ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​និស្សិត​​ឆ្នាំ​ទី១​ចង.ក​សម្លា.ប់ខ្លួន​ ធ្វើ​ឱ្យ​ឪពុក​​ម្តាយទទួល​វិប្បដិ​​​សារី ព្រោះ…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​និស្សិត​ឆ្នាំ​ទី​១ សាលា​កសិកម្ម​ចំការ​ដូង​ម្នាក់ បាន​ធ្វើ​អត្តឃា.ត​ដោយ​យក​ក្រមា​ចង​.​ក​សម្លា.ប់​ខ្លួនឯង ជាប់​ជាមួយ​ធ្នឹម​បន្ទប់ទឹក​ក្នុង​បន្ទប់​ផ្ទះ​ជួល​របស់​ខ្លួន ហើយ​ត្រូវ​មិត្តភក្តិ​ប្រទះ​ឃើញ​ក៏​បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០៩ និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ មីនា ស្ថិត​នៅ​ក្បែរ​សាលា​កសិកម្ម​ចំការ​ដូង បន្ទប់​ជួល​លេខ​៥ ក្នុងភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

រាជធានី​ភ្នំពេញ ៖ យុវជន​និស្សិត​ឆ្នាំ​ទី​១ សាលា​កសិកម្ម​ចំការ​ដូង​ម្នាក់ បាន​ធ្វើ​អត្តឃាត​ដោយ​យក​ក្រមា​ចង​.​ក​សម្លាប់​ខ្លួនឯង ជាប់​ជាមួយ​ធ្នឹម​បន្ទប់ទឹក​ក្នុង​បន្ទប់​ផ្ទះ​ជួល​របស់​ខ្លួន ហើយ​ត្រូវ​មិត្តភក្តិ​ប្រទះ​ឃើញ​ក៏​បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០៩ និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ មីនា ស្ថិត​នៅ​ក្បែរ​សាលា​កសិកម្ម​ចំការ​ដូង បន្ទប់​ជួល​លេខ​៥ ក្នុងភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ប្រភព​ឱ្យ​ដឹង​ថា យុវជន​រង​គ្រោះ​ឈ្មោះ​អាត សំអាង អាយុ​១៩​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​១​នៃ​សាលា​កសិកម្ម​ចំការ​ដូង មាន​ទីលំនៅ​ក្នុងភូមិ​ដូនរ័ត្ន សង្កាត់​ឪឡោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ទាក់ទិន​នឹង​ការ​សម្លាប់​ខ្លួន​នេះ ត្រូវ​ស្ត្រី​ជា​ម្ដាយ​យំ​រៀបរាប់​ថា មូលហេតុ​ដែល​កូនប្រុស​គាត់​ចង​.​ក​នេះ គាត់​មានការ​សង្ស័យ​អាច​បណ្ដាល​មក​ពី​គេ​ខំរៀន​ខ្លាំង​ពេក រហូត​មាន​បញ្ហា​ប្រព័ន្ធ​ស​សៃ​ប្រសាទ និង​តូចចិត្ត​រៀន​មិន​ទាន់​គេ ។ ព្រោះ​មុន​ពេល​សម្លាប់​ខ្លួន​ប៉ុន្មាន​ស​ប្តា​ហ៍​មុន កូន​គាត់​ត្អូញត្អែរ​ប្រាប់​គាត់​ថា តូចចិត្ត​រៀន​មិន​ទាន់​គេ និង​និយាយ​ស្ដី​ខុស​ប្រក្រតី​ច្រើន​ទៀត​ផង ហើយ​គាត់​មាន​ការ​សោកស្ដាយ​ខ្លាំង​ណាស់ ព្រោះ​ទៅ​យក​កូន​ទៅ​ព្យាបាល​មិន​ទាន់ ។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​ឮ​កូន​និយាយ​បែប​នេះ ហើយ​ស្ដាប់​ទៅ​កូន​មាន​បញ្ហា​ខួរក្បាល​នោះ គាត់​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ហើយ​អ្វី​ដែល​គួរ​ឱ្យ​សោក​ស្ដយ​បំផុត​នោះ គឺ​កាលពី​ថ្ងៃ​ទី​១៦ មីនា គាត់​បាន​ខ​ល​ជួប​កូន ហើយ​ប្រាប់​កូន​ថា នឹង​ទៅ​យក​កូន​ត្រឡប់​ទៅ​ផ្ទះ​វិញ ដើម្បី​ព្យាបាល និង​រក​គ្រូ ឬ​ព្រះសង្ឃ ដើម្បី​ស្រោច​ទឹក​ចេញ ។

ប៉ុន្តែ​ដោយសារ​តែ​រវល់ ទើប​មិន​ទាន់​បាន​ទៅ​យក ហើយ​រហូត​ដល់​ព្រឹក​ថ្ងៃ​កើតហេតុ មិត្តភក្ដិ​កូន​គាត់​បាន​ខ​ល​ទៅ​ប្រាប់​ថា កូន​គាត់​បាន​ចង​.​ក​សម្លាប់​ខ្លួន​បាត់​ទៅ​ហើយ ។