ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឱ្យ​អាណោច​អធម៌ ! ជំពាក់​លុយ​គេ​ច្រើន​ពេក​ចង​.​ក​បញ្ចប់ជីវិត

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​បាន​ត្រូវ​អ្នកស្រុក​ប្រទះ​ឃើញ​ចង​.​ក​សម្លា.ប់​ខ្លួន​នៅ​លើ​ដើមឈើ​ត្រង់​ចំណុច​ខ្នង​ទំនប់

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​បាន​ត្រូវ​អ្នកស្រុក​ប្រទះ​ឃើញ​ចង​.​ក​សម្លាប់​ខ្លួន​នៅ​លើ​ដើមឈើ​ត្រង់​ចំណុច​ខ្នង​ទំនប់ ស្ថិត​ក្នុងភូមិ​ផ្ទះ​រុង ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ មីនា ដោយ​មិនដឹង​ពី​មូលហេតុ​ច្បាស់លាស់ ។

សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ដឹង​ថា សាកសព​ត្រូវ​បាន​អ្នកស្រុក​ស្គាល់ឈ្មោះ ធឿ​ន ផេ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ប្រពន្ធ​កូន​រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។ ជន​រង​គ្រោះ​ប្រើ​ខ្សែ​អង្រឹង​ចង​.​កលើ​ដើម​អំពិល​បណ្ដាល​ឲ្យ​ស្លាប់​ក្នុង​សំលៀក​បំពាក់​ខោ​យឺត​ខ្លី​ពណ៌​ខៀវ និង​ពាក់អាវ​ទា​ហ៊ាន​មូរ​ដៃ ។ ជន​រង​គ្រោះ​អាច​ធ្វើ​សកម្មភាព​ចង​.​ក​នៅ​ល្ងាច​ថ្ងៃ​ទី​១៦ មីនា ព្រោះ​វេលា​ម៉ោង​៦​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ មីនា ទើប​អ្នកស្រុក​ប្រទះ​ឃើញ ។

ពុំ​មាន​អ្នក​ណា​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​ទេ​ប៉ុន្តែ​បើ​តាម​ការ​ស៊ើបសួរ​ពី​ក្រុម​គ្រួសារ និង​អ្នកស្រុក​នៅ​ទីនោះ​អាច​បណ្ដាល​មក​ពី​តូចចិត្ត​នឹង​ការ​ជំពាក់​លុយ​គេ​ច្រើន​ពេក​គ្មាន​លទ្ធភាព​សង​ទើប​សម្រេចចិត្ត​បែប​នេះ​ដើម្បី​បញ្ចប់​អ្វី​ៗ​ទាំងអស់​តែ​ម្ដង ។ សមត្ថកិច្ច​បាន​ធ្វើ​កោសល​វិច័យ​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិតជា​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួន​ប្រាកដ​មែន​ព្រោះ​នៅ​លើ​ដងខ្លួន​ពុំ​មាន​ស្លាកស្នាម​អ្វី​ដែល​សង្ស័យ​ថា ជា​អំពើ​ឃាតកម្ម​នោះ​ទេ ៕