ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែមួយ​ប៉ព្រិច​ភ្នែក! ក្មេង​ប្រុស​ស្លាប់​​ទាំង​​៤​

9 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០៥ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៦ មីនា មាន​ករណី​ក្មេង​ប្រុស​៤​នាក់ បាន​លង់ទឹក​ស្រះ​ស្លាប់​ទាំងអស់ ខណៈ​ពួក​គេ​ចុះ​ហែល​​លេង ដែល​ហេតុការណ៍​នេះ​កើតឡើង​ត្រង់​ចំណុច​ភូមិ​សំរោង ឃុំ​ចុង​ដូង ស្រុក​បារាយ៍ ខេត្តកំពង់ធំ ។

ប្រភព​ឱ្យ​ដឹង​ថា ក្មេង​រង​គ្រោះ​ទាំង​៤​នាក់ ១-​ឈ្មោះ​រ៉ា រ៉េ​ត អាយុ​៤​ឆ្នាំ ២-​ឈ្មោះ​មាន ម៉​ន អាយុ​៤​ឆ្នាំ​៣-​ឈ្មោះ​ម៉ា​ន ផៃ អាយុ​៤​ឆ្នាំ និង​៤-​ឈ្មោះ​ហែល រ៉ា​វី អាយុ​៦​ឆ្នាំ ដែល​ទាំង​៤​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ (មិនអាចសង្គ្រោះបានទាំង៤នាក់)។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​ង​ធ្វើ​កោសល្យវិច័យ​រួច ហើយបានធ្វើការ​​ប្រគល់សាក​​សព​ទៅ​ឱ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

គួរ​រំលឹក​ថា ​សូម​មេត្តា​អាណាព្យាបាល​ទាំងអស់ ត្រូវ​តែ​យកចិត្តទុកដាក់បំផុតចំពោះសុវត្ថិភាពកូនចៅ មិន​ត្រូវ​មានការ​ធ្វេស​ប្រហែស​នោះ​ទេ ​។ បើ​មិន​ដូច្នេះ យើង​នឹង​អាច​មាន​​វិប្បដិសារី​ជាក់​​ជា​មិន​​ខាន ។