ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាង​ធំ​ណាស់

7 ឆ្នាំ មុន

ឧក្រិដ្ឋជន ហេង ពៅ ត្រូវ​តុលាការ​២​ថ្នាក់​កាត់ទោស​រួច​ហើយ​ឱ្យ​ជាប់គុក​១០៣​ឆ្នាំ​…​។ ចំនួន​នេះ​បាន​ជាប់ឯតទគ្គ​កម្ម​ប្រចាំ​កម្ពុជា​…​។ គុក​១០៣ឆ្នាំ​រក​អត់

ឧក្រិដ្ឋជន ហេង ពៅ ត្រូវ​តុលាការ​២​ថ្នាក់​កាត់ទោស​រួច​ហើយ​ឱ្យ​ជាប់គុក​១០៣​ឆ្នាំ​…​។ ចំនួន​នេះ​បាន​ជាប់ឯតទគ្គ​កម្ម​ប្រចាំ​កម្ពុជា​…​។ គុក​១០៣ឆ្នាំ​រក​អត់​បាន​ទេ ប្រវត្តិសាស្ត្រ​កម្ពុជា​…​។

សំណាង​ធំ​ណាស់​…​បាន​គុក​ឱ្យ​ដេក​អស់​មួយ​ជីវិត​…​នៅ​មាន​ដង្ហើម​ចេញចូល​…​បាន​ស៊ី​ដេក ស្រែក​ជេរ​តាម​ចិត្ត​នឹកឃើញ​…​។
សំណាង​ធំ​ណាស់​…​ដែល​កម្ពុជា​អត់​មានទោស​ប្រហារជីវិត​…​បើ​មាន​មែន ហេង ពៅ ត្រូវ​ទៅ​មុនគេ​…​។

សំណាង​ធំ​ណាស់​…​យូរ​ៗ​បាន​ឆ្មាំ​គុក​នាំ​ខ្លួន​មក​តុលាការ​ម្តង​ៗ…​ឱ្យ​បាន​មើលឃើញ​រាជធានី​ភ្នំពេញ​…​មានសំណាង​បាន​ភ្លឺ​ភ្នែ​ត​ម្តង​ៗ…​ព្រោះ​រស់នៅ​ភ្នំពេញ​ដូច​គេ​ដែរ​…​តែ​មើលឃើញ​ដូច​កង្កែប​ក្នុង​អណ្តូង​យូរ​ឆ្នាំ​ហើយ​ដែរ​…

សំណាង​ធំ​ណាស់​…​បាន​ដេក​គុក​ដូច​បាន​ជួយ​ជីវិត​គាត់​ឱ្យ​រស់នៅ​បន្ត​…​។ ក្រុម​សង្គម​ងងឹត​របស់​គាត់​មាន​៥​នាក់​សុទ្ធតែ​បាតដៃ​ប្រឡាក់​ឈាម​…៣​នាក់ ជាប់គុក​ឧក្រិដ្ឋ​ជាមួយ​…២​នាក់ រត់ចោលស្រុក​បាត់​ដំណឹងឈឹង​…​។

សំណាង​ធំ​ណាស់​…​មុខរបរ​ប្រចាំជីវិត​របស់​គាត់ គឺ​«​ដៃ​ម្ខាង​ចាប់ ដៃ​ម្ខាង​ជួញ​»…​អ្នក​ណា​ដែល​ប្រឆាំង​គាត់​ត្រូវ​បាញ់​ចោល​…​បាញ់​សម្លាប់​មនុស្ស​កណ្តាល​ទីក្រុង​រាប់​មិន​អស់​ទេ​…​ទម្រាំ​ប្រមូល​ភស្តុ​តាង​បាន​គ្រប់គ្រាន់ ត្រូវ ហេង ពៅ ឡើងបុណ្យ ឡើង​សក្តិ​បាន​សុខ​ស្រួល​រាប់​ឆ្នាំ​ទៀត​…​។

សំណាង​ធំ​ណាស់​…​នៅ​មាន​សំណុំរឿង​ច្រើន​ទៀត​ដែល​តុលាការ​មិន​ទាន់​បើកគ្រប​…​ព្រោះ​គុក​១០៣​ឆ្នាំ​រួច​ទៅ​ហើយ​…​ចាំបាច់​កាត់ក្តី​អី​ទៀត​…​មានជីវិត​ឯណា​សង​គុក​គ្រប់​…​សំណុំរឿង សុទ្ធតែ​ថ្នាក់​ឧក្រិដ្ឋ​…​។

សំណាង​ធំ​ណាស់​…​មាន​ឧក្រិដ្ឋជន​ម្នាក់​ទៀត​ឈ្មោះ ហេង កៅ បង​បង្កើត​របស់ ហេង ពៅ ក៏​ជា​ឃាតករ​ដែរ​…​គ្រាន់តែ​អ្នក​ជិតខាង​ម្នាក់​បោសសម្អាត​មុខ​ផ្ទះ​ហុយ​ដី​ទៅ​លើ​ផ្ទះ​គាត់ ស្រាប់តែ​បាញ់​គេ​ស្លាប់​ភ្លាម​…​ដាក់​មេ​ប្រូច​បាត់ តាំងពី​ឆ្នាំ​១៩៩៨…​ម្នាក់​ទៀត​ឈ្មោះ ហេង វ៉េ​ង ជា​ប្អូន ហេង ពៅ និង​ជា​ឃាតករ​ដៃដល់​ក៏​នៅ​រស់​…​រត់​បាត់​ដែរ​…​។

សំណាង​ធំ​ណាស់​…​ពូជ​ឃាតករ​ថ្នាក់​ឧក្រិដ្ឋ​…​ម្នាក់​ដេកស៊ី មាន​អ្នកយាម​១០៣​ឆ្នាំ​…២​នាក់​ទៀត​នៅ​រស់​ពួន​សម្ងំ​ក្នុង​រូង​បាត់​ទៅ​…​។ ប្រ​សិន​មានទោស​ប្រហារជីវិត​…​ឃាតករ​ខាងលើ​នេះ​នឹង​ត្រូវ​ដាច់​ពូជ​…​ដាច់​ពង្ស​…​ដាច់​ពង ផុត​ធ្ងន់​ផែនដី​…​ហេ​! ហេ​! ៕
                  អា​ឡេវ