ឈឺឆ្អាលរឿងលុយចំណងដៃដល់ថ្នាក់បើកឆាកស៊ីសាច់ហុតឈាម
ខេត្តកំពង់ស្ពឺ ៖ ព្រោះតែរឿងឈឺឆ្អាលប្រាក់ចំណងដៃបានធ្វើឱ្យសាច់ញាតិកូនកំលោះ និងកូនក្រមុំបើកឆាកប្រយុទ្ធគ្នាស៊ីសាច់ហុតឈាម
ខេត្តកំពង់ស្ពឺ ៖ ព្រោះតែរឿងឈឺឆ្អាលប្រាក់ចំណងដៃបានធ្វើឱ្យសាច់ញាតិកូនកំលោះ និងកូនក្រមុំបើកឆាកប្រយុទ្ធគ្នាស៊ីសាច់ហុតឈាម
ខេត្តកំពង់ស្ពឺ ៖ ព្រោះតែរឿងឈឺឆ្អាលប្រាក់ចំណងដៃបានធ្វើឱ្យសាច់ញាតិកូនកំលោះ និងកូនក្រមុំបើកឆាកប្រយុទ្ធគ្នាស៊ីសាច់ហុតឈាមរហូតរងរបួសទាំងសងខាង និងត្រូវបានសាច់ញាតិបញ្ជូនទៅពេទ្យរៀងៗខ្លួន ។ លោកវរសេនីយ៍ឯក អ៊ូច ហៀង អធិការនគរបាលក្រុងច្បារមនបានប្រាប់នៅព្រឹកថ្ងៃទី១៩ មីនា ថាករណីនេះបានកើតឡើងកាលពីវេលាម៉ោង២៣និង៣០នាទីថ្ងៃទី១៧ មីនា ជនរងគ្រោះទាំងសងខាងភាគីខាងកូនស្រីឈ្មោះ ផុន សោភា ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិជុំស្រុក ឃុំជង្រុក ស្រុកគងពិសី និងភាគីខាងកូនកំលោះឈ្មោះ ផុន ណាវី ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិឈូកគៀប ឃុំផុង ស្រុកបរសេដ្ឋ ។
លោកអធិការបន្តថា ក្រោយកើតហេតុនៅព្រឹកថ្ងៃទី១៨ មីនា កម្លាំងរបស់លោកបានចុះធ្វើកំណត់ហេតុស្រាវជ្រាវអំពីមូលហេតុដែលបង្កឱ្យមានអំពើហិង្សាដោយចេតនានេះកើតឡើង ក្រោយស្រាវជ្រាវទើបដឹងថា រឿងនេះបង្កឡើងដោយភាគីកូនក្រមុំ និងភាគីកូនកំលោះនៅពេលបញ្ចប់កម្មវិធីទទូលភ្ញៀវ ក៏មានការផឹកស៊ីក្រោមផ្ទះកូនក្រមុំជាបន្តទៀត ។ ពេលផឹកស៊ីយូរៗទៅភាគីកូនក្រមុំក៏សួរអំពីការប្រគល់លុយចំណងដៃ ឱ្យមកខាងកូនក្រមុំ ពេលនោះការជជែកគ្នាឈានដល់តឹងសរសៃ.ករៀងៗខ្លួនក៏កើតមានជំលោះវាយតប់ទៅវិញទៅមក បណ្តាលឱ្យរងរបួសទាំងសងខាងចំនួន២នាក់ ។ ក្រោយកើតហេតុភាគីសាច់ញាតិទាំងសងខាងបានបញ្ជូនជងរងគ្រោះទៅមន្ទីរពេទ្យរៀងៗខ្លួនដោយមិនទាន់មានអ្នកណាប្តឹងអ្នកណាឡើយ ចំពោះលទ្ធផលនៃការប្រយុទ្ធគ្នានេះគឺភាគីកូនក្រមុំរងរបួសដៃស្តាំដេ២២ថ្នេ និងក្បាលដេ៣ថ្នេរ ចំណែកភាគីកូនកំលោះរងរបួសដៃដេ១២ថ្នេរ ។
មានការលើកឡើងថា ការបង្កអំពើហិង្សាដាក់គ្នាទៅវិញទៅមករវាងសាច់ញាតិកូនកំលោះនិងកូនក្រមុំនេះមិនត្រឹមតែធ្វើឱ្យសាម៉ីខ្លួនខ្មាសអ្នកស្រុកភូមិផងរបងជាមួយគ្នានោះទេ ថែមទាំងធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងដល់អ្នកទាំង២ថា មិនគួរណានាំគ្នាធ្វើទង្វើមិនគួរធ្វើបែបនេះសោះ ។ ជាងនេះទៅទៀតមិនត្រឹមតែធ្វើឱ្យខ្លួនខ្មាសគេនោះទេ គឺបានអូសឱ្យកូនកំលោះ និងកូនក្រមុំខ្មាសញាតិទាំងសងខាងមិនស្ទើរនោះទេ ព្រោះទង្វើរបស់អ្នកទាំង២ ៕
ចែករំលែកព័តមាននេះ