ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិកស្រី «​ឆ្នោតខ្មែរ» ជាប់ពីបទបំបាត់​ប្រាក់​​ជាង១ម៉ឺនដុល្លារ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុគ្គលិក​ឆ្នោត​ខ្មែរ​ភូ​ល​វើ​ល​ហ្វែ​រឡូ​ត​ធើ​រី ខូ​អិ​ល​ធី​ឌី ផ្នែក​ចែកចាយ​លើ​ទីផ្សារ​ម្នាក់ ត្រូវ​បាន​ថៅកែ​ប្តឹង​កង​រាជ​អាវុធ​ហត្ថ​រាជធានី ឱ្យ​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ មីនា ពាក់ព័ន្ធ​នឹង​ករណី​គៃបំបាត់​ប្រាក់​ក្រុមហ៊ុន​អស់​ចំនួន​១,២៣៨៦​​​ដុល្លារ​អា​មេ​រិ​ក ។

រាជធានី​ភ្នំពេញ ៖ បុគ្គលិក​ឆ្នោត​ខ្មែរ​ភូ​ល​វើ​ល​ហ្វែ​រឡូ​ត​ធើ​រី ខូ​អិ​ល​ធី​ឌី ផ្នែក​ចែកចាយ​លើ​ទីផ្សារ​ម្នាក់ ត្រូវ​បាន​ថៅកែ​ប្តឹង​កង​រាជ​អាវុធ​ហត្ថ​រាជធានី ឱ្យ​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ មីនា ពាក់ព័ន្ធ​នឹង​ករណី​គៃបំបាត់​ប្រាក់​ក្រុមហ៊ុន​អស់​ចំនួន​១,២៣៨៦​​​​ដុល្លារ​អា​មេ​រិ​ក ។

តាម​បទចោទប្រកាន់​បានឱ្យ​ដឹង​ថា បុគ្គលិក​ឆ្នោត​រូប​នោះ​ឈ្មោះ វង្ស សុខលាភ ភេទ​ស្រី អាយុ​២៤​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ តាម​ប្រភព​ព័ត៌មាន​ពី​សាលាដំបូង​រាជធានី បាន​ឲ្យ​ដឹង​ថា ឈ្មោះ វង្ស សុខលាភ បាន​ចូល​បម្រើ​ការ​ងារ​ឲ្យ​ក្រុមហ៊ុន​ឆ្នោត​ខ្មែរ​ភូ​ល​វើ​ល​ហ្វែ​រ​ជាង​១​ឆ្នាំ ហើយ​មាន​តួនាទី​ជា​អ្នក​យក​សន្លឹក​ឆ្នោត​ទៅ​ចែកចាយ​តាម​ដេប៉ូ និង​តាម​ទីផ្សារ​នៅ​រាជធានី​ភ្នំពេញ ។ ប្រភព​បន្ត​ថា នៅ​ពេល​នាង វង្ស សុខលាភ យក​ឆោត​ទៅ​ដាក់​តាម​ដេប៉ូ និង​តាម​ទីផ្សារ​ហើយ នាង​ត្រូវ​ប្រមូល​ប្រាក់​យក​មក​បង់​ចូល​គណៈនេយ្យ​ក្រុមហ៊ុន​វិញ ។

រយៈពេល​ជាង​មួយ​ឆ្នាំ នាង​គោរព​តាម​តួនាទី​របស់​ខ្លួន​ច្បាស់លាស់​ណា​ល់ បាន​ប្រាក់​យក​មក​បង់​ឲ្យ​ក្រុមហ៊ុន​ធម្មតា និង​គ្រប់​ចំនួន តែ​ពេល​ចុង​ក្រោយ​នេះ ក្រុមហ៊ុន​បាន​ទូទាត់​បញ្ជី​ទៅ​រក​ឃើញ​ថា នាង វង្ស សុខលាភ បាន​គៃបំបាត់​ប្រាក់​ក្រុមហ៊ុន​អស់​ជាង​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ពោល​គឺ​ឈ្មោះ វង្ស សុខលាភ មិន​បាន​យក​ប្រាក់​ដែល​លក់​សន្លឹក​ឆ្នោត​ទៅ​បង់​ឲ្យ​ក្រុមហ៊ុន​ទេ គឺ​យក​ទៅ​ចាយវាយ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន ។

ដោយសារ​មូលហេតុ​យ៉ាង​ដូច្នេះ​ហើយ ក្រុមហ៊ុន​បាន​និយាយ​ជាមួយ​នាង វង្ស សុខលាភ ជា​ច្រើន​ដង​ឲ្យ​នាង​រក​ប្រាក់​បង្វិល​ចូល​ក្រុមហ៊ុន​វិញ តែ​នាង​ធ្វើ​ព្រងើយកន្តើយ​ថែម​ទាំង​គេចវេះ​ទៀត​ផង ។ ជា​ចុង​ក្រោយ​ថៅកែ​ក្រុមហ៊ុន​បាន​សម្រេចចិត្ត​ប្តឹងទៅ​សមត្ថ​កិច្ច​​ឲ្យ​​ចាត់ការ​តាម​ផ្លូវច្បាប់ ។

តាម​ចម្លើយ​នាង វង្ស សុខលាភ បាន​ទទួលស្គាល់​ថា​ពិតជា​បាន​ពាក់ព័ន្ធ​ប្រាក់​ក្រុមហ៊ុន​ឆ្នោ​ខ្មែរ​ខាងលើ​នោះ​មែន តែ​ប្រាក់​នោះ​នាង​មិន​​បាន​យក​ទៅ​ចាយវាយ​ទេ គឺ​នាង​នៅ​មិន​ទាន់​បាន​ប្រមូល​ពី​អតិថិជន​ដែល​នៅ​ជំពាក់ ។ ខាង​ក្រុមហ៊ុន​និយាយ​ថា​ចម្លើយ​នៅ​ដំណាក់កាល​អយ្យការ​ដូច្នេះ គ្រាន់តែ​ជា​ការ​ដោះ​បន្ទុក ដើម្បី​ចង់​គេចវេះ​ពី​ការ​សងបំណុល​ទៅ​ក្រុមហ៊ុន និង​ចង់​ឲ្យ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​តែ​ប៉ុណ្ណោះ រឿង​ដែល​សំខាន់​វា​ស្ថិត​នៅ​លើ​ភស្តុ​តាង​គ្រប់គ្រាន់​ដែល​ក្រុមហ៊ុន​មាន​គឺ​បញ្ជាក់​ថា នាង​បាន​គៃបំបាត់ ៕