ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៅកែ​ផ្ទះល្វែង​៤​នាក់​ប្រើ​កាំបិត​ដេញ​កាប់​អ្នក​ភូមិ​ឡើង​ផ្អើល

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ កងកម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ដឹកនាំ​ដោយ​លោក ជា ដា ធ្វើការ​ឃាត់ខ្លួនក្រុម​ថៅកែ​ផ្ទះល្វែង​៤​នាក់​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ មីនា បន្ទាប់​ពី​ធ្វើ​សកម្មភាព​យក​កាំបិត​ខ្វែវ​

ខេត្តបន្ទាយមានជ័យ ៖ កងកម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ដឹកនាំ​ដោយ​លោក ជា ដា ធ្វើការ​ឃាត់ខ្លួនក្រុម​ថៅកែ​ផ្ទះល្វែង​៤​នាក់​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ មីនា បន្ទាប់​ពី​ធ្វើ​សកម្មភាព​យក​កាំបិត​ខ្វែវ​ដេញ​កាប់​ប្រជាពលរដ្ឋ ខណៈ​កំពុង​ធ្វើ​ផ្លូវ​ចាក់​បេតុង​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក ជា ដា មេបញ្ជាការ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លូ​ន​មានឈ្មោះ អ៊ុ​ង ម៉ា​ប់ ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ជា​ឪពុក ជា​ថៅកែ​សំណង់ផ្ទះ​ល្វែង​, ទី​២-​ឈ្មោះ អ៊ុ​ង សុខ​ណា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​, ទី​៣-​ឈ្មោះ អ៊ុ​ង សុខ​យី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ពួក​គេ​ទាំង​២​នាក់​ជា​កូន និង​ទី​៤-​ឈ្មោះ មុំ រតនា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​អ្នក​នៅ​ជាមួយ​ពួក​គេ​មាន​មុខរបរ​លក់ដូរ​នៅ​ផ្សារ​រោង​ក្លឿ ។ ចំណែកឯ​ជន​រង​គ្រោះ​ដែល​ត្រូវ​ជនសង្ស័យ​ដេញ​កាប់​មានឈ្មោះ កៅ សេង​អាន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​អាជីវករ​, ទី​២-​ឈ្មោះ អ៊ិ​ន តារា​វុ​ធ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​អាជីវករ​, និង​ទី​៣-​ឈ្មោះ នួន នី​គី​ដា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​អាជីវករ​ផ្សារ​ថៃ ។

តំណាង​ពលរដ្ឋ​រង​គ្រោះ​ម្នាក់​ឈ្មោះ អ៊ិ​ន តា​វុ​ធ បាន​អះអាង​ថា មុន​ពេល​កើតហេតុ​រូប​គាត់ និង​ពលរ​ដ្ធ​ដ៏​ទៃ សរុប​មាន​គ្នា​៣០​គ្រួសារ រស់នៅ​តាម​បណ្តោយ​ផ្លូវ បាន​រៃ​លុយ​គ្នា​ចាក់​បេតុង​កាត់​ភូមិ​ក្នុង​ប្រយោជន៍​រួម ដើម្បី​ឱ្យ​ពលរដ្ឋ​បាន​ធ្វើ​ដំណើរ​ងាយស្រួល​ទាំងអស់​គ្នា​តែ​ត្រូវ​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ អ៊ុ​ង ម៉ា​ប់ បាន​លើកគ្នា​មក​រារាំង និង​យក​កាំបិត​ខ្វែវ​ដេញ​កាប់​ប្រជាពលរដ្ឋ​មិន​ឱ្យធ្វើ​ផ្លូវ​ឡើយ ដោយ​ជនសង្ស័យ​បាន​អះអាង​ថា ដី​នេះ ជា​របស់​ខ្លួន​បាន​កាន់កាប់​ជា​យូរ​ឆ្នាំ​មក​ហើយ​ក្រោយ​ពី​មានការ​តវ៉ា​គ្នា​រហូត​ដល់​តឹង​សរសៃ​.​ក​ក៏​ផ្ទុះ​ជា​ហិង្សា ។

រឿងហេតុ​ដែល​កើតឡើង​នេះ​គឺ​កាលពី​ជាង​១០​ឆ្នាំ​មុន​ជនសង្ស័យ អ៊ុ​ង ម៉ា​ប់ បាន​ទិញ​ដីចំការ​ពុះ​ល្វែង​លក់​ឱ្យ​ពលរដ្ឋ ហើយ​ក្នុង​លិខិត​ស្នាម​ទិញ​លក់​ព្រំ​ដី​ក៏​ទល់​ផ្លូវ ហើយ​ទីតាំង​នេះ​ក៏​ជា​គម្រោង​ផ្លូវ​ចាស់​ដែល​អ្នកស្រុក​ប្រើប្រាស់​រាប់​សិប​ឆ្នាំ​មក​ផង​ដែរ ស្រាប់តែ​នៅ​ពេល​ដី​ឡើងថ្លៃ ជនសង្ស័យ​បាន​ព្យាយាម​យក​ដី​ផ្លូវ​នេះ​ដើម្បី​សាងសង់​ផ្ទះល្វែង​លក់ តែ​ត្រូវ​បាន​អ្នកស្រុក​លើកគ្នា​មក​តវ៉ា​ជា​ច្រើន​លើក តែ​លើក​ចុង​ក្រោយ​នេះ​ជនសង្ស័យ​បាន​យក​កាំបិត​ខ្វែវ​ដេញ​កាប់​ពួក​គាត់​ពេល​កំពុង​ឈូស​ឆាយ​ធ្វើ​ផ្លូវ​បេតុង ។

លោក នួន នី​ណា​រ៉ូ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បានឱ្យ​ដឹង​ដែល​ថា ការ​ប្រើ​ហិង្សា​រហូត​ឈាន​ដល់​ការ​យក​កាំបិត​ដេញ​កាប់​ចាក់​គ្នា​ជា​អំពើរ​ខុសច្បាប់ ហើយ​ដី​ដែល​ជនសង្ស័យ​ចេញ​មុខ​មក​កាង​ក៏​មិនមែន​ជា​ដី​រប​ស‌់​ឯកជន​ដែរ នរណា​ក៏​គេ​ដឹង​ដែរ​ថា ជា​ដី​ផ្លូវ ហើយ​ក៏​មិនមែន​ផ្លូវ​ថ្មី​ដែរ គឺ​ផ្លូវ​ចាស់​កាត់​ភូមិ​ដែល​ស្ថិត​ក្នុង​គម្រោង​អ​ភ​វិ​ឌ្ឍ​ន៍​ក្រុង​ផង​ដែរ ៕