ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់​ទឹកទន្លេ​ធ្វើ​ឱ្យ​ដំណាំ​ស្រូវ​ក្នុងស្រុក​ចំនួន​៣ ប្រមាណ​៨០០​ហិ​កតា រង​ការ​ប៉ះពាល់

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ដោយសារ​ស្ថានភាព​ទឹកជំនន់​ឆ្នាំ​នេះ ខ្ពស់​ជាង​ឆ្នាំង​ចាស់ ធ្វើ​ឱ្យ​ស្រូវស្រាល​បង្កើន​រដូវ របស់​ប្រជាពលរដ្ឋ ក្នុងស្រុក​ចំនួន​៣ បាន​រង​ការ​ប៉ះពាល់​ចំនួន​ប្រមាណ​៨០០​ហិ​កតា ហើយ​បើ​សិនជា​ក្នុង​រយៈពេល​១​ស​ប្តា​ហ៍ ស្ថានភាព​ទឹក​មិន​ស្រក​ចុះ ឬ​ស្រក​យឺត​នោះ ស្រូវ​ជា​ច្រើន​ហិ​កតា​នឹង

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​ស្ថានភាព​ទឹកជំនន់​ឆ្នាំ​នេះ ខ្ពស់​ជាង​ឆ្នាំង​ចាស់ ធ្វើ​ឱ្យ​ស្រូវស្រាល​បង្កើន​រដូវ របស់​ប្រជាពលរដ្ឋ ក្នុងស្រុក​ចំនួន​៣ បាន​រង​ការ​ប៉ះពាល់​ចំនួន​ប្រមាណ​៨០០​ហិ​កតា ហើយ​បើ​សិនជា​ក្នុង​រយៈពេល​១​ស​ប្តា​ហ៍ ស្ថានភាព​ទឹក​មិន​ស្រក​ចុះ ឬ​ស្រក​យឺត​នោះ ស្រូវ​ជា​ច្រើន​ហិ​កតា​នឹង​ត្រូវ​ខូចខាត​ទាំងស្រុង​តែ​ម្តង​។ នេះ​ជា​កា​បញ្ជាក់​របស់​លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង ដែល​បាន​បញ្ជាក់​ប្រាប់​ភ្នាក់ងារ​យើង​នៅ​សៀ​ល​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២២​នេះ ។

លោក ងិ​ន ហ៊ុន បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ម្សិល​ម៉ិ​ញ (​គឺ​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២២) រូប​លោក និង​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម បាន​អមដំណើរ ឯកឧត្តម ឱម គឹ​ម​ស៊ា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រួម​នឹង​ក្រុមការងារ​ក្រសួង ចុះ​ពិនិត្យ​វា​.​យ​តម្លៃ​ផល​ប៉ះពាល់​ដោយសារ​ទឹកជំនន់ ចំពោះ​ដំណាំ​ស្រូវស្រាល​បង្កើន​រដូវ និង​ដំណាំ​រួម​ផ្សំ ស្ថិត​ក្នុងភូមិ​សាស្ត្រ ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច​, ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ និង​ឃុំ​ខុន​រ៉​ង ឃុំ​ពន្លៃ ស្រុក​បរិបូណ៌​។

លោក ងិ​ន ហ៊ុន បាន​បញ្ជាក់​បន្ត​ថា ជា​លទ្ធផល​នៃ​ការ​ចុះ​ពិនិត្យ​ឃើញ​ថា ដោយ​ស្ថានភាព​ទឹកទន្លេ​ឆ្នាំ​នេះ​ឡើង​ខ្ពស់​ជាង​ឆ្នាំ​ចាស់ កម្ពស់​២,៦០​ម៉ែត្រ (​កំពស់​ទឹក​នៅ​ស្ថានីយ​ផ្សារ​ក្រោម​មានកំ​ពស់ ៩,៨០​ម៉ែត្រ គិត​ត្រឹម​ថ្ងៃ​ទី​១០ ខែតុលា​) បាន​ធ្វើ​ឲ្យ​ដំណាំ​ស្រូវស្រាល​បង្កើន​រដូវ ចំនួន ៧៩៩,២០ ហិ​កតា ទទួល​​រង​នូវ​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកទន្លេ​។ ប្រសិនបើ​ទឹកទន្លេ មិន​ស្រក ឬ​ស្រក​យឺត​ក្នុង​រយៈពេល​១​ស​ប្តា​ហ៍ ស្រូវ​នឹង​ទទួល​ការ​ខូចខាត​ទាំងស្រុង ហើយ​ផ្ទៃដី​ខូចខាត​ទាំង​អស់នោះ អាច​នឹង​ត្រូវ​ស្តារ​ឡើង​វិញ​នៅ​ពេល​ទឹក​ស្រក​ផុត​។

សូម​រំលឹក​ដែរ​ថា ជា​រៀង​រាល់​ឆ្នាំ នៅ​ពេល​មាន​ទឹកជំនន់​ជន់​ឡើង​ខ្ពស់​បង្ក​ការ​ខូចខាត​ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ ក្រសួងកសិកម្ម​តាម​រយៈ​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង តែងតែ​នាំ​យក​ស្រូវពូជ​មក​ផ្តល់​ជូន​ប្រជាពលរដ្ឋ ដែល​រង​ការ​ខូចខាត ដើម្បី​ពួក​គាត់​មាន​លទ្ធភាព​ស្តារ​ឡើង​វិញ នៅ​ពេល​ទឹកទន្លេ​ស្រក​ចុះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ