ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបសំណាក​ព្រះ​អង្គឌួង​ធ្វើ​អំពី​ស្ពាន់​ត្រូវ​បាន​ចាប់បដិសន្ធិ​ឡើង​នៅ​ក្នុង​ទឹកដី​ខេត្តកំពត

7 ឆ្នាំ មុន

ខេត្តកំពត ៖ រូបសំណាក​ព្រះ​អង្គឌួង​ធ្វើ​អំពី​ស្ពាន់​មាន​កម្ពស់​ជិត​ប្រាំបី​ម៉ែ​ត​ត្រូវ​បាន​ធ្វើ​ពិធី​ក្រុង​ពាលីបញ្ចុះ​បឋមសិលា

ខេត្តកំពត ៖ រូបសំណាក​ព្រះ​អង្គឌួង​ធ្វើ​អំពី​ស្ពាន់​មាន​កម្ពស់​ជិត​ប្រាំបី​ម៉ែ​ត​ត្រូវ​បាន​ធ្វើ​ពិធី​ក្រុង​ពាលីបញ្ចុះ​បឋមសិលា​សាងសង់​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​១៦ មីនា នៅ​លើ​បរិវេណ​សួនច្បារ​មាត់​ព្រែក​កំពង់​កណ្តាល ស្ថិត​ក្នុងភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ដែល​មានការ​អ​ញ្ចើ​ញ​ចូលរួម​ពី​លោក អឹង ម៉េ​ង​ហ៊ួ​រ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​, លោក ចាន់ ចេស្តា អភិបាល​នៃ​គណ​អភិបាលខេត្ត ប្រតិភូរ​ធនាគារជាតិ​នៃ​កម្ពុជា​តំណាង​លោក ជា ចាន់​តូ អភិបាលរង​ខេត្ត​, ប្រធាន​មន្ទីរ​ស្ថាប័ន​នានា​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ​ប្រមាណ​ជាង​១០០​នាក់ ។

ការ​កសាង​រូបសំណាក​ព្រះ​អង្គឌួង​នេះ​ផ្ដួចផ្ដើម​ឡើង​ដោយ​សម្ដេចព្រះ​វ័ន​រ័​ត្ន ណ​យ ច្រឹ​ក ព្រះសង្ឃ​នាយករង​ទី​៣ និង​ជា​ព្រះ​ចៅអធិការ​វត្ត​ច័ន្ទ​បុរី​វង្ស រួម​ជាមួយ​លោក ជា ចាន់​តូ អគ្គទេសាភិបាល​ធនាគា​ជាតិ ទុក​ជាទី​គោរព​បូជា​ដល់​ប្រជារាស្ត្រ​ជំនាន់​ក្រោយ​ឲ្យ​បាន​ស្គាល់​ពី​ប្រវត្តិ​ព្រះបាទ​ព្រះមហាក្សត្រ​ខ្មែរ ព្រះ​អង្គ ឌួ​ង ដែល​ព្រះ​អង្គ​បាន​ដណ្តើម​យកជ័យ​ជម្នះ​សម័យ​លង្វែក​ជូន​ដល់​ប្រជារាស្ត្រ​ខ្មែរ​រហូត​មក​ដល់​បច្ចុប្បន្ន​ក្នុង​សម័យ​ទីក្រុង​ឧត្តុ​ង ។

លោក ចាន់ រស្មី ជា​អ្នក​ទទួល​ម៉ៅ​ការ​សាងសង់​រូបសំណាក​ព្រះ​អង្គឌួង​បានឱ្យ​ដឹង​ថា រូបសំណាក​ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ អង្គ ឌួ​ង ធ្វើ​ឡើង​អំពី​ស្ពាន់ មាន​កម្ពស់​ជិត​ប្រាំបី​ម៉ែ​ត ។ ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​កំពត​ដែល​បានដឹង​អំពី​ព្រះ​ជីវប្រវត្តិ​របស់​ព្រះបាទ​ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ​អង្គ ឌួ​ង ដ៏​ល្បីល្បាញ​នា​សម័យ​លង្វែក​បាន​សម្ដែង​នូវ​ក្តី​រីករាយ ចំពោះ​ការ​ទទួល​បាន​នូវ​រូបសំណាក​ព្រះ​អង្គឌួង​មួយ​នេះ​ដើម្បី​ទុក​ជាទី​គោរព​បូជា និង​បួងសួង​សូម​សេចក្ដីសុខ ៕