ទាល់តែមានភ្លើងឆេះស្លា.ប់មនុស្សទើបដឹងថាជនជាតិវៀតណាមរស់នៅខុសច្បាប់
ខេត្តកណ្តាល ៖ ឃ្លាំងតម្លើងកង់ជជុះរបស់ជនជាតិវៀតណាមមួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះបណ្តាលឲ្យបុរសជនជាតិវៀតណាមម្នាក់ស្លា.ប់
ខេត្តកណ្តាល ៖ ឃ្លាំងតម្លើងកង់ជជុះរបស់ជនជាតិវៀតណាមមួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះបណ្តាលឲ្យបុរសជនជាតិវៀតណាមម្នាក់ស្លា.ប់
ខេត្តកណ្តាល ៖ ឃ្លាំងតម្លើងកង់ជជុះរបស់ជនជាតិវៀតណាមមួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះបណ្តាលឲ្យបុរសជនជាតិវៀតណាមម្នាក់ស្លាប់បាត់បង់ជីវិតបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ មីនា នៅចំណុចខាងក្រោមប៉ុស្តិ៍ត្រូតពិនិត្យអន្តោប្រវេសន៍ចំងាយប្រហែលជាង៥០ម៉ែត្រពីប៉ារ៉ាស់ ក្រោយអង្គភាពនគរបាលការពារព្រំដែនក្អមសំណ លេខ៦០៥ ស្ថិតក្នុងភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល ។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតក្នុងករណីភ្លើងឆេះឃ្លាំងតម្លើងកង់ជជុះគ្មានច្បាប់ទម្លាប់នេះមិនស្គាល់ឈ្មោះទេ ភេទប្រុស អាយុប្រហែល១៦ឆ្នាំ ជាជនជាតិវៀតណាម ការឆេះនេះសមត្ថកិច្ចបានអះអាងថា បណ្តាលមកពីការផ្ទុះស្សេខ្សែភ្លើង ។ ពាក់ព័ន្ធករណីខាងលើនេះដែរមន្ត្រីច្រក់ទ្វារអន្តោប្រវេសន៍ក្អមសំណបានឲ្យដឹងថា ទីតាំងដែលកើតហេតុនោះគឺនៅចំណុច០ ចម្ងាយពីប៉ារ៉ាស់ត្រួតពិនិត្យប្រហែលជាង៥០ម៉ែត្របានន័យថា មិនទាន់បានឆ្លងកាត់ប៉ារ៉ាស់ត្រួតពិនិត្យនោះទេ ។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា ឃ្លាំងតម្លើងកង់ជជុះរបស់ជនជាតិវៀតណាមមកជួលដីខ្មែរជាប់ព្រំប្រទល់នេះបានដំណើការជាច្រើនឆ្នាំហើយ ។
សមត្ថកិច្ចបញ្ជាក់ថា ក្នុងឃ្លាំងនេះមានជនជាតិវៀតណាម២នាក់ស្នាក់នៅហើយមុនពេលកើតហេតុគេឃើញអណ្តាតភ្លើងចាប់ផ្តើមឆាបឆេះផ្នែកមាត់ទ្វារខាងមុខឃ្លាំងយ៉ាងសន្ធោសន្ធៅរយៈពេលប្រហែលជិតមួយម៉ោងទើបគេឃើញជនជាតិវៀមណាមម្នាក់រត់ចេញមកក្រៅរួចខ្លួន រីឯជនរងគ្រោះម្នាក់ទៀតរត់ចេញមិនទាន់ក៏ត្រូវអណ្តាតភ្លើងឆាបឆេះស្លាប់តែម្តង ។ ក្នុងករណីភ្លើងឆេះនេះដែរក៏មានកម្លាំងសមត្ថកិច្ចច្រក់ទ្វារទាំងសងខាងកម្ពុជា និងវៀតណាមបានសហការគ្នាដាក់ម៉ាស៊ីនបូមទឹកជួយអន្តរាគមន៍បាញ់ពន្លត់ ប៉ុន្តែដោយសារនៅក្នុងឃ្លាំងនោះមានជ័រសំបកកង់ច្រើនទើបអណ្តាតភ្លើងឆាបឆេះលឿនអស់ទាំងស្រុង ។ បើតាមជនជាតិវៀតណាមម្នាក់ជាម្ចាស់ឃ្លាំងឈ្មោះ គ្រៀង បានអះអាងថា ទ្រព្យសម្បត្តិដែលបាត់បង់ក្នុងអណ្តាតភ្លើងសរុបជិត១ម៉ឺនដុល្លារ ៕
ចែករំលែកព័តមាននេះ