ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកញឹក ប៊ុនឆៃថាមិនខ្លាចបាត់បង់តួនាទីជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ពេលចាប់ដៃជាមួយគណបក្សកម្ពុជានិយមទេ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ញឹក ប៊ុ​ន​ឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បាន​អះអាង​ថា លោក​មិន​ខ្លាច​បាត់បង់​តួនាទី​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ពេល​ចាប់ដៃ​ជាមួយ​គណបក្ស​កម្ពុជា​និយម​នោះ​ទេ​។ ការ​អះអាង​របស់​លោក ញឹក…

រាជធានី​ភ្នំពេញ ៖ លោក ញឹក ប៊ុ​ន​ឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បាន​អះអាង​ថា លោក​មិន​ខ្លាច​បាត់បង់​តួនាទី​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ពេល​ចាប់ដៃ​ជាមួយ​គណបក្ស​កម្ពុជា​និយម​នោះ​ទេ​។

ការ​អះអាង​របស់​លោក ញឹក ប៊ុ​ន​ឆៃ​នេះ បន្ទាប់​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង រួម​មួយ​រវាង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​កម្ពុជា​និយម​របស់​លោក យ៉ែ​ម បុញ្ញ​ឬ​ទ្ធិ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​។

ជាង​នេះ​ការ​លើក​ឡើង​នេះ បន្ទាប់​ពី​លោក គង់ មុនី​កា ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​បាន​សម្រេច​ចូលរួម​ជាមួយ​គណបក្ស​ភ្លើងទៀន ត្រូវ​បាន​ព្រះមហាក្សត្រ​បញ្ចប់​តួនាទី​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​។

ក្នុង​សន្និសីទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​១០ តុលា ឆ្នាំ​២០២២​នៅ​សណ្ឋាគា​សាន់​វ៉េ លោក ញឹក ប៊ុ​ន​ឆៃ បាន​បញ្ជាក់​ថា​៖«​លោក​គង់ មូ​នី​ការ គាត់​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ហើយ​មាន​តួនាទី​នៅ​ក្នុង​រដ្ឋាភិបាល​ហើយ​គា ត់​យក​គណបក្ស​ទាំងមូល​ទៅ​រួបរួម​គណបក្សប្រឆាំង គឺ​មាន​បញ្ហា​ហើយ ឬ​ឯក​ខ្ញុំ​ខុស​ពី​គាត់​ខ្ញុំ​មាន​តួនាទី​ដូច​គាត់​ដែរ ប៉ុន្តែ​រួ​ខ្ញុំ​រួម​រួប​ជាមួយ​គណបក្ស​កម្ពុជា​និយម​នេះ​គ្រាន់ ដើម្បី​បង្កើត​ប៉ូ​ល​នយោបាយ​ថ្មី​មួយ មិនមែន​ជា​បក្ស​ប្រឆាំង​ទេ អី​ញ្ចឹ​ង​វា​ខុស​គ្នា​។​ខ្ញុំ​មិន​បាន​ព្រួយបារម្ភ​ទេ​ព្រោះ​តាម​ផ្លូវច្បាប់​មិន​មាន​អ្វី​ដែល​អាច​បញ្ហា​នោះ​ទេ​»​។

ចំណែក យ៉ែ​ម បុញ្ញ​ឬ​ទ្ធិ ប្រធាន​គណបក្ស​កម្ពុជា​និយម​បាន​អះអាង​ថា ការ​ចាប់ដៃ​គ្នា​នេះ គឺ​ដើម្បី​ធ្វើ​នយោបាយ​សន្តិ​សហ​វិជ្ជមាន​ធ្វើ​ទំនាក់ទំនង​ជាមួយ​បរទេស​ប្រទេស​មហាអំណាច​ណា​ក៏​ដោយ គឺ​ដើម្បី​ផ្តល់​ផលប្រយោជន៍​ប្រទេស​កម្ពុជា​។

សូម​ជម្រាប​ថា គណបក្ស​ឆន្ទៈ​ខ្មែរ​ដែល​មាន​លោក គង់ មូ​នី​កា​ជា​ប្រធាន​គណបក្ស​កាលពី​ពេល​កន្លង​មកនេះ​បាន​ប្រកាស​មិន​ដាក់​បេក្ខជន​ឈរឈ្មោះ​ចូលរួម​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​នោះ​ទេ ដោយសារ​គណបក្ស​នេះ បាន​ចូលរួម​ជាមួយ​គណបក្ស​ភ្លើងទៀន​។

ក្រោយ​ប្រកាស​ចូលរួម​មួយ​ថ្ងៃ​ជាមួយ​គណបក្ស​ភ្លើងទៀន ព្រះមហាក្សត្រ​នរោត្តម សីហ​មុនី​ឡាយ​ព្រះ​ស​ហត្ថលេខា​បញ្ជ​ប់​តួនាទី​លោក​គង់ មុនី​កា ពី​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ដែ​លាម​ឋានៈ​ស្មើ​ទេស​រដ្ឋមន្ត្រី​និង​ថ្នាក់ដឹកនាំ​ចំនួន​២​រូប​ទៀត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ