ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុលស្រា.សស្លា.ប់និង១១នាក់ដឹកទៅសង្រ្គោះបន្ទាន់(មានវីដេអូ)

7 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ មាន​ហេតុ​ការ​ណ៏​ភ្ញាក់ផ្អើល​នៅ​ដំបន់​ដាច់​ស្រយាល​មួយ​ក្នុងភូមិ​បូ​ទុង ឃុំ​ចុង​ផ្លាស ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ដោយ​ប្រជាពលរដ្ឋ​ចំនួន​៣​នាក់​បាន​ស្លា.ប់​បន្តបន្ទាប់

ខេត្តកំពង់ចាម ៖ មាន​ហេតុ​ការ​ណ៏​ភ្ញាក់ផ្អើល​នៅ​ដំបន់​ដាច់​ស្រយាល​មួយ​ក្នុងភូមិ​បូ​ទុង ឃុំ​ចុង​ផ្លាស ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ដោយ​ប្រជាពលរដ្ឋ​ចំនួន​៣​នាក់​បាន​ស្លាប់​បន្តបន្ទាប់ ដោយ​សង្ស័យ​​ពុល​ស្រា​.​ស​ក្នុង​ពិធី​បុណ្យសព ។ ជាមួយ​នោះ​ក៏​មាន​ប្រជាពលរដ្ឋ​ចំនួន​១១​នាក់​ត្រូវ​បាន​ដឹក​តាម​រថយន្ត​១​គ្រឿង​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម   ទាំង​យប់​អធ្រាត្រ​ថ្ងៃ​ទី​១៨ មីនា ដោយ​​មានការ​អន្តរា​គម​ន៏​ពី​គ្រូពេទ្យ​នោះ​បាន​ធ្វើ​ឲ្យ​អ្នក​ពុល​ស្រា​បាន​ធូ​ស្រាល  និង​វិល​ទៅ​រក​សុខភាព​ជា​ប្រក្រតី​ឡើង​វិញ​ផង​ដែរ ។

លោក ភួង គី​ម​សាន អាយុ​៣៧​ឆ្នាំ ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ មីនា ឪពុក​របស់​គាត់​ឈ្មោះ ភួង តាក់ អាយុ​៥៨​ឆ្នាំ បាន​ដើរ​ពិសារ​ស្រា​.​ស​តាម​ផ្ទះ​តៀម​ដែល​គេ​បាន​លក់​នៅ​ក្នុងភូមិ​ក៏​ស្រវឹង​ធ្លាក់​ភ្នែក លុះ​ពេល​ដែល​ដើរ​ត្រឡប់​មក​ផ្ទះ​វិញ​ក៏​មាន​អាការ​មិន​ស្រួលខ្លួន​បាន​ហៅ​កូន​ៗ​ឲ្យ​កោសខ្យល់​ឲ្យ​នូវ​តែ​មិន​ទាន់​ស្រួលខ្លួន​ទៀត ១​ម៉ោង​ក្រោយមក​ក៏​បាន​ហៅ​គ្រូពេទ្យ​ឯកជន​ឲ្យ​មក​ជួយ​ដាក់​សេរ៉ូម​ឲ្យ មិន​មានការ​ប្រែប្រួល​សោះ​កម្លាំង​ចេះ​តែ​ថមថយ​ជា​លំដាប់ ។

លោក​ប្រាប់​បន្ត​ថា គាត់​ចេះ​តែ​ព្រួយបារម្ភ​ពេក​ក៏​បាន​ហៅ​គ្រូពេទ្យ​ម្នាក់​ទៀត​មក​ពិនិត្យ​មើល និង​បាន​ស្ទាប​ជីពចរ​ស្ទើរ​លែង​មាន​ចលនា ហើយ​ភ្នែក​ទាំង​ពីរ​ឡើង​ល្អក​លុះ​នៅ​ពេលវេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​បាន​ស្លាប់​ដោយសារ​តែ​ពុល​ស្រា បន្ទាប់​មក​បាន​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី និង​នៅ​ពេល​យប់​មាន​សាច់ញាតិ​ជិតខាង​ជា​ច្រើន​នាក់​មក​ចូលរួម​បុណ្យសព​ដោយ​បាន​ទិញ​ស្រា​.​សយ​កមក​ផឹក និង​ទិញ​បន្ថែម​ទុក​៤​លី​ត្រ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ មីនា បាន​ដង្ហែរ​យក​ទៅ​បូជា​ឈ្មោះ ម៉ិច ដែល​បាន​ដើរ​ហូប​ស្រា​តាម​ភូមិ និង​ផ្ទះ​គាត់​ក៏​បាន​ពុល​ស្រា​ក្អួតចង្អោរ​មិន​បាន​យក​ទៅ​សង្គ្រោះ​ទាន់​ពេល បណ្តាល​ឲ្យ​ស្លាប់​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ នៅ​កន្លែង​បូជាសព​ស្រា​ដែល​ទិញ​មក​ក៏​បាន​ចែក​គ្នា​ផឹក​ម្នាក់​បន្តិច​ៗ​ក្រោយមក​ឈ្មោះ ណា​ល់ ក៏​មាន​អាការ​មិន​ស្រួលខ្លួន​សង្ស័យ​ពុល​ស្រា​ដឹក​តាម​រថយន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តមណ្ឌលគិរី​តែ​ម្តង ។

ចំណែក​អ្នក​ផ្សេង​ទៀត​ដែល​បានឃើញ​សភាព​បែប​នេះ​ក៏​មាន​អារ​ម្ម​ណ៏​រន្ធត់​មិន​ស្រួល​តាម​គ្នីគ្នា  នឹង​បាន​ប៉ាវ​រថយន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​យប់​ថ្ងៃ​ទី​១៧ មីនា រហូត​មក​ដល់​វេលា​ម៉ោង​៣​ទាប​ភ្លឺ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៨ មីនា ឈ្មោះ ណា​ល់ ភេទ​ប្រុស អាយុ​ប្រហែល​៣៥​ឆ្នាំ ក៏​បាន​ស្លាប់ ។ ចំណែក​សាច់ញាតិ និង​អ្នក​ជិតខាង​មាន​ទី​១ រូប​គាត់​, ទី​២-​ឈ្មោះ ឌៀប វុ​ធ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​, ទី​៣-​ឈ្មោះ យ៉ែ​ម ពុទ្ធារ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ​, ទី​៤-​ឈ្មោះ ញឹ​ម វុ​ធ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​, ទី​៥-​ឈ្មោះ សូ រូ​បែ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​, ទី​៦-​ឈ្មោះ ភួង សុខ​ជា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​, ទី​៧-​ឈ្មោះ វន ស​ល្យ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ​, ទី​៨-​ឈ្មោះ ប៉ែន រក្សា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ដែល​មាន​អាការ​មិន​ស្រួល​ត្រូវ​បាន​ដឹក​មក​ពេទ្យ​ទាំងអស់​គ្នា​ក្រោយ​ពី​គ្រូពេទ្យ​បាន​ដាក់​សេរ៉ូម​ឲ្យ​បាន​ធ្វើ​ឲ្យ​ម្នាក់​ៗ​មាន​សុខភាព​ជា​ធម្មតា​ឡើង​វិញ ។

ស្ត្រី​ឈ្មោះ ប៉ែន រក្សា អ្នក​ពុល​ស្រា​ប្រាប់​ឲ្យ​ដឹង​ថា គាត់​បាន​ផឹកស្រា​.​ស​ចំនួន​២​កូន​កែវ​នៅ​ថ្ងៃ​ទី​១៦ មីនា នៅផ្ទះ​របស់​ខ្លួន​ដែល​គាត់​បាន​ទិញ​ស្រា​ដែល​គេ​លក់​នៅ​ក្បែរ​ផ្ទះ មួយ​ថ្ងៃក្រោយ​ពី​ផឹក​គាត់​បាន​​ក្អួត និង​ស្រវាំងភ្នែក​ក៏​បាន​ប៉ាវ​ម៉ូតូឌុប​ជិះ​គ្នា​២​នាក់​មក​កាន់​ពេទ្យ​ខេត្តមណ្ឌលគិរី អស់​១០​ម៉ឺន​រៀល​នឹង​បាន​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​ដោយ​គ្រូពេទ្យ​បាន​សង្គ្រោះ​ដាក់​សេរ៉ូម​ដើម្បី​បន្សាប​ជាតិពុល​គាត់​បាន​មើលឃើញ​ជា​ធម្មតា​វិញ ។

បើ​តាម​លោក​វេជ្ជបណ្ឌិត យិ​ន ស៊ី​ណាត ប្រធាន​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​មាន​ប្រសា​ស​ន៏​ឲ្យ​ដឹង​ដែរ​ថា ចំពោះ​ប្រជា​ពលរ​ដ្ធ​ប្រុស​-​ស្រី​ចំនួន​១១​នាក់​ដែល​បាន​សង្ស័យ​ពុល​ស្រា​កំពុង​តែ​ទទួល​ការ​សង្គ្រោះ​​​នៅ​មន្ទីរពេទ្យ​ខេត្ត គឺ​ត្រូវ​បាន​លើកលែង មិន​តំរូវ​ឲ្យ​បង់ប្រាក់​នោះ​ទេ​គឺ​មន្ទីរពេទ្យ​ជា​អ្នក​ចំណាយ​ទាំងអស់​ធ្វើ​យ៉ាងណា​ឲ្យ​ពលរ​ដ្ធ​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត ។ ប្រភព​ចុង​ក្រោយ​បាន​ឲ្យ​ដឹង​ថា​កម្លាំង​នគរបាល​កំពុង​តែ​ចុះ​ទៅ​កាន់​ភូមិ​ឃុំ​ខាងលើ​ដើម្បី​យក​យក​ស្រា​ទៅ​ពិនិត្យ​នៅ​មន្ទីរ​ពិសោធ​ន៏​រក​មូលហេតុ​ពិត​ហើយ​ពលរដ្ឋ​ក៏​នាំ​គ្នា​ឈប់​ហូប​ស្រាស​បន្ត​ទៀត​ដែរ ៕