ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងអប់រំបង្កើត​ក្លឹបយុវជន​មិត្តអប់រំមិត្ត

7 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ​រដ្ឋលេខាធិការក្រសួងអប់រំ ​យុវជន និងកីឡាលោក ពិត ចំណាន ​បានជំរុញឲ្យវិទ្យាល័យនានាបង្កើតក្លឹបយុវជនមិត្តអប់រំមិត្ត ​ អ្នកចេះច្រើនបង្រៀន អ្នក ចេះតិច ។

រាជធានីភ្នំពេញ៖ ​រដ្ឋលេខាធិការក្រសួងអប់រំ ​យុវជន និងកីឡាលោក ពិត ចំណាន ​បានជំរុញឲ្យវិទ្យាល័យនានាបង្កើតក្លឹបយុវជនមិត្តអប់រំមិត្ត ​ អ្នកចេះច្រើនបង្រៀន អ្នក ចេះតិច ។

ការថ្លែងអំពាវនាវនេះធ្វើឡើង​ក្នុងពិធីបំពាក់កន្សែងដល់យុវជនកាកបាទក្រហមកម្ពុជាថ្មី ​ប្រចាំសាកលវិទ្យាល័យន័រតុន (NU)​ កាលពីថ្ងៃទី១៨ មីនា ២០១៧ ។ លោករដ្ឋលេខាធិការក្រសួងអប់រំ​ក៍បានក្រើនរំឭកដល់យុវជននៅកម្ពុជា ​ត្រូវកសាងអនុស្សាវរីយ៍ដ៏ល្អនៅក្នុងសាលារៀន​ និងជាមួយមិត្ត ​កុំឲ្យមិត្តមួយចំនួនធ្លាក់ចូល​ក្នុង​គ្រឿង​ញៀន ។​ លោក ពិត ចំណានបន្តថា​ នេះជាភារកិច្ចសម្រាប់យុវជនកាកបាទក្រហមកម្ពុជានៅគ្រប់សាលាទាំងអស់​ ត្រូវអប់រំគ្នាទៅវិញទៅមក ​ទើបសង្គមកម្ពុជា ​មានការរីក​ចម្រើនកាន់តែខ្លាំង ។

សាកលវិទ្យាធិការនៃ​សាកលវិទ្យាល័យន័រតុន លោក ចាន់ សុខឃាង ​បានឲ្យដឹងថា បច្ចុប្បន្នសាកលវិទ្យាល័យន័រតុន ​បានយកចិត្តទុកដាក់ពង្រឹង ​​និងពង្រីកកម្លាំង ព្រម​ទាំងបណ្ដាញយុវជនកាកបាទក្រហមកម្ពុជា ​ស្របតាមទិសដៅយុទ្ធសាស្ដ្រនៃវិស័យស្នូលទី៤ ​ គឺអភិវឌ្ឍន៍ស្ថាប័ន​ និងអភិវឌ្ឍន៍ធនធាន ​ របស់កាកបាទក្រហមកម្ពុជា ។

ដោយឡែកណោក្នុងឱកាសនោះដែរ​ ប្រធានក្លឹមយុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យន័រតុន​ លោក ណាំ ហុង ​បានបញ្ជាក់ថា​ «យុវជននៅកម្ពុជាចងចាំ មិនភ្លេចនូវគំនិត ​និងប្រកាន់ភ្ជាប់នូវវប្បធម៌ចែករំលែក​ ដោយដើរស្របតាមគំនិតដ៏ខ្ពង់ខ្ពស់ ​ប្រកបដោយព្រហ្មវិហាធម៌ ​បេះដូងមនុស្សធម៌​ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ ប្រធានកាកបាទក្រហមកម្ពុជា ផ្​ដោតទៅលើការស្វែងរកមូលនិធិ​សម្រាប់ទ្រទ្រង់ក្លឹបយុវជនកាកបាទក្រហមកម្ពុជា ​ដើម្បីទុកជាទុនសម្រាប់ដោះស្រាយ​ រាល់​បញ្ហាលំបាកនានារបស់និស្សិត​នៅកម្ពុជាផងដែរ»។

សូមរំលឹកថា សាកលវិទ្យាល័យន័រតុន​ បានបណ្ដុះបណ្ដាលធនធានយុវជនកាកបាទក្រហមកម្ពុជា ​និងជាមូលដ្ឋានចំនួន៤លើក ​៖ លើកទី១នៅឆ្នាំ២០១០ ​មានយុវជនសរុប​ចំនួន១១០នាក់ ,​លើកទី២ ​នៅឆ្នាំ២០១៤​ មានយុវជនសរុបចំនួន១៣២ នាក់ ​,លើកទី៣ នៅឆ្នាំ២០១៥ ​មានយុវជន​សរុបចំនួន២២នាក់ ,​និងវគ្គបណ្ដុះបណ្ដាលលើកទី៤ គឺ​​មានយុវជនសរុបចំនួន ​១៥៣នាក់៕