ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​មិន​នៅរ​ពិស​ដៃ​លួច​គេ មានអី​គេច​មិន​ផុត​ខ្នោះ

9 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ហង្ស សូ​ផាត​ភី​រម្យ ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្តសៀមរាប បាន​ចុះ​

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ហង្ស សូ​ផាត​ភី​រម្យ ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្តសៀមរាប បាន​ចុះ​អនុវត្ត​ដីកា​បញ្ជា​ឱ្យ​ចូលខ្លួន​លេខ​154 ចុះ​ថ្ងៃ​ទី​17 មីនា 2017 របស់​លោក រៀម ចន្ទ​មន្នី  ព្រះរាជអាជ្ញា​រង​។

ជនសង្ស័យ​ឈ្មោះ យិ​ន ឌី​កាឡា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឫស្សី​ស្រស់ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ពី​បទ​រំលោភ​លើ​ទំនុកចិត្ត រហូត​ឈាន​ដល់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​បាន​នៅ​ចំណុច​មុខ​ផ្សារ​ផ្អាវ ខេត្តកំពង់ចាម រួច​នាំ​យក​មក​ធ្វើការ​សួរនាំ​នៅ​ការិយាល័យ​ជំនាញ​ខេត្ត ។ ក្នុង​ប្រតិបត្តិការ​នាំ​ខ្លួន​ជនសង្ស័យ​ម្នាក់​នេះ​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ថ្ងៃ​ទី​១៨ មីនា ស្ថិត​នៅ​ចំណុច​មុខ​ផ្សារ​ផ្អាវ ឃុំ​ផ្អាវ ស្រុក​បា​ធា​យ ខេត្តកំពង់ចាម ។

លោក​វរសេនីយ៍ទោ ហង្ស សូ​ផាត​ភី​រម្យ ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្តសៀមរាប បាន​ប្រាប់​នៅ​ថ្ងៃ​ទី​១៩ មីនា ២០១៧ នេះ​ថា បន្ទាប់​ពី​មាន​ដីកា​បញ្ជា​ឱ្យ​ចូលខ្លួន​របស់​លោក រៀម ចន្ទ​មន្នី  ព្រះរាជអាជ្ញា ទើប​សមត្ថកិច្ច​យើង​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ​ជនសង្ស័យ​នៅ​ចំណុច​ផ្សារ​ផ្អាវ ឃុំ​ផ្អាវ ស្រុក​បា​ធា​យ ខេត្ត​កំពង់​ចាម​។

លោក​បាន​បន្ត​ថា ក្រោយ​ពី​ធ្វើការ​សួរនាំ​រួច ជនសង្ស័យ​បាន​សារភាព​ថា បាន​យក​ប្រាក់​របស់​ក្រុមហ៊ុន​ជាង​១​ម៉ឺន​ដុល្លារ និង​សម្ភារ​មួយ​ចំនួន​ដូច​ជា កុំ​ព្យួ​ទ័​រ​១​គ្រឿង​, ម៉ាស៊ីន​ស្កេ​ន​១​គ្រឿង ។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​រៀប​ចំ​​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ ៕