ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនថាក្រុង ឬខេត្ត! ករណីនេះ​កើតឡើង​ជា​ញឹក​ញាប់​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្មការិនី​ចំនួន​៧៣​នាក់​ និង​កម្មករ​ម្នាក់ ខណៈ​កំពុងធ្វើការ​ងារ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ​«​ធៀន
​ស៊ុ​ង» ស្ថិត​នៅ​ក្នុង​បុរី ប៊ុ​ន ហួរ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្រាប់តែ​ដួល​សន្លប់​ជា​បន្តបន្ទាប់​កាល​

រាជធានី​ភ្នំពេញ ៖ កម្មការិនី​ចំនួន​៧៣​នាក់​ និង​កម្មករ​ម្នាក់ ខណៈ​កំពុងធ្វើការ​ងារ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ​«​ធៀន
​ស៊ុ​ង» ស្ថិត​នៅ​ក្នុង​បុរី ប៊ុ​ន ហួរ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្រាប់តែ​ដួល​សន្លប់​ជា​បន្តបន្ទាប់​កាល​ពី​វេលា​ម៉ោង​៨​ និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ​មីនា ហើយ​ត្រូវ​បាន​ខាង​តំណាង​រោងចក្រ​ដឹក​បញ្ជូន​ទៅ​កាន់​គ្លីនិក​ឯកជន ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ការ​ដួល​សន្លប់​នោះ​មិន​ទាន់​ត្រូវ​បានដឹង​ពី​មូលហេតុ​ច្បាស់លាស់​នៅឡើយ​ទេ ដោយ​អ្នកខ្លះ​មាន​ការ​សង្ស័យ​ថា ​បណ្ដាល​មក​ពី​ការ​ភ្ញាក់ផ្អើល ពេល​មាន​ទុ​ស្សេ​ឆេះ​កាប៊ី​ន​ភ្លើង​ នៅ​ក្នុង​រោងចក្រ​នោះ​កាលពី​១​ថ្ងៃមុន​ ពេល​នៃ​ការ​ដួល​សន្លប់​នេះ ព្រោះ​នៅ​ក្នុង​ពេល​នោះ​បាន​ធ្វើ​ឲ្យ​កម្មការិនី​មានការ​ភិតភ័យ​យ៉ាង​ខ្លាំង ហើយ​ក៏​មានកម្ម​ការិនី​ចំនួន​៥​នាក់ ដួល​សន្លប់​ទៀត​ផង ។

ចំណែក​អ្នកខ្លះ​ទៀត បាន​ដាក់​ការ​សង្ស័យ​ថា បណ្ដាល​មក​ពី​បញ្ហា​អាកាសធាតុ និង​បរិស្ថាន​នៅ​ក្នុង​រោងចក្រ​អាប់អួ គួប​ផ្សំ​នឹង​កម្មករ​ធ្វើការ​ហួសកម្លាំង មាន​សុខភាព​ខ្សោយ ទ្រាំ​នឹង​ក្លិន​គីមី​ក្នុង​ក្រណាត់​មិន​បាន ទើប​ដួល​សន្លប់​តែ​ម្ដង​ ។ ប៉ុន្តែ​ទោះ​ជា​បែប​ណា កំពុង​ស្ថិត​នៅ​ក្នុង​ការ​ស្រាវជ្រាវ​របស់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៅឡើយ ។

ចំណែក​រោងចក្រ​ត្រូវ​បាន​បិទទ្វារ​ជា​បណ្ដោះអាសន្ន រង់ចាំ​ការ​ស្រាវជ្រាវ​រក​មូលហេតុ​ពិតប្រាកដ ។ប្រភព​ខាងលើ​បាន​បន្ត​ថា អ្នក​ដែល​សន្លប់​ត្រូវ​បាន​គេ​ដឹក​ទៅ​កាន់​គ្លីនិក​ឯកជន​ដើម្បី​សង្គ្រោះបន្ទាន់ ដោយឡែក​អ្នក​ដែល​មិន​ដួល​សន្លប់​ត្រូវ​បាន​ថៅកែ​រារាំង​ឲ្យ​នៅ​បន្ត​ធ្វើការ​មិន​ឲ្យ​សម្រាក​ឡើយ ។

ប៉ុន្តែ​ពួក​គេ​ទាំងនោះ​មិន​ព្រម​ឡើយ ហើយ​នាំ​គ្នា​សម្រុក​រត់​ចេញ​ក្រៅ​រោងចក្រ​ប្រសេចប្រសាច​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ដែល​ធ្វើ​ឲ្យ​ស្ថានភាព​ពេល​នោះ​រញ៉េរញ៉ៃ​យ៉ាង​ខ្លាំង ។ ចំណែក​រោងចក្រ​ក៏​បាន​បិទទ្វារ​ជា​បណ្ដោះអាសន្ន​ដែរ និង​មិនដឹង​ថា​ត្រូវ​បើកទ្វារ​វិញ​នៅ​ពេល ណា​នោះ​ទេ ដោយ​រង់ចាំ​ការ​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​ការ​ដួល​សន្លប់​នោះ​ពី​សំណាក់​មន្ត្រី​ជំនាញ​រួចរាល់​សិន ៕