ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះនោះចេះ! យើងហ្នឹង… តោះ​មើល​វីដេ​អូ…!

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ រឿង​ចម្លែកមួយ​​​​ដែលសឹង​​មិន​​គួរឱ្យ​ជឿ​​ថា សត្វ​ឆ្កែ​មេមួយ​ក្បាល​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​ចេះ​លូ​គ្រប់​ ពេល​ដែលឮភ្លេង​គោរព​​ទង់​ជាតិ ដោយលូរាល់​​​ព្រឹក ​និង​​ល្ងាច​ ។

ខេត្តបន្ទាយមានជ័យ ៖ រឿង​ចម្លែកមួយ​​​​ដែលសឹង​​មិន​​គួរឱ្យ​ជឿ​​ថា សត្វ​ឆ្កែ​មេមួយ​ក្បាល​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​ចេះ​លូ​គ្រប់​ ពេល​ដែលឮភ្លេង​គោរព​​ទង់​ជាតិ ដោយលូរាល់​​​ព្រឹក ​និង​​ល្ងាច​ ។

មេឆ្កែ​​​ខាង​លើមាន​​ឈ្មោះ​​ឃី​ម ​​អាយុ៧​ឆ្នាំ​ ​​ជា​របស់​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​តម្នាក់ ។ នេះ​​បើ​តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​នគរ​បាល​ប៉ុស្តិ៍​​ច្បាម​​ច​ល័​ត នៅ​​ជាប់​គល់​ស្ពាន​ព្រំដែន​កម្ពុជា-​ថៃ ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខ្ល​ង​​លឹ​ក​ ។​

នគរបាល​អន្តោប្រវេសន៍​​និយាយ​ថា​ នាង​ឃី​ម​ (ឆ្កែ) ឱ្យតែ​ដល់​ម៉ោង​គោរព​ទង់ជាតិ ​គឺ​មិន​ដែល​ខកខាន​ទេ ​មិន​ថា​ព្រឹក​ ឬ​ល្ងាច​ឡើយ ​​រយៈពេល​ជាង​១ឆ្នាំ​មក​ហើយចេះបែបនេះ ​។​ ​កាលពី​ព្រឹក​ថ្ងៃមុន​ មាន​ស្ត្រីជន​ជាត​ថៃ​មក​ដាក់​ចំណីឱ្យ ដោយ​កំពុងស៊ី​អាហារ​ នាង​ឃី​ម​សុខចិត្ត​ស្រែក​​លូ​តាម​បទ​ចម្រៀង​​គោរព​ទង់ជាតិ រហូត​ស្លាក់.​ក​ហើយក៏​​មិន​ឈប់​លូ​ទៀត ​គឺ​លូ​រហូត​ដល់​ចប់​តែ​ម្តង​។

រឿងរ៉ាវ​ចម្លែក​នេះ សមត្ថកិច្ច​តែង​និយាយ​ប្រាប់​គេឯង​ជា​ញឹកញាប់​ តែ​គ្មាន​អ្នក​ជឿ​ ទីបំផុត​ល្ងាច​ថ្ងៃ​ទី​១៧ មីនា ​នេះ​ ភ្នាក់ងារ​កោះ​សន្តិភាព​ចាំ​ថត​ផ្ទាល់ ​ដោយ​ដំបូង​នាង​ឃី​ម​​ដេក​លង់​លង់ ។ លុះ​ឮ​បទ​គោរព​ទង់ជាតិ​ ស្រាប់តែ​ស្ទុះ​ក្រោក​ ហើយ​លូ​តាំងពីដើមរ​ហូត​ដល់​ចប់​តែ​ម្តង​ ។​

សមត្ថកិច្ច​បញ្ជាក់​ថា ​ឆ្កែ​​មួយ​ក្បាល​នេះ ​គឺ​លូ​រាល់​ម៉ោង​គោរព​ទង់ជាតិ​មិន​ដែល​ខាន​ម្តងណា​ឡើយ ​ហើយ ​ធានា​ថា ​ជា​ការ​ពិត​ បើ​មិន​​ជឿ​គ្រប់​គ្នា​អាច​មក​ចាំ​ពិនិត្យ​មើលទាំងអស់​គ្នា​បាន ​រាល់​ម៉ោង​គោរព​ទង់ជាតិ ។