ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​បាត់​ចៅ​យូរ​ពេក​ខំ​ដើរ​រក ពេល​ឃើញ​ក៏​ស្រែក​ឆោឡោ​ផ្អើល

9 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ ៖ ក្មេង​ស្រី​អាយុ​ទើប​តែ​៨​ឆ្នាំ ត្រូវ​បុរស​ចំណាស់​ម្នាក់​បបួល​ទៅ​ចាប់​កង្កែប ហើយ​ពេល​ដែល​ជីដូន​​រវល់​ដាំ​ស្លរ ឃើញ​បាត់​ចៅ​ ក៏​បាន​ដើរតាម​រក ពេល​ដែល​រក​ឃើញ​ក៏​ស្រែក​ឆោ​ឡោ​ឱ្យ​អ្នក​ស្រុក​ជួយ​ ខណៈ

ខេត្តកំពង់ស្ពឺ ៖ ក្មេង​ស្រី​មាន​អាយុ​ទើប​៨​ឆ្នាំ ត្រូវ​បាន​ព្រាន​តណ្ហា​ល្បួង​ថា ទៅ​រក​ចាប់​កង្កែប តែ​ពេល​ទៅ​ដល់​ព្រៃ​ស្ងាត់ បែរជា​មាន​ចាប់​នាង​រំលោភ តែ​គាប់​ជួន​ជីដូន​ដែល​បាត់​ចៅ​បាន​ដើរ​រក​ទៅ​ទាន់​ពេល​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព ក៏​ស្រែក​ឱ្យ​អ្នកស្រុក​ជួយ​អន្តរាគមន៍​ចាប់​ជនសង្ស័យ​ប្រគល់​ឱ្យ​សមត្ថកិច្ច​តែ​ម្តង​។

ករណី​នេះ​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៧ នៅ​ចំណុច​ចំការ​ស្វាយ​របស់​ឈ្មោះ តា​ហៀ​ង យាយ​កង នៅ​ខាងក្រោយ​ផ្ទះ​ជន​រង​គ្រោះ​៣០០​ម៉ែត្រ ក្នុងភូមិ​ត្រពាំង​ត្រោក ឃុំ​ប្រាំបី​មុម ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ។

ជនល្មើស​ឈ្មោះ​យ៉ា យ៉ែ​ម ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មុខរបរ​ធ្វើស្រែ​រស់នៅ​ភូមិ​-​ឃុំ​ខាងលើ ក្មេង​ស្រី​រង​គ្រោះ​អាយុ​៨​ឆ្នាំ​រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៨ មីនា ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ​រូប​នាង​នៅផ្ទះ​ជាមួយ​ជីដូន​ធម្មតា ស្រាប់តែ​តា​ម្នាក់​មក​បបួល​នាង​ថា ទៅ​រក​ចាប់​កង្កែប ពេល​ឮ​ដូច្នេះ​រូប​នាង​ក៏​បាន​ទៅ​តាម​លោកតា​នោះ ដើម្បី​រក​ចាប់​កង្កែប តែ​ពេល​ទៅ​ដល់​ក្រោយ​ចំការ​ស្វាយ​តា​ហៀ​ង ស្រាប់តែ​លោកតា​នោះ​ធ្វើ​សកម្មភាព​ចាប់​នាង​រំលោភ តែ​គាប់​ជួន​ពេល​នោះ​ជីដូន មក​ទាន់​ក៏​ស្រែក​ឱ្យ​អ្នក​ភូមិ​ជួយ ពេល​ឃើញ​ដូច្នោះ​លោកតា​នោះ​ក៏​រត់គេច​ទៅ​ទិស​ខាងជើង​បាត់​ទៅ​។

បើ​តាម​ជីដូន​បាន​រៀបរាប់​ថា នៅ​ពេល​ដែល​ឪពុក​ម្ដាយ​មិន​នៅផ្ទះ ហើយ​រូប​គាត់​តែ​រវល់​ដាំ​ស្លរ ទើប​មិនដឹង​ថា ចៅ​ទៅ​ណា​នោះ​ទេ ពេល​ឃើញ​បាត់​ចៅ  គាត់​ក៏​បាន​ដើរ​រក​ចៅ តែ​ពេល​ដែល​ទៅ​ដល់​ក្រោយ​ចំការ​ស្វាយ​តា​ហៀ​ង​កន្លែង​កើតហេតុ ស្រាប់តែ​គាត់​ឃើញ​ជនល្មើស​ធ្វើ​សកម្មភាព​ចាប់រំលោភ​ចៅ​របស់​គាត់ ពេល​នោះ​គាត់​ក៏​ស្រែក​ឆោឡោ​ឱ្យ​ស្រុក​ជួយ​។ ពេល​ដែល​ឮ​គាត់​ស្រែក​ធ្វើ​ឱ្យ​ជនល្មើស​នោះ​ភ័យ​ក៏​រត់គេច​ខ្លួន​ទៅ​ទិស​ខាងជើង​បាត់​ទៅ ចៃដន្យ​អី​ពេល​ដែល​គាត់​ស្រែក​នោះ​បានលឺ​ដល់​ក្រុម​ប្រជា​ការពារ ហើយ​ក្រុម​ប្រជា​ការពារ​បាន​ជួយ​ដេញចាប់​បាន​ភ្លាម​ៗ និង​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​តែ​ម្តង​។

នៅ​ព្រឹក​ថ្ងៃ​ទី​១៨ មីនា ក្រោយ​ពេល​ដែល​ប្រជា​ការពារ​ចាប់ខ្លួន​ជនសង្ស័យ​ប្រគល់​ឱ្យ​សមត្ថកិច្ច​នោះ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការ​លើក​ឡើង​មែន មក​ពី​ខ្លួន​កើត​មាន​ចំណង់​ចង់​រួម​ភេទ ទើប​ធ្វើ​បែប​នេះ តែ​មិន​ទាន់​បាន​សម្រេច​ផង ត្រូវ​ជីដូន​ក្មេង​ស្រី​មក​ទាន់ ដោយ​ខ្លួន​ភ័យ​ពេក ក៏​រត់​យករួចខ្លួន តែ​ត្រូវ​ប្រជា​ការពារ​ចាប់​បាន​តែ​ម្តង​។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ និង​ការពារ​អនីតិជន​ចាត់ការ​បន្ត​តាម​នីតិវិធី  ។

សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​ថា ជនល្មើស​ពិតជា​បាន​ធ្វើ​សកម្មភាព​ពិតប្រាកដ​មែន តែ​មិន​ទាន់​សម្រេចនោះ​ទេ​៕