ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ចម្ការ​ថា រាល់ឆ្នាំមិនដែលឃើញ​អ្វីនោះទេ ពេលនេះស្រាប់តែ​​ប្រទះឃើញ​របស់ម្យ៉ាង​ផ្អើល​

3 ខែ មុន
  • បន្ទាយមានជ័យ

​ខេត្ត​បន្ទា​យ​មានជ័យ ៖ ​កាលពី​​វេលា​ម៉ោង​៩​និង​៣០​នាទី​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២២ មាន​ប្រជា

​ខេត្ត​បន្ទា​យ​មានជ័យ ៖ ​កាលពី​​វេលា​ម៉ោង​៩​និង​៣០​នាទី​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២២ មាន​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​គ្រាប់​យុទ្ធ​ភ័​ណ​មិន​ទាន់​ផ្ទុះ នៅ​ក្នុង​ដីចម្ការ​ដំឡូង​មី​របស់​ខ្លួន ​មាន​ច​ម្ងា​យប្រហែល​ជាង​២,៥០០​ម៉ែត្រ ខាងលិច​ភូមិ​តា​ស្មន់​ ឃុំ​រលួស ​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

​នគរបាល​បាន​ឱ្យ​ដឹង​ថា​ ​ម្ចាស់​ដីចម្ការ​ឈ្មោះ កៅ សុ​កឿង ភេទ​ប្រុស អាយុ​៣៦ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រី​យ៍ ឃុំ​ទ្រាស ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នគរបាល​បាន​បញ្ជាក់​ថា​ ​បើ​តាម​ការ​រៀបរាប់​ពី​ម្ចាស់​ចម្ការ​​បាន​ឱ្យ​ដឹង​ថា​ ជា​រៀង​រាល់​ឆ្នាំ​ គាត់​តែង​តែ​ដាំដំឡូង​មី​នៅ​ដីចម្ការ​នេះ​ តែ​ពុំដែល​ប្រទះ​ឃើញរបស់​​អ្វី​នោះ​ទេ ។ ប៉ុន្តែ​ឆ្នាំ​នេះ​ដោយ​សារ​មាន​ភ្លៀង​​ធ្លាក់​ជោគ​ជាំ​ ស្រាប់​​តែ​ប្រទះ​ឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ ដែល​នៅ​សេស​សល់​ពី​​សម័យ​សង្គ្រាម ​រួម​មាន​ ១-​ក្បាល​គ្រាប់​៦០​មីល្លីម៉ែត្រ​ ចំនួន​២​គ្រាប់ ២-គ្រាប់បែ.កដៃ​ចំនួន​១​គ្រាប់ រួច​បាន​រាយការណ៍​ឲ្យ​នគរបាល​ចុះ​មក​ពិនិត្យ​​តែម្តង​ ។

​បច្ចុប្បន្ន គ្រាប់​ទាំងនេះ ​ត្រូវ​បាន​នគរបាល​រាយការណ៍​ទៅ​មន្ត្រី​ជំនាញ​កំចាត់​មីន​ហេ​​ឡូ​ត្រាស ដើម្បី​​ចុះមក​ទទួល​យក​ទៅ​រក្សា​ទុក​​នៅកន្លែង​ដែល​មានសុវត្ថិភាព ​៕

Picture
Picture
Picture
Picture
Picture
SEA Game 2023

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

SEA Game 2023