ជួយសង្គ្រោះស្ត្រីក្រីក្រសម្រាលកូនក្នុងខ្ទមយ៉ាងកំសត់នៅក្នុងចំការចន្ទី
ខេត្តរតនគិរី ៖ នៅម៉ោងប្រមាណ៥ទាបភ្លឺនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ មានករណីស្ត្រីម្នាក់ឈឺពោះសំរាលកូននៅក្នុងចំការស្វាយចន្ទីដោយគ្មានពេទ្យ
ខេត្តរតនគិរី ៖ នៅម៉ោងប្រមាណ៥ទាបភ្លឺនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ មានករណីស្ត្រីម្នាក់ឈឺពោះសំរាលកូននៅក្នុងចំការស្វាយចន្ទីដោយគ្មានពេទ្យ
ខេត្តរតនគិរី ៖ នៅម៉ោងប្រមាណ៥ទាបភ្លឺនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ មានករណីស្ត្រីម្នាក់ឈឺពោះសំរាលកូននៅក្នុងចំការស្វាយចន្ទីដោយគ្មានពេទ្យ និងឆ្មបក្នុងករណីនេះត្រូវបានលោក ប៉ាន់ សារ៉ន ប្រធានមណ្ឌលសុខភាពស្រុកបរកែវបានឱ្យដឹងថា ស្ត្រីដែលសំរាលកូននោះមានឈ្មោះ ប៉ន ខន អាយុ៣៦ឆ្នាំ មានប្តីឈ្មោះ សិ រតនៈ អាយុ៣៧ឆ្នាំ សំរាលបានកូនប្រុស មានទំងន់២,២គីឡូក្រាម ជាកូនទី៤ ដែលពួកគេពីរនាក់ប្តីប្រពន្ធជាអ្នកចំណាក់ស្រុកមករស់នៅភូមិលុងឃុង ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី មកធ្វើជាកម្មកររើសគ្រាប់ស្វាយចន្ទី ។
លោកបានបន្តទៀតថា នៅមុនពេលកើតហេតុនេះមានប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបានទូរស័ព្ទផ្តល់ដំណឹងដល់មណ្ឌលសុខភាពថា មានស្ត្រីឈឺពោះយ៉ាងខ្លាំងនៅចំណុចខាងលើហើយខាងមណ្ឌលសុខភាពបានបញ្ជូនឆ្មប ដែលមានជំនាញ និងរថយន្តមួយគ្រឿងទៅជួយសង្គ្រោះស្ត្រីខាងលើនេះភ្លាមៗ ដែលមានចំងាយ៣៦គីឡូម៉ែត្រចេញពីទីរួមស្រុកបរកែវ ។ លោកបានបន្តទៀតថា ទំរាំទៅដល់គឺស៊ីពេលអស់រយៈពេល១ម៉ោងពេលទៅដល់គឺស្ត្រីនោះសំរាលកូនរួចបាត់ទៅហើយតែម្តាយ និងកូនមានសុខភាពល្អ និងឆ្មបបានជួយកាត់ទងសុក និងលាងសំអាតទារករួចដឹកស្ត្រីខាងលើយកមកថែទាំសុខភាព និងជួយសង្គ្រោះនៅមណ្ឌលសុខភាពស្រុកបរកែវ ។
បច្ចុប្បន្នសុខភាពម្តាយ និងទារកល្អធម្មតាដោយមានការជ្រុំជ្រែងពីសំណាក់គ្រូពេទ្យជំនាញនៅក្នុងនោះដែរសេវាដឹកជញ្ជូន និងថ្លៃសំរាកព្យាបាលគឺខាងមណ្ឌលសុខភាពស្រុកបរកែវជាអ្នកចេញឱ្យទាំងអស់ដោយមើលឃើញថា គ្រួសាររបស់គាត់មានជីវភាពក្រីក្រយ៉ាងខ្លាំងមានលុយតែ៧ទៅ៨ម៉ឺនរៀលជាប់នឹងខ្លួន ។
សូមកត់សម្គាល់ថា នេះមិនមែនជាលើកទី១ទេដែលមន្ត្រីសុខាភិបាលបានជួយដល់ស្ត្រីសម្រាលកូននៅតាមផ្លូវក្តីឬក្រោមដើមឈើក្តីដែលបានអនុវត្តភារកិច្ចជួយសង្គ្រោះបែបនេះជូនដល់ស្ត្រីក្រីក្រទូទៅហើយនឹងបន្តការជួយនេះនៅគ្រប់ទីកន្លែងប្រសិនបើមានព័ត៌មានទាន់ពេលមកមូលដ្ឋានសុខាភិបាលសាធារណៈ ។ ព័ត៌មានចុងក្រោយតាមរយៈលោក ប៉ាន់ សារ៉ន ប្រធានមណ្ឌលសុខភាពស្រុកបរកែវសំណូមពរតាមរយៈសារព័ត៌មានកោះសន្តិភាពសុំឱ្យសម្បុរសជនមេត្តាជួយថវិកាដល់ស្ត្រីខាងលើច្រើនក្តី តិចក្តីមូលហេតុគ្រួសារខាងលើនេះមានជីវភាពក្រីក្រយ៉ាងខ្លាំង ៕
ចែករំលែកព័តមាននេះ