ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍បានឱ្យដឹងថា ស្ត្រីម្នាក់ត្រូវរន្ទះបាញ់ស្លាប់ កាលពីវេលាម៉ោង៤រសៀលថ្ងៃទី១៧ មីនា ស្ថិតនៅចំណុចភូមិផ្លូវ៦ ឃុំតាក្រី ស្រុមកំរៀង ខណ:មានភ្លៀងធ្លាក់លាយឡំជាមួយផ្គរ និងរន្ទះផងនោះ ។
សេចក្ដីរាយការណ៍បន្តថា ស្ត្រីរងគ្រោះដែលស្លាប់ឈ្មោះយិន យឿន អាយុ៥៤ឆ្នាំ រស់នៅភូមិអង់ ឃុំតាម៉ឺន ស្រុកថ្មគោល តែបានមកស្នាក់នៅធ្វើកម្មករនៅចំណុចកើតហេតុ ។
គួរកត់សម្គាល់ថា នេះជាលើកទី១ហើយដែលមានភ្លៀងកក់ខែ លាយឡំខ្យល់កន្ត្រាក់ និងផ្គររន្ទះបែបនេះ ដែលបានផ្ដាច់ជីវិតមនុស្សនៅខេត្តបាត់ដំបង។ ក្រៅពីនេះ ខ្យល់កន្ត្រាក់ក៏បានបំផ្លាញសាលា និងលំនៅឋានពលរដ្ឋអស់រាប់សិបខ្នងដែរ ។
ចែករំលែកព័តមាននេះ