រាជធានីភ្នំពេញ ៖ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ នេះ បានអញ្ជើញជូនដំណើរកម្លាំងកងវិស្វកម្មចំនួន៨០នាក់ទៅបំពេញបេសកកម្មជាមួយអង្គការសហប្រជាតិនៅប្រទេសសូម៉ាលី។ ពិធីនេះបានរៀបចំឡើងនៅក្រសួងការបរទេសកម្ពុជា ដោយមានការចូលរួមពីលោក សែម សុវណ្ណនី អនុប្រធានទី២មជ្ឈមណ្ឌល និងបោសសំអាតមីនកម្ពុជា និងកម្លាំងមួកខៀវដែលត្រូវចេញទៅកាន់ប្រទេសម៉ាលី។
តាមរបាយការណ៍របស់នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២មជ្ឈមណ្ឌល អាជ្ញាធរជាតិមីនកម្ពុជា បានឲ្យដឹងថា កងកម្លាំងវិស្វកម្មព្រលានយន្តហោះដែលជាកងកម្លាំងនាំមុខទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិមានចំនួន៨០នាក់ ចាកចេញពីកម្ពុជា នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧នេះ។
លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ថា កងកម្លាំងចូលរួមលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការសន្តិភាពពហុជាតិ (Multinational Peacekeeping Exercise 2017) ក្នុងក្របខណ្ឌ GPOI នៅប្រទេសនេប៉ាល់ មានកម្លាំងចូលរួមចំនួន៤២នាក់។ កាលបរិច្ឆេទចេញដំណើរ ត្រូវបានចែកចេញជា២ដំណាក់កាលរួមមាន ៖ ក្រុមគ្រូបង្គោលចំនួន០៣នាក់ បានចាកចេញនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ និងផ្នែកលំហាត់ សេនាធិការ និងផ្នែកលំហាត់លើទីលាន មានកម្លាំងចំនួន៣៩នាក់ នឹងចេញដំណើរនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧។ កម្លាំងទាំង៤២នាក់នេះ នឹងត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧។
ទោះបីយ៉ាងណាមន្ត្រីកម្ពុជាអះអាងថា កម្ពុជាត្រូវការថវិកា៤០៥លានដុល្លារ ដើម្បីបោសសម្អាតដែលនៅសល់ឱ្យបានមុនឆ្នាំ២០២៥ ដើម្បីធ្វើការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ នៅកម្ពុជាលើផ្ទៃដី១៩៤៦គីឡូម៉ែត្រការ៉េ ឱ្យបានមុនឆ្នាំ២០២៥ គឺអាជ្ញាធរមីនត្រូវការថវិកាចំនួន៤០៥លានដុល្លារអាមេរិក លើផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន២០១៧ – ២០២៥។
សូមបញ្ជាក់ថា ក្រសួងការពារជាតិលើកឡើងថា «ផ្ទៃដីដែលបានបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចាប់ពីឆ្នាំ១៩៩២ មកដល់ខែមករា ឆ្នាំ២០១៧ មានប្រមាណ១,៥៤៦គីឡូម៉ែត្រការ៉េ។ ដោយឡែកផ្ទៃដីដែលសង្ស័យថា នៅសល់មិនទាន់បានបោសសម្អាត គឺមានចំនួន១.៩៤៦គីឡូម៉ែត្រការ៉េ ក្នុងនោះផ្ទៃដីសង្ស័យមានមីន ចំនួន៩៧០គីឡូម៉ែត្រការ៉េ និងផ្ទៃសង្ស័យថា មានគ្រាប់មិនទាន់ផ្ទុះមានចំនូន៩៧៦គីឡូម៉ែត្រការ៉េ។
ចែករំលែកព័តមាននេះ