ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រៀបចំ​កីឡា​ត្រូវការ​ជំនួយ​ពី​អ្នក​បង្កើត​App​លើ​ទូរស័ព្ទ

7 ឆ្នាំ មុន

នា​ពេល​ថ្មី​ៗ​នេះ​អ្នក​រៀបចំ​កីឡា​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ឆ្នាំ​២០២០ និង​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​កបាន និយាយ​ថា ត្រូវការ​ជំនួយ​គាំទ្រ​ពី​ក្រុមហ៊ុន ឬ​សិស្ស​ដើម្បី​បង្កើត​កម្មវិធី​«App»​នៅ​លើ​ទូរស័ព្ទ​ដៃ ដើម្បី​ជា​ជំនួយ​ក្នុង​ផ្នែក​

នា​ពេល​ថ្មី​ៗ​នេះ​អ្នក​រៀបចំ​កីឡា​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ឆ្នាំ​២០២០ និង​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​កបាន និយាយ​ថា ត្រូវការ​ជំនួយ​គាំទ្រ​ពី​ក្រុមហ៊ុន ឬ​សិស្ស​ដើម្បី​បង្កើត​កម្មវិធី​«App»​នៅ​លើ​ទូរស័ព្ទ​ដៃ ដើម្បី​ជា​ជំនួយ​ក្នុង​ផ្នែក​ព័ត៌មាន​ដែល​ទាក់ទង​នឹង​កីឡា​អូ​ឡាំ​ពិ​ក ។

សេចក្តីសម្រេច​របស់​ក្រុម​អ្នក​រៀបចំ​កីឡា​នេះ គឺជា​ផ្នែក​មួយ​នៃ​ការ​គ្រប់គ្រង​ការ​ចំណាយ​ក្នុង​កម្មវិធី​ដោយ​ប្រើប្រាស់​ជំនួយ​ពី​វិស័យ​ឯកជន និង​ដើម្បី​ឈរ​លើ​គោលការណ៍​ទស្សនវិស័យ​របស់​អ្នកជំនាញ​ថា ប្រទេស​ជប៉ុន​បង្អួត​នូវ​បច្ចេកវិទ្យា​ថ្មី​ចុង​ក្រោយ​របស់​ខ្លួន​ក្នុង​ឱកាស​នៃ​ការ​ប្រារព្ធ​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​នេះ ។

លោក Takeshi Tachi ប្រធាន​ផ្នែក​សេវា​បច្ចេកវិទ្យា​សម្រាប់​កីឡា​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ឆ្នាំ​២០២០​បាន​និយាយ​ថា វា​មានការ​ងារ​ច្រើន​ណាស់​ដែល​ត្រូវ​បំពេញ​ក្នុង​នាម​ជា​គណៈកម្មាធិការ​រៀបចំ​កីឡា ។ យើង​ចង់​បង្កើន​ចំនួន​មនុស្ស​ដែល​ចង់​ចូលរួម​ជាមួយ​ក្លឹ​ប​អ្នកគាំទ្រ ។

អ្នក​រៀបចំ​កីឡា​សង្ឃឹមថា អ្នក​ប្រើប្រាស់​App​ទាំងអស់​ឱ្យ​ចូល​កៀក​ជាមួយនឹង​កីឡា​តាម​រយៈ​ព័ត៌មាន និង​លទ្ធផល​នានា​ស្តី​ពី​ទីកន្លែង​ដែល​កីឡា​បាន​ប្រារព្ធ​ពី​មុន លើស​ពី​នេះ​ក៏​ត្រូវ​ដាក់​បញ្ចូល​នូវ​កម្មវិធី​ដែល​មានមុខ​ងារ​ថ្មី​បន្ថែម​ទៀត ដូច​ជា​ផែនទី​បង្ហាញ​ពី​ទីតាំង​មាន​ម្លប់ ទីតាំង​លក់​ភេសជ្ជៈ​និង​ព្យាករ​ពី​ពេលវេលា​ដែល​ត្រូវ​រង់ចាំ​នៅ​កន្លែង​ទិញ​អាហារ​ជាដើម ។

ពួក​គេ​ក៏​កំពុង​ពិភាក្សា​ពី​ប្រព័ន្ធ​កម្មវិធី​មួយ​ដែល​ត្រូវ​ភ្ជាប់​ជាមួយ​គណនេយ្យ​ក្នុង​កម្មវិធី បណ្តាញ​សង្គម​ដើម្បី​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​ដូច​បាន​ទទួល​បទ​ពិសោធ​ពិត​ទាក់ទង​នឹង​ការ​រត់​កាន់​គប់​ភ្លើង ។

ជា​ចុង​ក្រោយ​លោក​Tachi​និយាយ​ថា យើង​សង្ឃឹមថា នឹង​អាច​ឈាន​ដល់​ការ​បង្កើតក្រប​ខណ្ឌ​ការងារ​សម្រាប់​ការ​អភិវឌ្ឍ​មួយ​ឱ្យ​បាន​ឆាប់រហ័ស ដើម្បី​ឱ្យ​អ្នក​ដែល​បាន​ចូល​ទស្សនា​កីឡា​អូ​ឡាំ​ពិ​ក​មាន​ភាព​ងាយស្រួល​ក្នុង​ពេល​ពួក​គេ​ទស្សនា ៕