ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​បន្ទប់ពិសោធន៍​គីមី​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទប់ពិសោធន៍​នៅ​សាលា​ក្រហម​ត្រូវ​បាន​ទុ​ស្សេ​ម៉ាស៊ីន​UPS​ហុយផ្សែង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច

រាជធានី​ភ្នំពេញ ៖ បន្ទប់ពិសោធន៍​នៅ​សាលា​ក្រហម​ត្រូវ​បាន​ទុ​ស្សេ​ម៉ាស៊ីន​UPS​ហុយផ្សែង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច និង​រថយន្ត​ពន្លត់អគ្គីភ័យ​អន្តរាគមន៍​បាញ់​ពន្លត់​អស់​៣​គ្រឿង​ទាំង​យប់​ទើប​រលត់​អស់ទាំង​ស្រុង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស​នៅ​ចំណុច​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ហៅ​សាលា​ក្រហម ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​បុគ្គលិក​នៅ​ក្នុង​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ដេក​ប្រចាំការ​ក្នុង​បន្ទប់​បាន​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​មាន​ធុំក្លិន​ផ្សែង​ចេញ​មក​ពី​បន្ទប់ពិសោធន៍​ជាន់​ទី​២ ទើប​គាត់​បាន​ស្ទុះ​ទៅ​យក​បំពង់​ពន្លត់អគ្គីភ័យ​យក​ទៅ​បាញ់​អស់​8​បំពង់​នៅ​តែ​មិន​រលត់ ទើប​ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន និង​រថយន្ត​ពន្លត់អគ្គីភ័យ​បាន​អន្តរាគមន៍​បាញ់​ពន្លត់​អស់​៣​គ្រឿង​ទើប​រលត់ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​បង្ក​ឱ្យ​មាន​អគ្គី​ភ័យ​កើតឡើង​មក​ពី​ទុ​ស្សេ​ប្រអប់​UPS នៅ​ក្នុង​បន្ទប់ពិសោធន៍ អគ្គី​ភ័យ​នេះ​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៤​គ្រឿង​បាន​មក​ដល់​កន្លែង​កើតហេតុ​ប្រើប្រាស់​អស់​៣​គ្រឿង​មិន​មាន​ខូចខាត​សម្ភារ​អ្វី​ច្រើន​ទេ ៕