ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​ឧក្រិដ្ឋជន ហេង ពៅ ឡើង​ជ្រញ់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចៅក្រម​តុលាការ​កំពូល​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២២ មីនា ខាង​មុខ​នេះ​តុលាការ​កំពូល​គ្រោង​នឹង​បើក​សវនាការ​សំណុំរឿង​បណ្តឹងសាទុក្ខ​របស់​ឧក្រិដ្ឋជន ហេង ពៅ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​តុលាការ​កំពូល​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២២ មីនា ខាង​មុខ​នេះ​តុលាការ​កំពូល​គ្រោង​នឹង​បើក​សវនាការ​សំណុំរឿង​បណ្តឹងសាទុក្ខ​របស់​ឧក្រិដ្ឋជន ហេង ពៅ អតីត​ស្នងការ​នគរបាល​ក្រុងភ្នំពេញ​ករណី​រក្សា​ទុក​ប្រាក់​ដុល្លារ​ក្លែងក្លាយ​រាប់រយ​សន្លឹក ត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ​នៅ​ក្នុងផ្ទះ​របស់​ទណ្ឌិត​រូប​នេះ ។

គួរ​បញ្ជាក់​ថា​កាលពី​ថ្ងៃ​ទី​១៥ មីនា អ្នកទោស​១០៣​ឆ្នាំ​ឈ្មោះ ហេង ពៅ អាយុ​៥៤​ឆ្នាំ រូប​នេះ​ត្រូវ​បាន​បញ្ជូន​មក​តុលាការ​កំពូល​ម្តង​រួច​ហើយ​កាលពី​ថ្ងៃ​ទី​១៥ មីនា ដើម្បី​ជំនុំជម្រះ​លើ​បណ្តឹងសាទុក្ខ​របស់​ជន​នេះ​ក្នុង​ករណី​បង្ខាំង​មនុស្ស​ខុសច្បាប់ ។ សវ​នាវ​ការ​រឿង​បង្ខាំង​មនុស្ស​ខុសច្បាប់​តែ​សវនាការ​នោះ​ត្រូវ​បាន​លើក​ពេល​វិញ​ដោយសារ​លោក ហេង ពៅ មិន​មាន​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​អ្នកទោស​ម្នាក់​នេះ ។

ចំពោះ​រឿង​ដែល​តុលាការ​កំពូល​គ្រោង​សវនាការ​នា​ពេល​ខាង​មុខ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​និង​សាលាឧទ្ធរណ៍ បាន​សម្រេច​ដូច​គ្នា ផ្តន្ទាទោស​មេខ្លោង​ឃាតករ ហេង ពៅ ដាក់​ពន្ធនាគារ​រយៈពេល​១៤​ឆ្នាំ តែ​លោក​មិន​សុខចិត្ត​បាន​ប្តឹង​សាទុក្ខ​មក​តុលាការ​កំពូល ទៀត​ក្រោយ​ពីសា​លា​ឧទ្ទ​រណ៍​បាន​តម្កល់​ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ទុកជា​បានការ​ដដែល​។ សវនាការ​អ្នកទោស​ឧក្រិដ្ឋ ហេង ពៅ ខាង​មុខ​នេះ​ជាប់ចោទ​ពី​បទ  រក្សា​ទុក​ប្រាក់​ដុល្លារ​ក្លែងក្លាយ  ប្រព្រឹត្ត​នៅផ្ទះ​លេខ​៩ ភូមិ​តា​ខ្មៅ ស្រុក​តា​ខ្មៅ  បច្ចុប្បន្ន​ជា​ក្រុង​តា​ខ្មៅ  ខេត្តកណ្ដាល កាលពី​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០០៦ ។

សវនាការ​នេះ ដឹកនាំ​ដោយ​លោកស្រី គិ​ម ស​ត្ថា​វី ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង លោក ច័ន្ទ តារា​រស្មី ជា​តំណាង​មហាអយ្យការ ។​មន្ត្រី​តុលាការ បញ្ជាក់​ថា បច្ចុប្បន្ន​ឧក្រិដ្ឋជន ហេង ពៅ មានទោស​សរុប​ចំនួន​១០៣​ឆ្នាំ ពាក់ព័ន្ធ​រឿង​ក្ដី​ជា​ច្រើន​សុទ្ធតែ​រឿង​ក្តី​ធំ ពិសេស​ករណី​ប៉ុនប៉ង​បាញ់​សម្លាប់​លោក​ចាងហ្វាង​កាសែត​កោះសន្តិភាព និង ប៉ុនប៉ង​បាញ់​សម្លាប់​លោក អ៊ុ​ក សា​វុ​ធ ព្រះរាជអាជ្ញា​តុលាការក្រុង​ភ្នំពេញ ដែល​បច្ចុប្បន្ន​ជា​អគ្គ​ព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍ ។

ទោះបី​យ៉ាងណា​ឧក្រិដ្ឋជន​ទណ្ឌិត​រូប​នេះ​នៅ​តែ​បដិសេធ​ថា​ខ្លួន​គាត់​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​របស់​តុលាការ​ទេ​។​តែ​បែរជា​ថា​ខ្លួន​គាត់​ស្អាតស្អំ​និង​មាន​គេ​ចង់​ធ្វើបាប​គាត់​ទៅ​វិញ ។ នេះ​ជា​ការ​ដោះសារ​របស់​អតីត​ស្នងការ​ក្លាយជា​អ្នកទោស​ព្រោះ​ទ​ង្វើ​និង​សកម្មភាព​របស់​ខ្លួន​រួម​ជាម​មួយ​បក្ខពួក​ជា​ក្រុម​សង្គម​ងងឹត ដៃ​ម្ខាង​ចាប់ ដៃ​ម្ខាង​ជួយ កំពុង​ស្ថិត​នៅ​ក្នុង​គុក​យ៉ាង​បាន​សុវត្ថិភាព ។ អ្នក​តាមដាន​រឿង​ក្តី​នេះ​បាន​និយាយ​ថា​អ្នកទោស​រូប​នេះ​ត្រូវ​បាន​ចាប់ខ្លួន​ពី​ប្រទេស​សិង្ហ​បូ​រី​នាំ​មក​កាត់ទោស​នៅ​ភ្នំពេញ​កំឡុង​ឆ្នាំ​២០០៥ ៕