ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍​អ្នកនេសាទ​រលាយ​អស់​ដោយសា​តែ​អ្នក​ចាក់​ដី​លុប​សមុទ្រ

9 ឆ្នាំ មុន

ខេត្តកំពត ៖ សហគមន៍​អ្នកនេសាទ​រលាយ​អស់​ដោយសារ​តែ​អ្នក​ចាក់​ដី​លប់​សមុទ្រ លក់​បន្ត​គ្នា​៣​ដំណាក់កាល ហើយ​ការ​ចាក់​ដី​លុបសមុទ្រ​យ៉ាង​គគ្រឹកគគ្រេង​

ខេត្តកំពត ៖ សហគមន៍​អ្នកនេសាទ​រលាយ​អស់​ដោយសារ​តែ​អ្នក​ចាក់​ដី​លុប​សមុទ្រ លក់​បន្ត​គ្នា​៣​ដំណាក់កាល ហើយ​ការ​ចាក់​ដី​លុប​សមុទ្រ​យ៉ាង​គគ្រឹកគគ្រេង​បែប​នេះ​ស្ថិត​នៅ​ក្នុងភូមិ​កែប​ថ្មី ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ សកម្មភាព​អ្នក​ចាក់​ដី​លុប​សមុទ្រ​នោះ​មិនមែន​ជា​រឿង​ថ្មី​ទេ បើ​តាម​ដឹង​អ្នក​ចាក់​ដី​លុប​សមុទ្រ​នៅ​ភូមិ​កែប​ថ្មី​នេះ​មាន​រយៈពេល​ជាង​៣​ឆ្នាំ​ហើយ តែ​ខែប្រាំង​ទើប​ចាក់​ដី​បាន បើ​ខែវស្សា​មិន​បាន​ចាក់​ទេ ។ ការ​ចាក់​ដី​លុប​សមុទ្រ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា មាន​ទទឹង​១​គឺ​ឡូ​ដី បណ្ដោយ​៤​គឺ​ឡូ​ដី​ធ្វើ​ឱ្យ​អ្នកនេសាទ​នៅ​សហ​គម​ន៏​កែប​ថ្មី​មានការ​ក្ដៅក្រហាយ​ដោយសារ​តែ​សហ​គម​ន៏​ធានា​គា​ក្ដាម​ត្រូវ​រលាយ​រលត់​បាត់​អស់ ។ លោក​ប្រធាន​សហគមន៍​អ្នកនេសាទ​កែប​ថ្មី​បាន​ថ្លែងប្រាប់​ឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ មីនា ថា​អ្នកនេសាទ​ក្នុង​សហគមន៍​មិន​សប្បាយចិត្ត​ទេ​ដោយសារ​តែ​គេ​អ្នកមាន​លុយ​ចាក់​ដី​លុប​សមុទ្រ​បាត់បង់​កន្លែង​ចិញ្ចឹម​ក្ដាម​ដែក​គេ​ហៅ​ថា ធានា​គា​ក្ដាម​នោះ​គឺ​កន្លែង​ក្ដាម​ពង និង​កន្លែង​ក្ដាម​កូន ព្រោះ​វិនាស​ហិន​ហោ​យ និង​បែក​រលាយ​សហគមន៍​ដោយសារ​តែ​ចាក់​ដី​លុប​សមុទ្រ ។

លោក​ប្រធាន​សហគមន៍​បាន​ប្រាប់​ឱ្យ​ដឹង​ថា អ្នក​ចាក់​ដឺ​លុប​សមុទ្រ​នេះ​បាន​លក់​បន្ត​គ្នា​៣​ដំណាក់កាល​ហើយ​ទី​មួយ​គឺ​ក្រុមហ៊ុន​លោក កែវ ជា តែ​លោក កែវ ជា បាន​លក់​ទៅ​ឱ្យ​លោក សៀង ណាំ ហើយ​លោក សៀង ណាំ បាន​លក់​បន្ត​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន​ធ្វើ​មក​ដល់​សព្វថ្ងៃ លោក​ប្រធាន​សហគមន៍​មិន​ចង់​និយាយ​អ្វី​ទៀត​ទេ​ខ្លាច​គេ​រករឿង ។ លោក ស សា​រិ​ន ប្រធាន​ការិយាល័យ​ជលផល និង​នេសាទ​ខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា សហគមន៍​អ្នកនេសាទ​កែប​ថ្មី​មាន​គម្រោង​រៀបចំ​ឡើង​វិញ ហើយ​លោក ស សា​រិ​ន បាន​អះអាង​ថា អ្នក​ដែល​បាន​ចាក់​ដី​លុប​សមុទ្រ​នោះ​គេ​បាន​ច្បាប់  ទោះជា​បែប​ណា​នៅ​សមុទ្រ​ខេត្តកំពត​ត្រូវ​បាន​គេ​ចាក់​ដី​លុប​សមុទ្រ​មាន​៣​កន្លែង​ផ្សេង​ៗ​គ្នា​ដែល​គេ​បាន​អះអាង​ថា ក្រុមហ៊ុន​មាន​អាជ្ញាប័ណ្ណ ៕