ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំណុល​ជាមួយ​អា​មេ​រិ​ក​កំពុង​កើតកូន ពូន​ជា​ចៅ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ លោក ហេង រតនា អគ្គនាយក​ប្រធាន​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា បាន​ឲ្យ​ដឹង​ថា​ចាប់ពី​ឆ្នាំ​១៩៧៣ ដល់​ឆ្នាំ​២០១៧ នេះ កម្ពុជា​បាន​ជំពាក់​លុយ​អា​មេ​រិ​ក​កើនឡើង​ដល់

រាជធានី​ភ្នំពេញ​៖ លោក ហេង រតនា អគ្គនាយក​ប្រធាន​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា បាន​ឲ្យ​ដឹង​ថា​ចាប់ពី​ឆ្នាំ​១៩៧៣  ដល់​ឆ្នាំ​២០១៧ នេះ កម្ពុជា​បាន​ជំពាក់​លុយ​អា​មេ​រិ​ក​កើនឡើង​ដល់​៦៦២​លាន​ដុល្លារ ។

លោក ហេង រតនា បាន​ឲ្យ​ដឹង​តាម​បណ្តាញ​សង្គម​បញ្ជាក់​ថា «​បញ្ហា​លំបាក​របស់​យើង​គឺថា លុយ​អា​មេ​រិ​ក​ដែល​ថា​ខែ្ម​រ​ជំពាក់​សម័យ​សង្គ្រាម​កំពុង​កើតកូន ពូន​ជា​ចៅ ដោយ​កើនឡើង​ពី​ប្រមាណ​២៧៤​លាន​ដុល្លារ​ក្នុង​ឆ្នាំ​១៩៧៣ មក​ដល់​៦៦២​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧»​។

ក្នុង​បណ្តាញ​សង្គម​ប្រធាន CMAC បាន​លើក​ឡើង​ថា គេ​កើន​លុយ យើង​កើន​ការ​ភ័យ​ខ្លាច សោកនាដកម្ម និង​រង​គ្រោះ​ដល់​អាយុជីវិត​។

ការ​លើក​ឡើង​របស់​លោក ហេង រតនា បន្ទាប់​ពី​ក្រុម​ជំនាញ​របស់ CMAC ដោះ​គ្រាប់បែក​ទំលាក់​ពី​យន្តហោះ​អា​មេ​រិ​ក​ប្រភេទ MK2 ចំនួន​២​គ្រាប់ សិ្ថ​ត​ពី​ទីតាំង​ចម្ងាយ​ពី​គ្នា​ប្រមាណ​៣០០​ម៉ែត្រ ស្ថិត​ក្នុង​បឹង​ទន្លេសាប​នៃ​ភូមិ​-​ឃុំ​សំរោង​សែន ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ បាន​ដោះ​បន្សាប​ប្រកបដោយ​សុ​វ​តិ្ថ​ភាព និង​បាន​ដឹក​ជញ្ជូន​មក​រក្សា​ទុក​នៅ​សាលា​ហ្វឹកហ្វឺន​របស់​ស៊ី​ម៉ាក់​នៅ​ទីរួមខេត្ត​កំពង់ឆ្នាំង​។

លោក​បាន​បន្ថែម​ថា បញ្ហា​លំបាក​របស់​យើង​គឺថា លុយ​អា​មេ​រិ​ក​ដែល​ថា​ខែ្ម​រ​ជំពាក់​សម័យ​សង្គ្រាម​កំពុង​កើតកូន ពូន​ជា​ចៅ ដោយ​កើនឡើង​ពី​ប្រមាណ​២៧៤​លាន​ដុល្លារ​ក្នុង​ឆ្នាំ​១៩៧៣ មក​ដល់​៦៦២​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧ ហើយ​ចំនួន​នឹង​ហក់​ឡើង​កាន់តែ​ច្រើន​ឡើង​កាន់តែ​ឆាប់រហ័ស​។