ​បន្ត​ការ​ស្រាវជ្រាវ​លើ​ស្រា​.​ស ដែល​សង្ស័យ​នោះ​ហើយ ចំពោះ​លទ្ធផល​នៅ​មិន​ទាន់​មានការ​បញ្ជាក់​ពី​ថ្នាក់លើ​នៅឡើយ ។ ដូច​គ្នា​នេះ​ដែរ​លោក ចាន់ វាសនា ប្រធាន​សាខា​កាំកុងត្រូល​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា លទ្ធផល​គឺ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ព្រោះ​លោក​កំពុង​យក​គំរូ​ស្រា​.​ស ចូល​ក្នុង​ឡា​បូ​ពិសោធន៍​នៅ​ថ្ងៃ​ច័ន្ទ ។ លោក​ថា ករណី​ប្រសិនបើ​ស្រា​.​ស​មិន​បាន​រក​ឃើញ​ថា មាន​ជាតិពុល​ហួស​កម្រិត​នោះ​គេ​អាច​វិនិច្ឆ័យ​ទៅ​លើ​សាច់ ឬ​គ្រឿងក្លែម​ដែល​ពួក​គេ​ហូប​ដូច្នេះ​ប្រសិនបើ​រក​មិនឃើញ​ពិតមែន​នោះ​ជំនាញ​ពិបាក​ក្នុង​ការ​ស្រាវជ្រាវ​ហើយដោយ​មិនដឹង​ថា ជន​រង​គ្រោះ​ហូប​អ្វីខ្លះ​នោះ ។

មុន​ពេល​ប​ញ្ជួ​ន​ដល់​មន្ទីរពេទ្យ​កំពង់ចាម​ជន​រង​គ្រោះ​ឈ្មោះ ឌៀប តាក់ បាន​ដាច់ខ្យល់​ស្លាប់​បន្ត​ទៀត ។ ដូច្នេះ​ករណី​ខាងលើ​សមត្ថកិច្ច​សន្និដ្ឋាន​ជំហាន​ដំបូង​គឺ​មាន​មនុស្ស​ស្លាប់​ទាក់ទិន និង​ការ​ផឹកស្រា​.​ស​ចំនួន​បី​នាក់​ដោយនៅ​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៧ ឈ្មោះ ភួង ភាក់ ស្លាប់​ក្រោយ​ផឹកស្រា នៅ​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៧ ឈ្មោះ ញឹ​ប ម៉ិច បាន​ស្លាប់​ក្រោយ​ទៅ​ផឹកស្រា​បុណ្យសព ភួង ភាក់ នៅ​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៧ មាន​មនុស្ស​១០​នាក់​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្រោយ​មាន​អាការ​មិន​ស្រួលខ្លួន​ក្រោយ​ផឹកស្រា​ក្នុង​កម្មវិធី​បុណ្យសព​ឈ្មោះ ញឹ​ប ម៉ិច ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៧ ឈ្មោះ ឌៀប តាក់ បាន​ស្លាប់​ជា​បន្ត​ក្រោយ​ពី​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​បាន​មួយ​យប់​បន្ទាប់​ពី​ផឹកស្រា​នៅផ្ទះ​សព​ឈ្មោះ ញឹ​ប ម៉ិច ។ ទោះ​យ៉ាងណា​មន្ត្រី​ជំនាញ​កំពុង​ដុតដៃដុតជើង​ចុះ​ស្រាវជ្រាវ​លំអិត​ពី​ករណី​ស្លាប់​ដ៏​អាថ៌​កំបាំង​នេះ ។ ចំណែក​ប្រភព​ស្រា​.​សត្រូវ​គេ​អះអាង​ថា​បិទ​នៅ​ក្នុង​មូលដ្ឋាន​នោះ​ផ្ទាល់​តែ​ម្តង​ហើយ​អ្នកលក់​គេ​មិន​បាន​ទទួល​ព័ត៌មាន​អំពី​ការ​ឃាត់ខ្លួន​នៅឡើយ ៕