ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទោស​ជិត​800​នាក់​ត្រូវ​ផ្ទេរ​ទៅ​កាន់​ពន្ធនាគារ​ថ្មី នៅ​ទូ​ទាំង​ប្រទេស​ចំនួន​អ្នកទោស​កើនឡើង

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ រថយន្ត​កងទ័ព​ជា​ច្រើន​គ្រឿង និង​មាន​រថយន្ត​ស៊ី​រ៉ែ​ន​ផង​បាន​នាំ​ក្បួន​ការពារ​សន្តិសុខ​មុខក្រោយ រួម​នឹង​មន្ត្រី​អនុរក្ស មន្ត្រី​ប៉ូលិស

ខេត្ត​ព្រះ​សីហ​នុ ៖ រថយន្ត​កងទ័ព​ជា​ច្រើន​គ្រឿង និង​មាន​រថយន្ត​ស៊ី​រ៉ែ​ន​ផង​បាន​នាំ​ក្បួន​ការពារ​សន្តិសុខ​មុខក្រោយ រួម​នឹង​មន្ត្រី​អនុរក្ស មន្ត្រី​ប៉ូលិស មន្ត្រី​កងរាជអាវុធហត្ថ និង​មន្ត្រី​កងទ័ព​ជា​ច្រើន នាក់​ផង នៅ​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១៦ មីនា បាន​រៀបចំ​ក្បួន​រថយន្ត​ដើម្បី​ដឹក​បញ្ជូន​ក្រុម​អ្នកទោស​មាន​ទណ្ឌិត និង​ពិរុទ្ធជន​ប្រុស​ស្រី​ជិត​៨០០​នាក់ ចេញពី​អគារ​ពន្ធនាគារ​ចាស់​ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​ឆ្ពោះទៅ​កាន់​អគារ​ពន្ធនាគារ​ថ្មី ដែល​ទើបនឹង​សាងសង់​រួច​មាន​ចំនួន​៣​អគារ លើ​ទំហំ​ផ្ទៃដី​សរុប​៣​ម៉ឺន​ម៉ែត្រការ៉េ ស្មើនឹង​៣​ហិ​កតា​នៅ​ដី​តំបន់​ក្បាលឆាយ​ក្បែរ​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ព្រះ​សីហ​នុ ។

មន្ត្រី​អនុរក្ស​ពន្ធនាគារ​ខេត្ត​បានឱ្យ​ដឹង​ថា ដោយសារ​តែ​អគារ​ពន្ធនាគារ​ចាស់​មាន​សភាព​តូច​ចង្អៀត​ដែល​មាន​ផ្ទៃដី​សរុប​ជិត​១​ម៉ឺន​ម៉ែត្រការ៉េ​(​ជិត​១​ហិ​កតា​) ហើយ​អ្នកទោស​មានការ​កើន​ឡើងជា​បន្តបន្ទាប់​ផង​នោះ ទើប​ថ្នាក់ដឹកនាំ​បាន​សម្រេច​សាងសង់​អគារ​ពន្ធនាគា​ថ្មី​ដែល​មាន​ផ្ទៃដី​ធំ​ទូលាយ​សម្រាប់​ឱ្យ​ក្រុម​អ្នកទោស​ដែល​ជិត​រួច​ទោស​នាំ​គ្នា​ធ្វើ​ពលកម្ម ហាត់ប្រាណ និង​ការ​បណ្តុះបណ្តាល​ជំនាញ​ក្នុង​ការ​ធ្វើ​កសិកម្ម និង​ឧស្សាហកម្ម រួម​នឹង​កែ​ច្នៃ​សម្ភារ​ប្រើប្រាស់​ផ្សេង​ទៀត ។ ម្យ៉ាងទៀត​ទីតាំង​ថ្មី​នេះ​មាន​បរិយាកាស​ល្អ ខ្យល់​បរិសុទ្ធ​សម្រាប់​អ្នក​ជាប់​ទោស​ក្នុង​ពន្ធនាគារ ។

មន្ត្រី​ដដែល​បានឱ្យ​ដឹង​ទៀត​ថា តាម​ផែនការ​ដែល​បាន​គ្រោងទុក​ក្រុម​ទណ្ឌិត និង​ពិរុទ្ធជន​ទាំង​ជិត​៨០០​នាក់​នេះ​ត្រូវ​បាន​ផ្ទេរ​ដឹក​ទៅ​ដាក់​នៅ​ទីតាំង​ថ្មី​ដោយ​ប្រើ​រយៈពេល​ចំនួន​២​ថ្ងៃ​ទើប​ចប់​។ ទណ្ឌិត​និង​ពិរុទ្ធជន​ដែល​បាន​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ពេល​នេះ គិត​ទាំងស្រី​-​ប្រុស​មាន​ចំនួន​សរុប​៧៩២​នាក់ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ពន្ធនាគារ​ថ្មី​នេះ​មានចម្ងាយ​ពី​ទីតាំង​អគារ​ពន្ធនាគារ​ចាស់​ប្រមាណ​៨​គីឡូម៉ែត្រ ៕