ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តវ៉ា​សុំ​បិទ​អាជីវកម្ម​បូម​ខ្សាច់របស់វៀតណាម

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ស្រងាំ​ទេ ឃុំ​ប្រ​ស្នឹ​ប ស្រុក​រលាប្អៀរ ជា​ច្រើន​គ្រួសារ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៧ បាន​លើកគ្នា​តវ៉ា​សុំ​អាជ្ញាធរ​ខេត្ត

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ស្រងាំ​ទេ ឃុំ​ប្រ​ស្នឹ​ប ស្រុក​រលាប្អៀរ ជា​ច្រើន​គ្រួសារ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៧ បាន​លើកគ្នា​តវ៉ា​សុំ​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​ជំនាញ ឱ្យ​បញ្ឈប់​​​​អាជីវកម្ម​បូម​ខ្សាច់​មួយ​កន្លែង​ដែល​កំពុង​ធ្វើ​សកម្មភាព​បូម​ខ្សាច់​តាម​ដងអូរ​ក្នុងភូមិ​បង្ក​ការ​ប៉ះពាល់​ដល់​អ្នក​ភូមិ ។

ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ក្រុមហ៊ុន​បូម​ខ្សាច់​ខាងលើ​មិនដឹង​ថា​មាន ឬ​អត់​ច្បាប់​នោះ​ទេ​តែ​បាន​ធ្វើ​សកម្មភាព​បូម​ខ្សាច់​ក្នុងភូមិ​ប្រមាណ​ជិត​១​ឆ្នាំ​ហើយ​ការ​បូម​ខ្សាច់​ដែល​ដឹង​ថា មាន​ថៅកែ​ឈ្មោះ ទ្រី ជនជាតិ​វៀតណាម​ខាងលើ​នេះ​បាន​បង្ក​ឱ្យ​ខូចខាត​ផ្លូវ​មួយ​ខ្សែ​ដែល​ទើប​កសាង​បាន​យ៉ាង​ស្អាត​ក្រោម​ប្រាក់​បដិភាគ​ឃុំ ។ 

ចំណុច​នេះ​ពួក​គាត់​បាន​បញ្ជាក់​ថា តាំងពី​ដើម​មក​ការ​ធ្វើ​ដំណើរ​ជួប​ការ​លំបាក​រាប់​ឆ្នាំ​ណាស់​មក​ហើយ​ប៉ុន្តែ​២​ឆ្នាំ​ចុង​ក្រោយ​នេះ​ផ្លូវ​ក្នុងភូមិ​បាន​កសាង​យ៉ាង​ស្អាត​ពួក​គាត់​មានចិត្ត​សប្បាយ​រីករាយ​ព្រោះ​បាន​ផ្លូវ​ធ្វើ​ដំណើរ​បាន​ស្រួល និង​ឆាប់រហ័ស ប៉ុន្តែ​គួរ​សោកស្តាយ​រយៈពេល​ចុង​ក្រោយ​នេះ​បន្ទាប់​ពី​មាន​ក្រុមហ៊ុន​ដឹក​ខ្សាច់​ខាងលើ​មក​ធ្វើ​សកម្មភាព​មក បាន​បង្ក​ឱ្យ​ខូច​ផ្លូវ​ខាងលើ​នេះ​ខូចខាត​អស់​ជា​ច្រើន​កន្លែង​។ ម្យ៉ាងវិញទៀត​ការ​បូម​ខ្សាច់​ខាងលើ​ក៏​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ក្បាលដី​ស្រែ​របស់​ប្រជាពលរដ្ឋ​បាក់​ចូល​អូរ​ផង​ដែរ ។ ក្រៅពី​បញ្ហា​ទាំងនេះ ពួក​គាត់​ជា​ប្រជាពលរដ្ឋ​ក៏​ស្នើ​ទុក​ខ្សាច់​នៅ​ក្នុងភូមិ​សម្រាប់​ប្រជាពលរដ្ឋ​កសាង​លំនៅ​ដ្ឋា​ន និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងភូមិ​មាន វត្ត​អារាម និង​សាលារៀន​ជាដើម  ។

ជុំវិញ​បញ្ហា​នេះ​លោក អ៊ុ​ក រស់ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា អាជីវកម្ម​ខាងលើ​មានច្បាប់​អនុញ្ញាត​ត្រឹម​ខេត្ត​ព្រោះ​ទំហំ​ខ្នាត​តូច ត្រឹម​១​ហិ​កតា​ចុះ​ក្រោម ប៉ុន្តែ​ទោះ​មានការ​អនុ​ញ្ញាត​​ក្តី​បើ​មាន​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ក៏​មិន​អាច​ធ្វើ​បាន​ដែរ ហើយ​បើ​មានការ​តវ៉ា​មែន​នឹង​មាន​អន្តរ​មន្ទីរ ពិសេស​មន្ទីរ​បរិ​ដ្ឋា​ន​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​ទីតាំង​អាជីវកម្ម​ពិនិត្យ​ថា តើ​ផល​ប៉ះពាល់​នោះ​​ដល់​កំរិត​ណា?  ប៉ុន្តែ​មក​ដល់​ពេល​នេះ​លោក​មិន​ទាន់​ឃើញ​លិខិត​ស្នាម​តវ៉ា​អ្វី​នៅឡើយ ។

ទោះ​យ៉ាងនេះ​ក្តី​ប្រជាពលរដ្ឋ​មាន​ពាក្យ​បណ្តឹងសុំ​បញ្ឈប់​អាជីវកម្ម​បូម​ខ្សាច់​នេះ​ដោយ​មាន​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ជាង​១០០​នាក់​រួច​ហើយ និង​បាន​ដាក់​ជូន​អាជ្ញាធរ​មូលដ្ឋាន​ដែរ​តែ​មិនឃើញ​មាន​ដំណោះស្រាយ​ពួក​គាត់​ប្រាប់​ថា នៅ​ថ្ងៃ​ចន្ទ​ដើម​ស​ប្តា​ហ៍​នេះ និង​យកពាក្យ​បណ្តឹង​ទាំងនោះ​ដាក់​ជូន​មន្ទីរ​ដើម្បី​សុំ​ជួយ​អន្តរាគមន៍ ៕