ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក​ឧបនាយករដ្ឋមន្ត្រី ប៊ិ​ន ឈិ​ន ទទួល​ភារកិច្ច​បន្ថែមជំនួស​សម្តេច​វិបុល​បញ្ញា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​សម្រេច​ប្រគល់​តួនាទី​បន្ថែម​ដល់​លោក​ឧបនាយករដ្ឋមន្ត្រី​

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​សម្រេច​ប្រគល់​តួនាទី​បន្ថែម​ដល់​លោក​ឧបនាយករដ្ឋមន្ត្រី​ទទួល​បន្ទុក​ប្រចាំការ គឺ​លោក ប៊ិ​ន ឈិ​ន ជា​រដ្ឋមន្ត្រី​ស្ដីទី​ទទួល​បន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រោយ​ពី​សម្ដេច​វិបុល​បញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​១៥ មីនា នាទី​ក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន ដោយ​រោគាពាធ ។

បើ​យោង​តាម​សេចក្ដីសម្រេច​តែងតាំង​នេះ ចាប់​អនុវត្ដ​ពី​ថ្ងៃ​ចុះហត្ថលេខា​ពី​ថ្ងៃ​ទី​១៦ មីនា​តទៅ ។ លោក ប៊ិ​ន ឈិ​ន ឧបនាយករដ្ឋមន្ដ្រី​ទទួល​បន្ទុក​ប្រចាំការ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ ដោះស្រាយ​ទំនាស់​ដីធ្លី​ផង​ដែរ ៕