ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តិចអត់ដឹង នៅ​ផ្លូវល្បឿនលឿន​! សេវាស្ទួច​ឡានខូច ឬបែកកង់ ១០០ដុល្លារ ហើយថែម ១០ដុល្លារ/គ.ម សម្រាប់​ឡានធំ និងឡានតូច ០.៣០ដុល្លារ/គ.ម

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១ ខែតុលា រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នេះ ផ្លូវល្បឿនលឿន ភ្នំពេញ​​​​​​​-ព្រះសីហនុ បើកឱ្យដំណើរការសាកល្បង…

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១ ខែតុលា រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នេះ ផ្លូវល្បឿនលឿន ភ្នំពេញ​​​​​​​-ព្រះសីហនុ បើកឱ្យដំណើរការសាកល្បង ដោយមិនគិតថ្លៃ​។ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកាតទៅ ទើបក្រុមហ៊ុនចិន យកថ្លៃធ្វើដំណើរលើយានយន្ត​។ ក៏ប៉ុន្តែក្នុងអំឡុងពេលហ្វ្រី​មិនយកលុយ​ ១ខែនេះ នៅពេលមានឡានខូច ឬឡានបែកកង់ គឺ​មិនអនុញ្ញាត​ឱ្យឈប់​ប្តូរ​កង់​នៅលើផ្លូវ​នេះទេ​។ គឺក្រុមហ៊ុន មានសេវាឡានស្ទួច​អូសឡានខូច ឬឡានបែកកង់​នោះ ក្នុងតម្លៃ ១០០ដុល្លារ​ ហើយថែមទាំងគិតលុយ​បន្ថែម ១០ដុល្លារ ក្នុង ១គីឡូម៉ែត្រ សម្រាប់ឡានធំ និងឡានតូចថ្លៃ ០.៣០​ដុល្លារ ក្នុង ១គីឡូម៉ែត្រ​។ នេះបើតាម​អ្នកដំណើរម្នាក់ ដែល​បានជួបហេតុ​ការណ៍ ឡានបែកកង់នៅលើផ្លូវល្បឿនលឿន​ភ្នំពេញ-ព្រះសីហនុ​។

ហ្វេសប៊ុករបស់ស្ត្រីខ្មែរឥស្លាម ឈ្មោះ Asmak Hosen ដែលជាអនុប្រធានសមាគម​អភិវឌ្ឍន៍​នារី​ឥស្លាម​កម្ពុជា​ បានបង្ហោះ​កាលពីថ្ងៃអាទិត្យ ទី៩ ខែតុលា ឆ្នាំ២០២២ ថា «ខ្ញុំឆ្ងល់ និងសុំយោបល់ពីបងប្អូនលើផ្លូវល្បឿនលឿន និងអ្នកគ្រប់គ្រងផ្លូវ បន្តិចចា ? តើពេលឡាន​បែកកង់ គេទុកពេលអោយដូរកង់អត់ ? ហើយបើទុក តើទុករយៈពេលប៉ុន្មាន ? ថ្ងៃនេះ ខ្ញុំចេញពីកម្មវិធី ខ្ញុំបបួលគ្នា ទៅបាយនៅកំពង់សោម ហើយចៃដន្យមិត្តខ្ញុំ ដែលទៅចូលរួមកម្មវិធី គាត់ទៅដែរ ខ្ញុំថែមឡាន ១ទៀត គឺយកឡានទៅពីរគ្រឿង ឡានស ១២កៅអី ១ និងឡានបែកកង់ ១នេះ តែខ្ញុំអត់បានជិះលើឡានខ្មៅទេ មូលហេតុចេញពី Aii ខ្ញុំទៅជិះឡានស ១២កៅអី ជុំគ្នា ទុកអោយកូនចៅ​ក្មេងជិះ​ឡានខ្មៅ»។

ស្ត្រីរូបនេះ បន្ថែមថា «១-បង់សេវាស្ទូច 100$ មិនអោយដូរកង់លើផ្លូវ ២-គិតម៉ែត្រគីឡូ បើឡានធំ 10$ ១គីឡូ បើឡានតូច 0.30$ ១គីឡូ។ ចុះបើអ្នកស្ទូច អត់បច្ចេកទេស អត់ជំនាញ ? ខូចខាតឡាន តើអ្នកណាអ្នកទទួលខុសត្រូវ ? ក្រុមហ៊ុន ឬបុគ្គល អ្នកស្ទូច ជាអ្នកសង ? ដូចថ្ងៃនេះ អ្នកស្ទូចអត់បច្ចេកទេស ស្ទូចឡានខ្ញុំ បាក់កាងខាងក្រោយ តើអ្នកណា អ្នកទទួលខុសត្រូវ ? សុំជួយប្រាប់ផង។ ថវិកាមិនច្រើនទេ តែខ្ញុំឆ្ងល់ ហើយខូចកាងក្រោយ ទើបវាធ្ងន់ 😭😭ដោយសារឈឺចិត្តឡានខ្មៅមានរបស់ដុះដូរគ្រប់គ្រាន់ យល់ហើយទាន់ទេ ? ខ្ញុំបានសួរទៅអ្នកស្ទូចបីនាក់នោះហើយ ហើយក៏មានចម្លើយដែរ ? តែខ្ញុំត្រូវការបងប្អូន និងអ្នកគ្រប់គ្រងផ្លូវជួយឆ្លើយវិញ ?»។

ករណី​របស់ស្ត្រីខ្មែរឥស្លាម​ កាលពីថ្ងៃអាទិត្យ ទី៩ ខែតុលា ឆ្នាំ២០២២ នៅលើផ្លូវល្បឿនលឿន​ ភ្នំពេញ-ព្រះសីហនុ គឺជារឿង​ថ្មីមួយទៀត ដែល​បងប្អូនប្រជាពលរដ្ឋយើងភាគច្រើន​ មិនបានដឹងទាល់តែសោះ។ អំឡុងពេលនេះ ម្នាក់ៗ ចង់សាកផ្លូវល្បឿនលឿន។ ប៉ុន្តែ​សូម​បង្កើនការប្រុងប្រយ័ត្ន និងត្រូវ​ដឹង​ពី​ការកំណត់​នានា ក្នុងការប្រើប្រាស់ផ្លូវ ពិសេស​នៅពេលឡានបែកកង់ ឬឡានខូច នៅលើផ្លូវល្បឿនលឿននេះ តើ​អាច​ជួប​ហេតុការណ៍ ដូចស្ត្រីខ្មែរឥស្លាម​ខាងលើឬទេ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ